no-alternative title
no-alternative title

ការប្រើប្រាស់កុំព្យូទ័រយួរដៃ MSI ត្រូវបានគេព្យាករណ៍ថា នឹងមានការកើនឡើងនៅក្នុងត្រីមាសទី 3 ខាងមុខនេះ ដោយសារតែការធ្វើការងារពីចម្ងាយ

សម្រាប់និន្នាការថ្មីនៃការធ្វើការងារពីចម្ងាយនៅផ្ទះដោយសារតែមេរោគ COVID-19 នេះ បានធ្វើការផ្លាស់ប្តូរទាំងស្រុងទៅលើប្រតិបត្តិការនៃការងារ និងការប្រើប្រាស់នូវកុំព្យូទ័រយួរដៃបានក្លាយជានិន្នាការថ្មីដ៏សំខាន់បំផុតក្នុងការទប់ទល់ទៅនឹងវិបត្តិនៃមេរោគកូរ៉ូណាវីរុសនេះ។ ខណៈពេលដែលឧស្សាហកម្មជាច្រើន គឺស្ថិតនៅក្រោមឥទ្ធិពល និងសម្ពាធនៃការបិទប្រទេសនោះ ទីផ្សាររបស់កុំព្យូទ័រយួរដៃក៏មានការកើនឡើងដល់ទៅ 30% នៅក្នុងត្រីមាសទី 1 ដោយសារតែក្រុមហ៊ុនជាច្រើនទាំងនេះត្រូវការទិញម៉ាស៊ីននេះសម្រាប់អោយបុគ្គលិករបស់ពួកគេធ្វើការនៅផ្ទះ ហើយនៅតែមានទំនាក់ទំនងជានិច្ចជាមួយគ្នាថែមទៀតផង នេះបើតាមការបញ្ជាក់របស់ IDC ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំណែកក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃ Micro-Star International (MSI) វិញនោះ គឺមានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ផលិតផលថ្មីៗរបស់ខ្លួន ហើយប្រតិបត្តិការរបស់ក្រុមហ៊ុននេះក៏វិលទៅរកសភាពល្អប្រសើរឡើងវិញផងដែរនៅក្នុងឆ្នាំនេះ។ នៅក្នុងខែមីនានេះ ក្រុមហ៊ុន MSI មានប្រាក់ចំណេញច្រើនជាង 10 ពាន់លានហើយវាគឺជាខែដែលមានការកើនឡើងខ្ពស់បំផុតនៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុន MSI ក៏ប្រកាសបង្ហាញនូវកុំព្យូទ័រយួរដៃកម្រិតខ្ពស់របស់ខ្លួនចំនួន 6 ស៊េរីដែលបំពាក់នូវបន្ទះឈីប Intel i9 CPU ជំនាន់ទី 10 និងក្រាហ្វិកកាត NVIDIA GeForce RTX SUPER series ដើម្បីបំពេញនូវតម្រូវការដ៏ខ្លាំងក្លាពីអ្នកប្រើប្រាស់ជាច្រើនផងដែរ។

ក្រុមហ៊ុន MSI មើលឃើញអំពីតម្រូវការនៃនិន្នការនៃការ “នៅផ្ទះ និងធ្វើការងារយ៉ាងមានប្រសិទ្ធិភាព”

ជាមួយនឹងការកើនឡើងនៃកម្មវិធីសម្រាប់ធ្វើការខលពីចម្ងាយជាច្រើន និងសេវាកម្មក្លោដជាច្រើនទៀតនោះដោយសារតែការរាតត្បាតនៃមេរោគនេះ តម្រូវការទៅលើម៉ាស៊ីនកុំព្យូទ័រពិតជាខ្លាំងក្លាមែនទែន ហើយក្រុមហ៊ុនមួយចំនួនក៏ដាច់ស្តុកផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុន MSI នៅតែផ្តល់នូវការផ្គត់ផ្គង់គ្រប់គ្រាន់ដោយសារតែការមើលឃើញទៅលើនិន្នាការថ្មី“នៅផ្ទះ និងធ្វើការងារយ៉ាងមានប្រសិទ្ធិភាព” "Stay Home and Stay Productive" តាំងពីពេលដំបូងមកម្ល៉េះ។

