no-alternative title
no-alternative title

vivo X300 Series មានការបញ្ជាក់ពីវិញ្ញាបនបត្រថ្មី នឹងត្រៀមបង្ហាញខ្លួននៅខែក្រោយនេះហើយ!

ក្រុមហ៊ុន MediaTek នឹងបង្ហាញនូវបន្ទះឈីប Dimensity 9500 Flagship នៅក្នុងប្រទេសចិន នាថ្ងៃទី 22 ខែកញ្ញាខាងមុខនេះហើយ។ យោងតាមរបាយការណ៍ជាច្រើន បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 និង X300 Pro នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Dimensity 9500 ដំបូងបំផុតរបស់ពិភពលោក។ ផ្អែកតាមព័ត៌មាននេះ មានការកត់សម្គាល់ថា ក្រុមហ៊ុន vivo អាចនឹងបង្ហាញស្មាតហ្វូន X-Series របស់ខ្លួននៅក្នុងខែកញ្ញាខាងមុខនេះហើយ ស្របពេលដែលស្មាតហ្វូន X300 series ក៏ទើបតែទទួលបានវិញ្ញាបនបត្រ Radio នៅក្នុងប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរូបភាពដែលបែកធ្លាយចុងក្រោយនេះ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីរបស់ vivo ថ្មីនេះ នឹងមានលេខកូដ V2502A និង V2502DA ដែលទទួលបានវិញ្ញាបនបត្រ radio នៅក្នុងប្រទេសចិន។ អ្នកទម្លាយ Digital Chat Station និង Why Lab បានអះអាងថា ស្មាតហ្វូនដែលមានលេខម៉ូដែល V2502A គឺជាស្មាតហ្វូន vivo X300 ខណៈពេលដែលស្មាតហ្វូន V2502DA គឺជាស្មាតហ្វូន X300 Pro ដែលមានបំពាក់នូវបច្ចេកវិទ្យា Beidou Satellite Short Messaging Service ផងដែរ។

សម្រាប់ស្មាតហ្វូនចំនួន 2 ទៀតនោះគឺមានលេខកូដ V2509A និង V2505A ក៏ទទួលបានវិញ្ញាបនបត្រ radio នេះផងដែរ។ ខណៈដែលលេខកូដ V2509A មិនទាន់ច្បាស់ថា សំដៅទៅលើស្មាតហ្វូនណាមួយនោះ DCS បានទម្លាយថា លេខកូដ V2505A គឺជាកម្មសិទ្ធិរបស់ស្មាតហ្វូន iQOO 15។ ជាមួយនឹងវិញ្ញាបនបត្រ radio នេះ ស្មាតហ្វូន vivo X300 series និង iQOO 15 អាចនឹងទទួលបានវិញ្ញាបនបត្រជាច្រើនទៀតរបស់ចិន ដែលមានដូចជា 3C និង TENAA ជាដើម។

 

ប្រភពខាងលើបន្តថា ស្មាតហ្វូន X300 series នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិននាចុងខែកញ្ញាខាងមុខនេះ ខណៈដែលស្មាតហ្វូន iQOO 15 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 នឹងបង្ហាញខ្លួនក្នុងខែតុលានោះ។ មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូននេះ នឹងមានវត្តមានស្មាតហ្វូន Pro Mini ដូចទៅនឹងស្មាតហ្វូន X200 Pro Mini កាលពីឆ្នាំមុនយ៉ាងណានោះទេ។

បើតាមពាក្យចចចាមអារ៉ាមជាច្រើន បាននិយាយថា អេក្រង់របស់ស្មាតហ្វូន vivo X300 នេះ អាចនឹងមានទំហំ 6.3 អ៊ីង ដូចទៅនឹងស្មាតហ្វូន vivo X200 Pro Mini ផងដែរ។ ស្មាតហ្វូន vivo X300 Series និង iQOO 15 នឹងរួមមានស្មាតហ្វូន vivo X300 Ultra និង iQOO 15 Ultra ផងដែរ។ ស្មាតហ្វូនប្រភេទ Ultra នេះ នឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ 2026 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម