កាលពីថ្ងៃទី 2 ខែសីហា កន្លងទៅនេះ ក្រុមហ៊ុន PTC Computer បានសហការជាមួយនិងក្រុមហ៊ុន Prolink រៀបចំនូវព្រឹត្តិការណ៌ដាក់បង្ហាញផលិតផលថ្មីៗជាច្រើនក្រោមប្រធានបទ “Smarter Living. Stronger Connection.” ដោយពិធីនេះបានប្រារព្ធឡើងនៅ PTC Sorya Branch ក្រោមការអញ្ជើញចូលរួមពីសំណាក់តំណាងក្រុមហ៊ុនធំៗទាំងពីរ រួមជាមួយដៃគូរសហការរបស់ខ្លួនជាច្រើនរូប។
តាមប្រសាសន៌របស់លោក Wong Mun Cheng ដែលជា Regional Sales Manager របស់ ក្រុមហ៊ុន ProLink បានបញ្ជាក់ថា គ្រប់ផលិតផលថ្មី ដែលមានការដាក់បង្ហាញចេញសម្រាប់ដៃគូរនៅពេលនេះ គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាថ្មីៗទំនើបចុងក្រោយ ដែលមានការឌីស្សាញរូបរាង និងការដាក់បញ្ចូលនូវមុខងារប្រើប្រាស់កាន់តែសំបូរបែប ជាពិសេសគឺទៅលើប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
នៅក្នុងនោះក៏មានការនាំមកនូវការតរភ្ជាប់កាន់តែលឿនតាមរយៈប្រព័ន្ធ LTE/5G connectivity និងការរសនៅជាមួយភាពឆ្លាតវៃ smart living ថែមទៀត។ បន្ថែមនេះ ព្រឹត្តិការណ៌នៅពេលនេះ ក៏ជាការជួបគ្នាមួយដ៏ពិសេសផងដែរ ដោយគ្រប់គ្នាបានជជែកគ្នា ចែករំលែកនូវបទពិសោធន៌ជាមួយនិងការលក់ទៅលើផលិតផលរបស់ ProLink និងបានធ្វើតេស្តផ្ទាល់ពីសមត្ថភាព និងបច្ចេកវិទ្យាថ្មីរបស់ Prolink។
តំណាងក្រុមហ៊ុន Prolink បានបន្តថា សម្រាប់ពេលនេះ ក្រុមហ៊ុនរបស់លោក គឺមិនត្រឹមតែមានការដាក់បង្ហាញនូវផលិតផលថ្មីៗតែមួយមុខនោះទេ Prolink គឺបានធ្វើការអភិវឌ្ឍកាន់តែអស្ចារ្យសម្រាប់ផ្តល់នូវការរស់នៅកាន់តែស្រួល និងមានប្រសិទ្ធិភាព។ ជាក់ស្តែងពេលនេះ ក្រុមហ៊ុនគឺបានធ្វើការនាំមកនូវការផលិតផលដែលផ្តល់នូវល្បឿនលឿនទៅលើការប្រើប្រាស់អ៊ីនធើណែត ដែលនេះគឺជារបកគំហើញថ្មីមួយទៀតនាពេលបច្ចុប្បន្ន។ ជាមួយនិងបច្ចេកវិទ្យាថ្មីនេះ គ្រប់គ្នានឹងអស់បញ្ហារឿងអ៊ីនធើណែត មិនថា ការលេងហ្គេម ការបំពេញការងារចល័ត ការកម្សាន្តក្នុងពេលធ្វើដំណើរនោះទេ ផលិតផលថ្មីរបស់ ProLink គឺពិតជាជួយបានគ្រប់កាលៈទេសៈ។
Wong Mun Cheng ក៏បានធ្វើការថែ្លងអំណរគុណចំពោះក្រុមហ៊ុន PTC Computer ដែលជា Authorized Partner ដែលបានធ្វើការចែកចាយ និងលក់ផលិតផលរបស់ ProLink ទទួលបានូវការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅលើទីផ្សារប្រទេសកម្ពុជាផងដែរ។
សូមជំរាបថា ផលិតផលថ្មីៗ ដែលក្រុមហ៊ុនដាក់បង្ហាញជូនដៃគូរនៅពេលនេះ មានដូចជា ៖Power Solutions, Connectivity – LTE & 5G Routers, Smart Home Solutions, Smart Cameras ,Networking Accessories និង Prolink microSD Memory Cards ជាដើម។