ក្រុមហ៊ុន MSI គឺមានការកើនឡើងទៅលើការលក់នូវកុំព្យូទ័រប្រភេទ Content Creator, Gaming Laptops សម្រាប់តម្រូវការទៅលើការធ្វើការពីចម្ងាយ ការរៀនពីចម្ងាយ និងការលេងហ្គេមនៅផ្ទះ។ ក្រុមហ៊ុន MSI ពេលនេះក៏បញ្ចេញនូវកុំព្យូទ័រយួរដៃចំនួន 6 ស៊េរីដែលបំពាក់នូវបន្ទះឈីប Intel CoreTM i9 processor ជំនាន់ទី 10 និងក្រាហ្វិកកាតចុងក្រោយបំផុត  GeForce RTX SUPER  series ដែលមានការទទួលស្គាល់ខ្លាំងនៅលើទីផ្សារ និងជម្រុញមនុស្សជាច្រើនអោយធ្វើការ upgrade ទៅលើម៉ាស៊ីនរបស់ពួកគេផងដែរ។

ខណៈពេលដែលមេរោគ COVID-19 នេះធ្វើការផ្លាស់ប្តូរទៅលើពិភពលោកនេះ កុំព្យូទ័រជាច្រើនក៏ក្លាយជា Tools មួយដ៏សំខាន់នោក្នុងជីវិតរបស់មនុស្សដើម្បីធ្វើការជូនដំណឹងអំពីមេរោគរាតត្បាតនេះ និងការបំពេញការងារប្រចាំថ្ងៃរបស់ពួកគេថែមទៀត។ ក្រុមហ៊ុន MSI ដែលជាក្រុមហ៊ុនឈានមុខគេនៅលើផ្នែក Laptops នេះសង្ឃឹមថា អ្នកប្រើប្រាស់ជាច្រើននៅតែអាចរក្សានូវទំនាក់ទំនងជាមួយនឹងមិត្តភក្តិ ក្រុមគ្រួសារ និងលំហូរនៃការងារបានជាធម្មតាដដែល។

កុំព្យូទ័រយួរដៃ MSI នៅតែមានការកើនឡើងទៅលើតម្រូវការប្រើប្រាស់

ផលិតកម្មរបស់ក្រុមហ៊ុន MSI គឺវិលមករកសភាពធម្មតានៅក្នុងអំឡុងពេលនេះ ហើយការផ្គត់ផ្គង់ទីផ្សារនៅតែគ្រប់គ្រាន់ ជាពិសេសក្រុមហ៊ុនរំពឹងថាតម្រូវការទៅលើម៉ាស៊ីនកុំព្យូទ័រយួរដៃនេះនឹងមានការកើនឡើងខ្លាំងនៅក្នុងត្រីមាសបន្ទាប់ៗទៀត។ ការកើនឡើងទៅលើការលក់ក្រុមហ៊ុន MSI នេះគឺដោយសារតែកុំព្យូទ័រ និងផលិតផលជាច្រើនទៀតឈ្នះរង្វាន់ពី Red Dot Design Awardដែលក្នុងនោះមាន MSI GE66 Raider Gaming Laptop, GS66 Stealth Gaming Laptop និង Prestige 14 Laptop ផងដែរ។

ផលិតផលជាច្រើនទៀតរបស់ក្រុមហ៊ុន MSI នឹងបង្ហាញខ្លួនផងដែរនៅឆ្នាំនេះ ក្រុមហ៊ុន MSI ព្យាករណ៍ថា កំណើននៃការលក់របស់វានឹងមានការកើនឡើងទោះបីជាមានមេរោគរាតត្បាតនេះក៏ដោយ ក្រុមហ៊ុន MSI នៅតែមានសុទិដ្ឋិនិយមថា ប្រាក់ចំណូលនៅក្នុងត្រីមាសនេះ គឺមានការកើនឡើងច្រើនជាងត្រីមាសទី 1៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

ដោយ ប៉េងលីន
ស្មាតហ្វូនថ្នាក់ប្រណិត OPPO Find X9 និង Find X9 Pro សម្ពោធជាផ្លូវការណ៌ហើយ

ស្មាតហ្វូនថ្នាក់ប្រណិត OPPO Find X9 និង Find X9 Pro សម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន