no-alternative title
no-alternative title

ម៉ាកទូរស័ព្ទដៃដ៏ឆ្នើម Nubia បានពង្រីកទីផ្សារនៅកម្ពុជាយ៉ាងផ្លូវការណ៍

នៅថ្ងៃទី 06 កញ្ញា 2025 នេះ ក្រុមហ៊ុន ZTE Corporation ដែលជាក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ដ៏ធំរបស់ប្រទេស ចិន មានសេចក្តីរីករាយប្រកាសជាផ្លូវការណ៍នូវការចូលមកកាន់ទីផ្សារកម្ពុជាយ៉ាងពេញលេញរបស់ម៉ាកផលិតផលរបស់ខ្លួនគឺ Nubia ដោយមានការគ្រប់គ្រង និងផ្តល់សេវាកម្មដោយក្រុមហ៊ុនចែកចាយទូរទាំងប្រទេស។ ការចូលមកកាន់ទីផ្សារនេះត្រូវបានគាំទ្រដោយការបើក មជ្ឈមណ្ឌលសេវាកម្ម និងការជួសជុលជាផ្លូវការណ៍ ដែលជាកម្មសិទ្ធិផ្ទាល់របស់ Nubia កម្ពុជាតែម្តង ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ល្អប្រសើរ និងសេវាកម្មដែលផ្តល់នូវទំនប់ចិត្តយ៉ាងពេញលេញមួយកម្រិតបន្ថែមទៀតដល់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជាទាំងមូល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

nubia ដែលគេស្គាល់ច្បាស់នៅលើឆាកអន្តរជាតិពីបច្ចេកវិទ្យាដ៏ពិសេសក្នុងការថតរូប និងការរចនាដ៏ទាក់ទាញ ឥឡូវនេះបានមកដល់កម្ពុជាជាផ្លូវការហើយ ដើម្បីណែនាំនូវភាពស្រស់ស្អាតនៃបច្ចេកវិទ្យាផលិតផលដ៏ទូលំទូលាយដល់អ្នកប្រើប្រាស់នៅកម្ពុជាទាំងមូល។ ក្រុមហ៊ុនធ្វើការណែនាំយ៉ាងផ្លូវការនូវម៉ូដែលទូរស័ព្ទដៃកម្រិតថវិកាដែលមានស្តង់ដារខ្ពស់ គឺ nubia A36 និង nubia A56 ដែលមានលក្ខណៈពិសេសជាច្រើនរួមបញ្ចូលទាំងAi និងផ្តល់នូវទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជនតាមរយៈមជ្ឈមណ្ឌលសេវាកម្មផ្លូវការណ៍របស់ខ្លួន។

លោក យួង គីមឡេង តំណាងផ្លូវការរបស់ Nubia នៅកម្ពុជា បានប្រកាសប្រាប់ថា៖ "ការមកដល់របស់ Nubia នៅកម្ពុជាគឺជាការបង្ហាញពីការយកចិត្តទុកដាក់យូរអង្វែងចំពោះទីផ្សារមួយនេះ។ យើងមិនគ្រាន់តែនាំយកផលិតផលដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវការធានាគុណភាពពីក្រុមហ៊ុនយើងផ្ទាល់យ៉ាងពេញលេញ និងត្រឹមត្រូវច្បាស់លាស់។ មជ្ឈមណ្ឌលសេវាកម្មរបស់យើងគឺជាសក្ខីកម្មនៃកាតព្វកិច្ចរបស់យើងក្នុងការថែរក្សាអតិថិជនទូរទាំងប្រទេសកម្ពុជាទាំងមូល ។ អតិថិជន nubia ទាំងអស់អាចទិញ និងប្រើប្រាស់ផលិតផលដោយមានសុវត្ថិភាព ដោយពួកគេទទួលបានសេវាកម្មជួសជុល និងថែទាំដែលមានគុណភាពខ្ពស់ពីក្រុមហ៊ុនយើងតែម្តង។"

សំណួរអំពីក្រុមហ៊ុនដែលធ្វើការសហការជាមួយម៉ាក nubia ត្រូវបានលោក យួង គីមឡេង បញ្ជាក់យ៉ាងច្បាស់ថា៖ "សូមអតិថិជនទាំងអស់ធ្វើការទុកចិត្តដោយពេញលេញមកលើយើងខ្ញុំ។ ក្រុមហ៊ុនរបស់យើងខ្ញុំគឺជាកូនខ្មែរសុទ្ធ ដែលមានសិទ្ធិផ្លូវការណ៍ពីក្រុមហ៊ុន ZTE ដែលជាក្រុមហ៊ុនយក្សចិនដើម្បីចែកចាយ និងផ្តល់សេវាកម្មដល់ផលិតផល nubia នៅកម្ពុជា។ ភាពជាកូនខ្មែរសុទ្ធនេះធ្វើឲ្យយើងយល់ដឹងច្បាស់ពីតម្រូវការ និងការរំពឹងទុករបស់អតិថិជនកាន់តែស៊ីជម្រៅជាងមុនបន្ថែមទៀត។"

