no-alternative title
no-alternative title

Nissan N6 PHEV បើកបរអគ្គិសនីសុទ្ធបាន 180km ប្រកាសលក់មុនតម្លៃជាង 1 ម៉ឺនដុល្លារ

ក្រុមហ៊ុនវិនិយោគទុនរួមគ្នា Dongfeng Nissan បានប្រកាសចេញដាក់លក់មុន (Pre-sale) ឡាន Plug-in-hybrid ស៊េរីថ្មីម៉ូដែល Nissan N6 នៅទីផ្សារប្រទេសចិន ដែលមានតម្លៃចាប់ពីខ្ទង់ $ 15,020 ដល់ $17,120 ទៅតាមជម្រើសម៉ូដែល។ សម្រាប់ការចេញលក់ Nissan N6 PHEV ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនាថ្ងៃទី 8 ខែ ធ្នូ ឆ្នាំ 2025 ខាងមុខនេះ ហើយការនាំចេញទៅកាន់ដៃអតិថិជនក៏នឹងធ្វើឡើងនៅថ្ងៃបន្ទាប់ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Nissan N6 PHEV ថ្មីនេះត្រូវបានធ្វើការឌីស្សាញឡើងតាមវិស្វកម្មគ្រោងឆ្អឹង Tianyan ដូចគ្នានឹងម៉ូដែល Nissan N7 ដែលជាឡានអគ្គិសនីសុទ្ធប្រភេទ sedan ដែរ។ N6 គឺជាឡាន Plug-in-Hybrid ដំបូងរបស់ក្រុមហ៊ុនសម្ព័ន្ធមិត្ត Dongfeng-Nissan។ N6 PHEV មានបណ្តោយ 4,831mm/ ទទឹង 1,885mm/ កំពស់ 1,491mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,815mm ដែលធ្វើឲ្យ Nissan N6 មានទំហំតូចជាងម៉ូដែល Nissan N7 បន្តិច ហើយក៏ធ្វើឲ្យវាស្ថិតក្នុងស្រឡាយឡាន mid-size plug-in-hybrid ផងដែរ។

ចំពោះការឌីស្សាញរូបរាងខាងក្រៅរបស់ Nissan N7 គឺយកតាមគំរូឌីស្សាញម៉ូដែល N7 ជាច្រើន ក្នុងនោះមានដូចជាផ្នែកខាងមុខរចនាជាមួយប៉ាណាបិទជិត ភ្លើងបំភ្លឺឌីស្សាញបែបស្លីមអូសកាត់ពីម្ខាងទៅម្ខាង ចង្កៀងបំភ្លឺឌីស្សាញបែបបញ្ឆិតចុះក្រោម និងផ្នែកខាងក្រោយឌីស្សាញបែប fast-back ប្រណិតទាក់ទាញ។

ចំណែករន្ធសាកថ្មស្ថិតនៅលើទ្រគៀកខាងក្រោយ។ Nissan N6 ប្រើប្រាស់យ៉ាន់កង់ជម្រើស 17-inch និង 18-inch ជាមួយសម្បកកង់ខ្នាត 225/55 R17 និង 225/50 R18។ ទៅលើប្រព័ន្ធម៉ាស៊ីន Hybrid វិញ Nissan N6 បំពាក់នូវម៉ាស៊ីនសាំង 1.5-Litre ប្រភេទ Naturally aspirated petrol engine (NR15) ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីមួយ។

ម៉ាស៊ីនរបស់ N6 អាចបង្កើតកម្លាំងបាន 102 សេះ ខណៈម៉ូទ័រអគ្គិសនីអាចបង្កើតកម្លាំងបាន 211 សេះ ទទួលថាមពលពីកញ្ចប់អាគុយប្រភេទ Lithium-iron phosphate (LFP) ទំហំ 21.1kWh ដែលសាកភ្លើងពេញម្តងអាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ180km តាមការបញ្ជាក់ដោយស្តង់ដារ CLTC។

ជាមួយនឹងតម្លៃសមរម្យ និងលក្ខណៈបច្ចេកទេសស្របតាមស្តង់ដារអ្នកប្រើប្រាស់រថយន្ត ប្រភេទ mid-size sedan ដូចនេះ Nissan N6 PHEV គឺនឹងចូលរួមប្រកួតប្រជែងទាំងម៉ូដែល hybrid និង plug-in-hybrid ទាំងនៅទីផ្សារក្នុងស្រុក ក៏ដូចជាដៃគូប្រកួតប្រជែងដែលនាំចូលផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម