នេះគឺជាម៉ូនីទ័រស៊េរីថ្មីម៉ូដែល MAG 273QP (QD-OLED X24) ដែលក្រុមហ៊ុន MSI ទើបតែប្រកាសដាក់លក់នៅលើទីផ្សារប្រទេសសកម្ពុជាយើង។ សម្រាប់ម៉ូនីទ័រស៊េរីថ្មីនេះ គឺមានការឌីស្សាញរូបរាងចេញមកស្អាតខ្លាំងមែនទែន មើលទៅពិតជាទាន់សម័យ និងទាក់ទាញខ្លាំងបំផុតនៅក្នុងការប្រើប្រាស់។។ MAG 273QP គឺជាម៉ូនីទ័រថ្មី ដែលឌីស្សាញឡើងមានការផ្តោតខ្លាំងសម្រាប់បងប្អូនដែលមានចូលលេងហ្គេម ក៏ដូចជាអ្នកផលិតមាតិការ។
ម៉ូនីទ័រស៊េរីថ្មីម៉ូដែល MAG 273QP មានបំពាក់មកជាមួយនូវអេក្រង់ទំហំ 27 អីង ប្រភេទ QD OLED ជំនាន់ទីបី មានសមត្ថភាពខ្ពស់អាចបង្ហាញចេញបានកម្រិតភាពច្បាស់ដល់ទៅ 2560x1440px ឬហៅថា WQHD និងមានល្បឿន 240Hz refresh rate និងការឆ្លើយតបអេក្រង់ល្បឿនលឿនដល់ទៅ 0.03 មីល្លីវិនាទីថែមទៀតផង។
ហើយបន្ថែមពីនេះទៀតនោះ នៅលើម៉ូនីទ័រ MSI MAG 273QP ថ្មីនេះ ក៏ទទួលបាននូវការបញ្ជាក់ពីវិញ្ញាបនបត្រ VESA ហើយនិងមានការទ្រទ្រង់ជាមួយនឹងមុខងារ ClearMR 13000 ក៏ដូចជាមមុខងារ DisplayHDR True Black 400 ដែលអាចបង្ហាញចេញនូវពណ៍បានត្រឹមត្រូវ និងច្បាស់ជាងអេក្រង់ប្រភេទ IPS ហើយថែមទាំងជាប្រភេទអេក្រង់ដែលទ្រទ្រង់ជាមួយនូវ 10bit color ដំណើរការបាន smooth ដោយបញ្ចេញពណ៍បានលើស 1 ពាន់លានពណ៍ផងដែរ។
និយាយទៅលក្ខណៈសម្បត្តិនៃអេក្រង់នេះ មិនត្រឹមតែអ្នកលេងហ្គេមនោះទេ សំរាប់អ្នកកែរូប Video Editor អ្នកធ្វើការការិយាល័យ និង Content Creator គឺល្អដូចគ្នា។ ជាមួយនិងការប្រើប្រាស់ម៉ូនីទ័រថ្មីនេះ គឺអាចជួយដល់ការធ្វើការងាររបស់យើង កាន់តែមានប្រសិទ្ធិភាព មិនថា ពណ៍ខាងក្រៅ ឬក្នុងអេក្រង់ទេ គឺមានលក្ខណៈដូចគ្នា ហើយក៏មិនចាំបាច់ផ្ទៀងផ្ទាត់ជាមួយនឹងពណ៍នៅលើទូរស័ព្ទនោះទេ។ មួយវិញទៀត លោកអ្នកអាចទស្សនារឿងបានយ៉ាងរីករាយ ទោះសម្លឹងយូរក៏ដោយ ក៏មិនធុញទ្រាន់ ឬក៏ចុករោយភ្នែកនោះដែរ ព្រោះថា អេក្រង់នេះ ក៏បំពាក់នូវបច្ចេកវិទ្យា Anti-Flicker និង Less Blue Light ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាដ៏ល្អបំផុត ជាពិសេសកាត់បន្ថយទៅលើពន្លឺពណ៌ខៀវដែលប៉ះពាល់ដល់ភ្នែកនៅក្នុងកម្រិតទាបបំផុត។ អ្នកអាចបន្តការលេងហ្គេមបានកាន់តែយូរដោយមិនមានអារម្មណ៍រោយភ្នែកនោះទេ។
តាមរយៈនៃការធ្វើការតេស្តពីក្រុមការងាររបស់យើងមួយរយៈមកឃើញថា អេក្រង់នេះ គឺពិតជាល្អមែន ដោយតែអេក្រង់នេះ មិនត្រឹមតែបង្ហាញចេញច្បាស់នោះទេ គឺថែមទាំងមានភាពរលូន ហើយនិងអាចធ្វើការផ្លាស់ប្តូរ Mode សម្រាប់ការប្រើប្រាស់ផ្អែកតាមមាតិកាដែលយើងគ្រប់គ្នាចង់បានថែមទៀតផង។ អ្វីដែលពិសេសនោះ សម្រាប់អ្នកដែលចូលចិត្តលេងហ្គេមនៅលើ Console គឺពិតជាត្រូវម៉ាច់ ដោយសារតែ នៅលើម៉ូនីទ័រ MAG 273QP ម៉ូដែល QD-OLED X24 នេះ គឺមានការបំពាក់នូវរន្ធ HDMI 2.1 គាំទ្រជាមួយនឹងកម្រិត 48Gbps Bandwidth ល្បឿន 120Hz ហើយនិង VRR ក៏ដូចជា ALLM។