អតិថិជននៅទីក្រុងភ្នំពេញអាចទៅទទួលសេវាកម្ម សាកសួរ និងទិញផលិតផល nubia ដោយផ្ទាល់នៅ មជ្ឈមណ្ឌលសេវាកម្មផ្លូវការ Nubia ដែលស្ថិតនៅ ផ្ទះលេខ ៤៨-៥០, ផ្លូវ ២១៥, សង្កាត់វាលវង្ស, ខណ្ឌ៧មករា រាជាធានីភ្នំពេញ។ លើសពីនេះ អតិថិជនក៏អាចទំនាក់ទំនងសុំព័ត៌មានបន្ថែមតាមរយៈ Telegram: 015 666 826 ។ Nubia បាននាំយកម៉ូដែលទូរស័ព្ទដៃកម្រិតថវិកាដែលមានស្តង់ដារខ្ពស់ចូលមកកាន់ទីផ្សារ៖

   Nubia A36

       បន្ទះឈីប: Unisoc T7200 Octa-core 1.6GHz

       ប្រព័ន្ធប្រតិបត្តិការ: Android V/Vgo

       កាមេរ៉ា: កាមេរ៉ាខាងក្រោយ 13MP AF + 0.08MP, កាមេរ៉ាមុខ 5MP FF

       អេក្រង់: 6.75" HD+ Waterdrop, 90Hz, 500nit

       ទំហំផ្ទុក: 4GB RAM + 64GB ROM 

       ទំហំថ្ម: 5000mAh កម្លាំងសាក 10W

       ភាពសម្បូរបែប: Type-C, ច្រកសំលេង 3.5mm, គាំទ្រ TF Card, GPS, WiFi 2.4G/5G, Bluetooth 5.2, IP54

ដែលមានតម្លៃត្រឹមតែ 282900៛ គឺស្នើរនឹងទឹកប្រាក់ 69$ តែប៉ុណ្ណោះ។

   Nubia A56

       រក្សាលក្ខណៈពិសេសបច្ចេកទេសដូច A56 ទាំងអស់។

       ទំហំផ្ទុក 4GB RAM + 128GB ROM ។

ដែលមានតម្លៃត្រឹមតែ 364900៛ គឺស្នើរនឹងទឹកប្រាក់ 89$ តែប៉ុណ្ណោះ។

 

ព័ត៌មានបន្ថែមអំពីទីផ្សារអន្តរជាតិរបស់ nubia ៖

នៅក្នុងពិភពលោកដែលមានទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ វិស័យបច្ចេកវិទ្យាកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ nubia ដែលជាម៉ាកដ៏ឆ្នើមមួយរបស់ ZTE បានពង្រីកឥទ្ធិពលរបស់ខ្លួនពីទីផ្សារក្នុងស្រុកចិនទៅកាន់ឆាកអន្តរជាតិយ៉ាងជោគជ័យ។ តាមពិតទៅ nubia បានចូលដល់និងការផលិតផលិតផលទូរស័ព្ទចល័តក្នុងឆ្នាំ 1998 (អង្គភាពអាជីវកម្មស្ថានីយត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014) បន្ទាប់ពី 26 ឆ្នាំនៃការអភិវឌ្ឍន៍ ទីផ្សារបានគ្របដណ្តប់ជាង 160 ប្រទេស និងតំបន់ជុំវិញពិភពលោក មានអ្នកប្រើប្រាស់សកម្មទូរស័ព្ទ 100 លាននាក់ + និងបានអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូឆានែល 3,000+ ជុំវិញពិភពលោក និងបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយប្រតិបត្តិករកំពូលចំនួន 50 ជុំវិញពិភពលោក។ ជាពិសេស ការចូលទីផ្សារជប៉ុននៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ ដោយនាំយកនូវ nubia Flip 2 5G ដែលជាទូរស័ព្ទដៃពីរបុតដ៏ទាក់ទាញ បានបង្ហាញយ៉ាងច្បាស់ពីយុទ្ធសាស្ត្រពង្រីកទីផ្សារអាស៊ីអាគ្នេយ៍របស់ nubia ។ ការចូលទីផ្សារជប៉ុនគឺជាការបើកចំហរយ៉ាងសំខាន់សម្រាប់ nubia ក្នុងការកាន់កាប់ទីផ្សារអាស៊ីអាគ្នេយ៍ ដែលជាតំបន់ដែលមានសក្តានុពលយ៉ាងខ្លាំងក្នុងវិស័យបច្ចេកវិទ្យា។ ការមកដល់កម្ពុជាក្នុងពេលបច្ចុប្បន្ននេះ គឺជាផ្នែកមួយនៃផែនការពង្រីកទីផ្សាររបស់ nubia នៅតំបន់អាស៊ីអាគ្នេយ៍ ដែលគាំទ្រដោយយុទ្ធសាស្ត្រផលិតផលដ៏ទូលំទូលាយ និងការយកចិត្តទុកដាក់លើបទពិសោធន៍របស់អ្នកប្រើប្រាស់។ ការមកដល់របស់ nubia នៅកម្ពុជាបានបើកជម្រើសថ្មីដល់អ្នកប្រើប្រាស់កម្ពុជា ជាពិសេសអ្នកដែលកំពុងស្វែងរកទូរស័ព្ទដៃដែលមានគុណភាពខ្ពស់ ប្រកបដោយស្តង់ដារ និងសេវាកម្មដែលអាចទុកចិត្តបានពីមជ្ឈមណ្ឌលសេវាកម្មផ្លូវការ។

