no-alternative title
no-alternative title

Huawei Watch GT 6 Series អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 19 ខែកញ្ញាខាងមុខនេះ

យោងតាមសេចក្តីរាយការណ៌ថ្មីនៅពេលនេះ បានអោយដឹងថា ក្រុមហ៊ុន Huawei នឹងរៀបចំនូវព្រឹត្តិការណ៍នៃការសម្ពោធផលិត ផលថ្មីជាសកលមួយនៅថ្ងៃទី 19 ខែកញ្ញាខាងមុខនេះ ដែលក្រុមហ៊ុននេះ អាចនឹងប្រកាសបង្ហាញនូវស្មាតវ៉ច GT ស៊េរីថ្មីរបស់ខ្លួនផងដែរ។ ស្របពេលជាមួយនិងព័ត៌មាននេះ ថ្មីៗនេះក្រុមហ៊ុនក៏បានទម្លាយអំពីការឌីស្សាញមួយផ្នែករបស់ស្មាតវ៉ច Watch GT 6 series នេះផងដែរ។ បើមើលទៅលើការឌីស្សាញនេះ គឺមានការផ្លាស់ប្តូរមួយចំនួនដែលគួរអោយកត់សម្គាល់ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ក្រុមហ៊ុន Huawei បានធ្វើការចែករំលែកនូវរូបភាពថ្មីរបស់ស្មាតវ៉ច Huawei Watch GT 6 series នេះហើយដោយម៉ូដែលនេះថ្មីនេះ គឺមានការឌីស្សាញបែបស្ព័រ។ បើមើលទៅលើផ្នែកខាងឆ្វេងរបស់ស្មាតវ៉ចនេះ គឺមានការប្រើប្រាសនូវពណ៌ទឹកប្រាក់ដែលបង្ហាញថា នេះគឺជាលោហធាតុទីតាញ៉ូម ហើយសម្រាប់ផ្នែកម្ខាងទៀតរបស់ស្មាតវ៉ចនេះ គឺមានការប្រើប្រាស់នូវ Rotating Crown ជាមួយនឹងគែម bezels ដែលពិតជាស្តើងបំផុតនៅជុំវិញអេក្រង់របស់ស្មាតវ៉ចនេះ។

តាមរយៈរូបភាពមុខនាឡិកានេះ ក៏មានការបង្ហាញនូវពណ៌ត្នោតលាយមាសដែលមើលទៅពិតជាអាជីពបំផុត។ ខណៈពេលនេះ សម្រាប់ការឌីស្សាញទាំងស្រុងរបស់ស្មាតវ៉ចនេះ នៅមិនទាន់បានទម្លាយអោយច្បាស់នៅឡើយទេ ហើយក៏នៅមិនទាន់ច្បាស់នោះទេថា ខ្សែដែលនឹងប្រើប្រាស់ទៅលើស្មាតវ៉ចនេះគឺជាប្រភេទអ្វីដែរ។ ជាធម្មតាសម្រាប់ម៉ូដែល Pro អាចនឹងបង្ហាញខ្លួនជាមួយនឹងខ្សែទីតាញ៉ូម ឬសេរ៉ាមិច។ តាមដំណឹង ស្មាតវ៉ចថ្មីនេះ នឹងទម្លាយកាន់តែច្បាស់នៅថ្ងៃទី 19 ខែកញ្ញាខាងមុខនេះ។ ដូចនេះ យើងនឹងទទួលបាននូវព័ត៌មានលម្អិតជាច្រើនទៀតពីស្មាតវ៉ចWatch GT 6 series នេះ នាពេលឆាប់ៗ៕

 

ព័ត៌មានពាណិជ្ជកម្ម