ទាក់ទងនឹងភាពធន់ក្នុងការប្រើប្រាស់វិញ ម៉ូនីទ័រស៊េរីថ្មី MAG 273QP នេះ គឺពិតជាខ្លាំង សក្តិសមបំផុតសម្រាប់អ្នកលេងហ្គេម ពីព្រោះថា ម៉ូនីទ័រនេះ មានការបញ្ចេញកំដៅសាយភាយបានល្អ ធានាបាននូវរលូនល្អឥតខ្ចោះនៅក្នុងការលេងហ្គេម។ ជាមួយគ្នានេះ នៅលើម៉ូនីទ័រថ្មីនេះក៏មានការបំពាក់នូវនូវបច្ចេកវិទ្យាចុងក្រោយ Burn-in Protection សម្រាប់ការពារឆេះ នឹងស្នាមដានលើអេក្រង់ ឬហៅថា Burn-in Display ទៀតផង។ បច្ចេកវិទ្យាថ្មីនេះ គឺអាចរំកិលរូបភាពពីឆ្វេងទៅស្ដាំ លើចុះក្រោម នៅលើអេក្រង់ បានដោយស្វ័យប្រវត្តិ ហើយការផ្លាស់នប្តូរទីតាំងនេះ គឺមិនប៉ះពាល់ដល់ការងារ ការលេងហ្គេម ឬការទស្សនាវីដេអូរបស់យើងនោះទេ។
មួយវិញទៀតទៅលើម៉ូនីទ័រនេះ ក៏មាន MSI Smart Crosshair ដែលផ្ដល់អោយអ្នកប្រើប្រាស់អាចបើកប្រើមុខងារសំរាប់ជាជំនួយក្នុងការលេងហ្គេមប្រភេទ FPS សំរាប់តម្រង់អោយចំគោលដៅ ឬសត្រូវបានច្បាស់ៗ ហើយក៏អាចផ្លាស់ប្ដូរពណ៌ដោយស្វ័យប្រវត្តិទៅតាម Background របស់ហ្គេមបានទៀតផង។ កាន់តែអស្ចារ្យនោះ លោកអ្នកអាចជ្រើសរើសនូវ Crosshair បានច្រើនតាមដែលោកអ្នកចូលចិត្តផងដែរ។ ដើម្បីបើកនូវមុខងារនេះ សូមចុចលើប៊ូតុង Monitor ផ្នែកខាងក្រោម ដើម្បីអោយ បង្ហាញចេញនូវ On-Screen Display យកពាក្យ Gaming Intelligence -Smart Crosshair រួចយកពាក្យ Icon និងជ្រើសរើសយក Icon ដែលលោកអ្នកចូលចិត្ត ជាការស្រេច។
អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ នៅលើម៉ូនីទ័រថ្មីនេះ ក៏មានការតម្លើងកម្មវិធី MSI OLED Cares 2.0 ដែលមានភ្ជាប់មកស្រាប់ជាមួយនឹងមុខងារថ្មីៗដែលជួយអ្នកប្រើប្រាស់អាចកែប្រែទៅលើមុខងារបានយ៉ាងសម្បូរបែប។ មុខងារថ្មីៗទាំងនេះ មានដូចជា Pixel Shift, Panel Protect, Static Screen Detection, Boundary Detection, Taskbar Detection និង Multi-Logo Detection ដែលជំនួយដល់រូបភាពកាន់ច្បាស់ត្រជាក់ភ្នែកបំផុត។ នៅលើម៉ូនីទ័រស៊េរីថ្មី MAG 273QP នេះ គឺមានបំពាក់នូវបំពាក់មកជាមួយនឹងរន្ធផតជាច្រើនដូចជា DisplayPort 1.4a (HDR3) និងរន្ធ HDMI 2.1 (WQHD@240Hz) រួមនិង Headphone-Out និង DC-in ផងដែរ។
ជាមួយនិងការជាវម៉ូនីទ័រស៊េរីថ្មី MAG 273QP QD-OLED X24 ថ្មីនេះ ក្រុមហ៊ុន MSI នឹងមានការធានារយៈពេល 3 ឆ្នាំ!