អំពី Nubia៖

Nubia គឺជាម៉ាកទូរស័ព្ទដៃដ៏ឆ្នើមមួយរបស់ក្រុមហ៊ុន ZTE Corporation ដែលផ្តោតលើការអភិវឌ្ឍន៍បច្ចេកវិទ្យាកាមេរ៉ាដ៏អស្ចារ្យនិងការរចនាដ៏ទាក់ទាញ។ ផលិតផលរបស់ Nubia ត្រូវបានគេស្គាល់យ៉ាងច្បាស់នៅលើឆាកអន្តរជាតិ ហើយឥឡូវនេះបានមកដល់កម្ពុជាដើម្បីផ្តល់នូវបទពិសោធន៍បច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោកដល់អ្នកប្រើប្រាស់ខ្មែរ។

 

ព័ត៌មានបន្ថែម: 

ទីតាំងមជ្ឈមណ្ឌលសេវាកម្ម: ផ្ទះលេខ ៤៨-៥០, ផ្លូវ២១៥, សង្កាត់វាលវង្ស, ខណ្ឌ៧មករា, ភ្នំពេញ

ទំនាក់ទំនងលេខទូរស័ព្ទ: +855 15 666 826 (Telegram)

អាសយដ្ឋានអ៊ីមែល: [email protected] 

សូមតាមដាន ហ្វេសបុកផេក: https://www.facebook.com/NubiaSmartphoneKHOfficial 

ដើម្បីទទួល ពត៌មានថ្មី។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

ដោយ ប៉េងលីន
 REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

ដោយ ប៉េងលីន
អបអរសាទរ! ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ សម្ពោធសាខាទី 30 នៅភ្នំពេញថ្មី ជាមួយប្រម៉ូសិនទិញទំនិញតម្លៃត្រឹមតែ 30$ ហើយថែមទាំងមានការបញ្ចុះតម្លៃចាប់ពី 30% ថែមទៀតផង

អបអរសាទរ! ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ សម្ពោធសាខាទី 30 នៅភ្នំពេញថ្មី ជាមួយប្រម៉ូសិនទិញទំនិញតម្លៃត្រឹមតែ 30$ ហើយថែមទាំងមានការបញ្ចុះតម្លៃចាប់ពី 30% ថែមទៀតផង

ដោយ ប៉េងលីន
Jetour Zongheng G700 ឡាន Off-Road ស៊េរីថ្មីកម្លាំង 751 សេះ និងអាចជិះកាត់ទឹកបានជម្រៅជិត 1 ម៉ែត្រ

Jetour Zongheng G700 ឡាន Off-Road ស៊េរីថ្មីកម្លាំង 751 សេះ និងអាចជិះកាត់ទឹកបានជម្រៅជិត 1 ម៉ែត្រ

ដោយ ប៉េងលីន
BYD ត្រៀមលក់ឡានអគ្គិសនី SUV ស៊េរីថ្មី បើកបរបាន 1,300km នៅសប្តាហ៌ក្រោយនេះហើយ

BYD ត្រៀមលក់ឡានអគ្គិសនី SUV ស៊េរីថ្មី បើកបរបាន 1,300km នៅសប្តាហ៌ក្រោយនេះហើយ

ដោយ ប៉េងលីន