no-alternative title
no-alternative title

ស្មាតហ្វូនស៊េរី REDMI 15 ទំហំថ្មធំ 7000mAh អេក្រង់ធំ 6.9” ផ្តល់បទពិសោធន៍ដ៏អស្ចារ្យ តម្លៃចាប់ពី $139

ថ្ងៃទី 3 ខែតុលា ឆ្នាំ 2025 នេះ Xiaomi បានបង្ហាញ REDMI 15 ដែលជាត្រកូលស្មាតហ្វូនដែលផ្តោតលើតម្លៃល្អដែលត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ដោយថាមពល និងបំពេញការកម្សាន្តដោយរលូនរាល់ថ្ងៃ។ ដោយមានថាមពលថ្ម 7000mAh អេក្រង់ធំទូលាយទំហំ 6.9 អ៊ីញ FHD+ និងកាមេរ៉ាភ្លោះ AI 50MP ។ ដំណើរការលើ Xiaomi HyperOS 2,¹ REDMI 15 ផ្តល់នូវបទពិសោធន៍ដ៏ល្អ និងការភ្ជាប់ទៅឧបករណ៍ផ្សេង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរចនាដ៏ឆើតឆាយ ជាមួយការការពារប្រើប្រាស់ប្រចាំថ្ងៃ

REDMI 15 ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ ដោយផ្តល់នូវទំនុកចិត្តសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងរចនាបែបសម័យទំនើប។ ដោយមានការបំផុសមកពីធម្មជាតិ REDMI 15 បញ្ចូលស្នាដៃសិប្បកម្មដ៏ច្បាស់លាស់ជាមួយការរចនាដែលមានសោភ័ណភាព ហើយផ្តល់ជម្រើសពណ៌ដ៏ទាក់ទាញ រួមមានពណ៌ពណ៌ស្វាយស្រាល (Sandy Purple), ពណ៌ប្រផេះទីតានីម (Titan Gray), និងពណ៌ខ្មៅ (Midnight Black)។

 

ខ្នងទូរស័ព្ទរចនាកោងបួនជ្រុង ផ្តល់នូវអារម្មណ៍ងាយស្រួលចាប់កាន់ និងមានសុវត្ថិភាពក្នុងដៃ ទោះបីជាប្រើប្រាស់រយៈពេលវែងក៏ដោយ។ ជាមួយនឹងកម្រិត IP64 ដែលអាចទប់ធូលី និងទឹកជ្រាបបាន ព្រមទាំងបំពាក់ជាមួយ Wet Touch Technology 2.0 អេក្រង់នៅតែឆ្លើយតបបានល្អ ទោះបីដៃសើម មានប្រេង ឬមានសាប៊ូបន្តិចក៏ដោយ ផ្តល់នូវការការពារដែលអាចទុកចិត្តបាន និងបទពិសោធន៍ប្រើប្រាស់រលូនជារៀងរាល់ថ្ងៃ។

 

ថាមពលថ្ម 7000mAh (typ) ខ្លាំងដាច់គេ សម្រាប់ដំណើរការរយៈពេលយូរ

REDMI 15 ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Silicon-carbon anode ដែលទំនើបបំផុត ហើយមានថ្មកម្រិតធំបំផុតរបស់ Xiaomi សម្រាប់ស្មាតហ្វូនក្នុងទីផ្សារពិភពលោក—ថ្ម Xiaomi Surge 7000mAh (typ) ដែលអាចប្រើប្រាស់បានរហូតដល់ 2 ថ្ងៃ ដោយគ្មានការព្រួយបារម្ភ។⁴ ថ្ម REDMI 15 អាចគាំទ្រការចាក់វីដេអូបានរហូតដល់ 28 ម៉ោង ហើយទោះមានត្រឹមតែ 1% ក៏អាចផ្តល់ពេលវេលាការហៅទូរស័ព្ទបានរហូតដល់ 64 នាទី។ ពេលត្រូវការសាកឡើងវិញ ការសាកល្បឿនលឿន 33W អាចកាត់បន្ថយការចាំយូរ⁶ ខណៈ Smart Charging Engine 2.0 អាចផ្តល់ថាមពលឆាប់រហ័ស បន្ទាប់ពីអស់ថ្ម ហើយជាមួយនឹង Battery Health 4.0 ក៏អាចកែតម្រូវយុទ្ធសាស្រ្តសាកទូរស័ព្ទយ៉ាងឆ្លាតវៃ អាស្រ័យតាមបរិយាកាស ដែលអាចបន្ថយការប៉ះពាល់ និងពង្រីកអាយុកាលថ្ម។⁵ ជាមួយនឹងការផ្ទេរថាមពលថ្មទៅខាងក្រៅជាមួយកម្លាំង 18W វាអាចប្រើចល័ត និងសាកឧបករណ៍ផ្សេងៗបានងាយស្រួល។⁷

