no-alternative title
no-alternative title

GAC Aion i60 បងប្អូន Toyota bZ3x បើកបាន 1,240km ចេញលក់ផ្លូវការណ៍ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារ

ក្រុមហ៊ុន GAC Aion បានធ្វើការប្រកាសចេញលក់រថយន្ត Compact-SUV ស៊េរីថ្មីម៉ូដែល Aion i60 Series ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $15,400 ដល់ $19,000។ Aion i60 ស៊េរីថ្មីនេះ គឺជាស្ថិតក្នុងអម្បូររថយន្ត Compact SUV 5-កៅអី ដែលមានជម្រើសប្រើម៉ាស៊ីនលាយអគ្គិសនី និងអគ្គិសនីសុទ្ធ។ ចំពោះម៉ូដែលប្រើម៉ាស៊ីនលាយអគ្គិសនី ឬហៅថា Extended-range (EREV) បានប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា Xingyuan Range-Extended System ដែលអាចបើកបរដោយថាមពលអគ្គិ សនីសុទ្ធបានចម្ងាយ 210km និងគាំទ្របច្ចេកវិទ្យាសាកភ្លើងកម្រិត 3C Fast Charging។ រីឯម៉ូដែលប្រើអគ្គិសនីសុទ្ធ ឬ Pure electric Vehicle វិញ សាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 650km។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទៅលើការឌីស្សាញផ្នែកខាងមុខរបស់ GAC Aion i60 វិញ មានការរចនាជាមួយប៉ាណាបិទជិត ឬ Front-end-design ដោយផ្នែក កាងក្រោម និងឆ្វេងស្តាំមានរន្ធលំហូរខ្យល់ ជាមួយបណ្តុំចង្កៀង Dual-LED light រចនាបែប upward-swept headlights។ ផ្នែកចំហៀង Aion i60 មានការឌីស្សាញប្រហាក់ប្រហែលគ្នានឹងម៉ូដែល Aion V ដែរ ជាមួយដៃទ្វារលាក់ចូលក្នុងបែប semi-hidden door handles។ GAC Aion i60 Series មានបណ្តោយតួរខ្លួនប្រវែង 4,685mm/ទទឹង 1,854/ កំពស់ 1,660mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,775mm។ Aion i60 មានប្រវែងបណ្តោយវែងជាង Aion V ប្រមាណ 105mm។ 

Aion i60 Series មានជម្រើសប្រើយ៉ាន់កង់ទំហំ 18 អ៊ីង និង 19 អ៊ីង។ សម្រាប់ជម្រើសពណ៌វិញមានដូចជា ពណ៌ទឹកមាស, ពណ៌ខៀវ, ពណ៌ស, ពណ៌ប្រផេះ, ពណ៌ខ្មៅ, និងពណ៌ប្រាក់ ។ ចំនែកពណ៌ផ្នែកខាងក្នុងវិញមានមកជាមួយជម្រើសពណ៌សទឹកដោះគោ, ពណ៌ត្នោត និងពណ៌ប្រផេះ។ បន្ថែមពីនេះក៏មានមកជាមួយភ្លើងបំភ្លឺក្នុងកាប៊ីន Ambient light ចំនួន 32 ពណ៌ផងដែរ។ នៅលើតាប់ឡូមានបំពាក់មកជាមួយអេក្រង់កម្សាន្តទំហំធំ, មានរន្ធម៉ាស៊ីនត្រជាក់ស្ថិតនៅខាងក្រោមចំនួនពីរ, រួមនឹងកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែចំនួនពីរ, អេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូតប្រភេទ Digital Instrument cluster រួមនឹងប្រព័ន្ធទ្វារអេឡិចត្រូនិចជាដើម។

GAC Aion i60 Series មានប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិត advanced driver assistance system ដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា GSD intelligent driving assistance system របស់ GAC ដែលមានរួមបញ្ចូលនូវមុខងារ high-speed NDA (Navigation Driving Assist) និង HPA (Intelligent Parking Assist) ដែលមុខងារនេះអាចបើកដំណើរការនូវមុខងារ on/off-ramp assistance និង lane changes។

នៅលើម៉ូដែល Aion i60 ដែលប្រើអគ្គិសនីសុទ្ធ បានបំពាក់មកជាមួយកញ្ចប់ថ្មទំហំ 75kWh ដែលសាកភ្លើងពេញអាចជិះបានចម្ងាយ 650kmខណៈម៉ូដែល EREV បានបំពាក់មកជាមួយម៉ាស៊ីន 1.5L កម្លាំង 74kW ជាមួយកញ្ចប់ថ្មដែលសាកពេញអាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 210km និងដល់ 1,240km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងមួយពេញម្តង។ ទៅលើកម្រិតស៊ីសាំងវិញ គឺប្រមាណ 5.5L/100km។ សម្រាប់ម៉ូទ័រអគ្គិសនីវិញ គឺអាចផលិតកម្លាំងបាន 180kW ឬ 241 សេះ ហើយការសាកភ្លើងចូលពី 30% ទៅ 80%  ប្រើពេលខ្ទង់ 15 នាទីប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