ដើម្បីរកសមតុល្យរវាងថាមពល និងប្រសិទ្ធភាព REDMI 15 ត្រូវបានបំពាក់ដោយ Snapdragon® 685 Mobile Platform ដ៏ខ្លាំងក្លា។ ដោយប្រើប្រាស់ដំណើរការ 6nm ដែលមានប្រសិទ្ធភាព វេទិកានេះគាំទ្រដល់ការធ្វើ Multitasking ដោយរលូន និងការលេងហ្គេមកម្រិតធម្មតាដោយមានស្ថេរភាពបំផុតក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ដើម្បីបន្ថែមភាពបត់បែន REDMI 15 ក៏គាំទ្រដល់ RAM រហូតដល់ 16GB ជាមួយ Memory Extension⁸ ការផ្ទុកបន្ថែមបានរហូតដល់ 2TB⁹ និងជម្រើសកំណត់ផ្ទុកផ្សេងៗ ដើម្បីបំពេញតម្រូវការប្រើប្រាស់ និងសមត្ថភាពនានា។

អេក្រង់ 6.9" ដ៏ពេញលេញ រចនាឡើងសម្រាប់ផាសុខភាពក្នុងការប្រើប្រាស់

REDMI 15 ត្រូវបានបង្កើតឡើងសម្រាប់បទពិសោធន៍ទស្សនាដ៏ជក់ចិត្ត ជាមួយអេក្រង់ 6.9" FHD+ (2340×1080) ដែលផ្តល់ភាពច្បាស់ និងពណ៌ដ៏បែប សម្រាប់ការរុករក ការចាក់វីដេអូ និងការលេងហ្គេម។ AdaptiveSync គាំទ្រអត្រាភាពរលូនដល់ទៅ 144Hz ដើម្បីផ្តល់បទពិសោធន៍ទស្សនាកាន់តែរលូន¹⁰ ខណៈអត្រាគំរូនៃការប៉ះ (Touch Sampling Rate) អាចខ្ពស់ដល់ទៅ 288Hz ដើម្បីបង្កើនប្រតិបត្តិការដ៏រហ័ស។ កម្រិតពន្លឺស្តង់ដាររហូតដល់ 700 nits និង 850 nits HBM ។ Reading Mode រួមផ្សំនឹងមុខងារ DC Dimming ផ្តល់ភាពងាយស្រួលសម្រាប់ការប្រើប្រាស់រយៈពេលវែង។ ជាមួយវិញ្ញាបនបត្រ TÜV Rheinland Low Blue Light (Software Solution), Flicker-Free និងCircadian-Friendly ផ្តល់នូវបទពិសោធន៍ទស្សនាប្រកបដោយផាសុកភាព។

កាមេរ៉ាដែលបំពាក់ដោយ AI និងកម្រិតសំឡេងដ៏អស្ចារ្យសម្រាប់បទពិសោធន៍កម្រិតខ្ពស់ 

រចនាឡើងសម្រាប់ភាពច្នៃប្រឌិត និងការកម្សាន្តប្រចាំថ្ងៃ REDMI 15 កម្ពស់កាមេរ៉ាដែលងាយស្រួលប្រើជាមួយកម្រិតសំឡេង និងបទពិសោធន៍ដែលមានការតភ្ជាប់ច្រើន។ លក្ខណៈពិសេសរបស់កាមេរ៉ា រួមមានមុខងារថតពេលយប់ស្វ័យប្រវត្តិសម្រាប់ការថតនាយប់ និងមុខងារសម្រស់សែលហ្វីសម្រាប់ធ្វើឲ្យសម្រស់ធម្មជាតិកាន់តែប្រសើរ ។¹¹ Hi-Res Audio និង Dolby Atmos® បង្កើនកម្រិតសំឡេង 200% ផ្ដល់នូវសំឡេងពិតៗសម្បូរបែបដែលកងរំពងគ្រប់ទិសមិនដែលធ្លាប់មានពីមុន។¹³ ដំណើរការលើ Xiaomi HyperOS 2 វាក៏ដំណើរការជាមួយ Circle to Searchជាមួយ Google¹⁵ និង Google Gemini¹⁶ ធ្វើឱ្យការងារប្រចាំថ្ងៃ និងផលិតភាពការងារកាន់រលូន។

REDMI 15 មាន 3 ពណ៌ដូចជា ពណ៌ស្វាយស្រាល (Sandy Purple), ពណ៌ប្រផេះទីតានីម (Titan Gray), និងពណ៌ខ្មៅ (Midnight Black)² មកជាមួយនឹងទំហំផ្ទុក 8GB+128GB, 8GB+256GB¹⁷ ដែលមានតម្លៃចាប់ពី 139 ដុល្លារ។ REDMI 15 នឹងមានលក់ជាផ្លូវការចាប់ពីថ្ងៃទី 10 តុលា ឆ្នាំ 2025 តទៅ លោកអ្នកអាចរកជាវបាននៅតាមបណ្ដា Xiaomi Authorized Store ព្រមទាំងបណ្ដាហាងលក់ទូរសព្ទ័ដែលជាដៃគូរលក់រាយផ្លូវការរបស់ Xiaomi ទូទាំងប្រទេសកម្ពុជា។ 

សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ REDMI 15 - Xiaomi កម្ពុជា

¹ ភាពអាចរកបាននៃមុខងារ Xiaomi HyperOS 2 កម្មវិធី និងសេវាកម្មអាចប្រែប្រួលអាស្រ័យលើកំណែកម្មវិធី និងម៉ូឌែលទូរស័ព្ទ។

² ភាពអាចរកបាននៃពណ៌អាចខុសគ្នាតាមតំបន់ទីផ្សារ។

³ ឧបករណ៍ដែលមាន IP64 ត្រូវបានធ្វើតេស្ត ដើម្បីឱ្យមានភាពធន់នឹងការសាយភាយនៃទឹក និងធូលីនៅក្នុងវត្តមាននៃលក្ខខណ្ឌមន្ទីរពិសោធន៍ជាក់លាក់ជាមួយនឹងការចាត់ថ្នាក់ IP64 ការការពារជម្រាបទឹកដោយផ្អែកលើ IEC60529:1989+A1:1999+A2:2013។

⁴ ទិន្នន័យទទួលបានពីការប្រើប្រាស់កម្រិតស្រាលប្រចាំថ្ងៃនៃមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។

⁵ ទិន្នន័យទាំងអស់ត្រូវបានសាកល្បងពីមន្ទីរពិសោធន៍ផ្ទៃក្នុងរបស់ Xiaomi។ លទ្ធផលជាក់ស្ដែងអាចខុសគ្នា។ ផលិតផលអាចខុសគ្នាតាមតំបន់ សូមយោងតាមផលិតផលជាក់ស្តែង។

⁶ សូមពិគ្រោះជាមួយអ្នកលក់ក្នុងតំបន់អំពីភាពមានស្រាប់នៃអាដាប់ទ័រសាកក្នុងប្រអប់។

⁷ គាំទ្រមុខងារសាកថ្មឱ្យឧបករណ៍ផ្សេងតាមខ្សែកម្លាំង 18W ដែលត្រូវគ្នានឹងឧបករណ៍ដែលបញ្ជាក់ដោយការធ្វើតេស្តពីមន្ទីរពិសោធផ្ទៃក្នុងរបស់ Xiaomi។ ប្រតិបត្តិការជាក់ស្ដែងអាចខុសគ្នាដោយអាស្រ័យលើស្ថានភាពថ្ម និងកត្តាផ្សេងទៀត។ ពេលប្រើមុខងារនេះ ត្រូវប្រាកដថាទូរសព្ទរបស់អ្នកមានថ្មគ្រប់គ្រាន់ និងផ្ទៀងផ្ទាត់ភាពត្រូវគ្នានៃឧបករណ៍ទទួល។

⁸ RAM ទំហំ 16GB មានមុខងារបន្ថែមអង្គចងចាំបានដោយផ្អែកលើកំណែ RAM ទំហំ 8GB។ RAM បន្ថែមនឹងស៊ីទំហំអង្គផ្ទុក ROM ដែលត្រូវគ្នា។ មុខងារអង្គចងចាំបន្ថែមអាចប្រើបានតែនៅពេលឧបករណ៍របស់អ្នកមានទំហំផ្ទុកទំនេរគ្រប់គ្រាន់តែប៉ុណ្ណោះ។ ការបន្ថែមទំហំផ្ទុក RAM ជាក់ស្ដែងខុសគ្នាតាមម៉ូដែលផ្សេងៗគ្នា។

⁹ កាត microSD សម្រាប់ទំហំផ្ទុកដែលអាចពង្រីកបាន លក់ដាច់ដោយឡែកពីគ្នា សូមយោងទៅលើការប្រើប្រាស់ជាក់ស្តែង។

¹⁰ អត្រាភាពរលូនអាចត្រូវបានកែតម្រូវរហូតដល់ 144Hz សម្រាប់កម្មវិធីដែលគាំទ្រ។

¹² ទិន្នន័យប្រៀបធៀបជាមួយ REDMI 13។ ផលប៉ះពាល់ជាក់ស្តែងអាចប្រែប្រួលដោយសារសូហ្វវែរ និងសេណារីយ៉ូ សូមមើលការប្រើប្រាស់ជាក់ស្ដែង។

¹³ ទូរស័ព្ទ និងថេបប្លេតត្រូវបានអាប់ដេតទៅជា Xiaomi HyperOS 2 និងបើកការកំណត់ Bluetooth និង WLAN, ចូលគណនី Xiaomi ដូចគ្នា និងប្រាកដថា “Settings–Xiaomi Interconnectivity” ត្រូវបានបើក។ លក្ខណៈពិសេសនិងសេវាកម្មអាចខុសគ្នាទៅតាមកំណែកម្មវិធី កម្មវិធី និងម៉ូឌែលផលិតផល។ សូមយោងតាមការប្រើប្រាស់ជាក់ស្តែង។

¹⁴ Google និង Gemini គឺជាពាណិជ្ជសញ្ញារបស់ Google LLC។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