no-alternative title
no-alternative title

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

នៅថ្ងៃទី 21 ខែសីហា ឆ្នាំ 2025 នេះ ម៉ាកទូរស័ព្ទអន្តរជាតិ vivo បានប្រកាសចេញស៊េរី V ថ្មីគឺ V60 ថាបានមកដល់កម្ពុជាក្នុងខែសីហានេះហើយ ។ V60 ដែលសហការក្នុងការអភិវឌ្ឍជាមួយ ZEISS រួមបញ្ចូលជាមួយសេនស័រ IMX882 ដ៏កំពូលពី vivo បានរចនាឡើងសម្រាប់ផ្តល់បទពិសោធន៍ថតរូបដ៏ល្អឥតខ្ចោះនិងជួយបង្កើនសមត្ថភាពកាមេរ៉ាតេឡេហ្វូតូ( telephoto camera) ធ្វើអោយប្រសើរឡើងនូវសមត្ថភាពនៃថតក្នុងស្ថានដែលមានពន្លឺទាបនិងបច្ចេកវិទ្យាថតរូបតាមរយៈ AI (AI-powered photography)។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដើម្បីធានាបាននូវលទ្ធផលគុណភាពខ្ពស់ក្រុមហ៊ុន vivo បានសហការជាមួយអ្នកថតរូបដ៏ជំនាញនៅកម្ពុជារួមមាន Media Instructor Jerry Thai, Film Director Will, Fashion Portrait Photographer Checky, និង Artist Photographer Tytaart ដើម្បីសាកល្បងក៏ដូចជាបង្ហាញពីលក្ខណៈពិសេសពីប្រសិទ្ធភាពរបស់ប្រព័ន្ធកាមេរ៉ារបស់ V60 រួមផ្សំជាមួយនឹងប្រតិបត្តិការបន្ទះឈីប ថ្មដែលអាចប្រើបានពេញមួយថ្ងៃ និងការរចនាដ៏ទាក់ទាញនៃជម្រើសពណ៌របស់ V60។

 

vivo V60 មានពីរពណ៌ដ៏ទាក់ទាញ៖

•ជម្រើសពណ៌ស៊ីវិល័យ ដែលធ្វើឡើងដើម្បីអ្នក នោះគឺ ពណ៌ Berry Purple ដែលជាការរួមបញ្ចូលគ្នារវាងភាពទាក់ទាញបែបយុវវ័យ និងភាពប្រណិត ស័ក្តិសមបំផុតសម្រាប់អ្នក!

•អ្នកមិនអាចចាប់កាន់អ័ព្ទបានទេ ប៉ុន្តែអ្នកអាចមានអារម្មណ៍ដឹងបាន។ ពណ៌ Mist Gray ជម្រៅតាមរយៈជម្រាលស្រទាប់ដ៏ស្រទន់ និងស្រមោល។

កាមេរ៉ាដែលមានគុណភាពខ្ពស់របស់ ZEISS

លើកកម្ពស់ការថតរូបរបស់អ្នកជាមួយនឹងកាមេរ៉ាដែលកញ្ចក់លែនដែលមានវិញ្ញាបនបត្រពី ZEISS ។ V60 ជួយឱ្យអ្នកថតរូបច្បាស់ ភ្លឺ និងមានពណ៌ច្បាស់ល្អ ដែលមើលទៅល្អដូចអ្វីដែលអ្នកឃើញដោយភ្នែករបស់អ្នក។ មិនថាអ្នកថតរូបទេសភាពវាលនៅខាងក្រៅ រូបមនុស្ស ឬក្នុងកន្លែងដែលមានពន្លឺស្រអាប់ទេ ស្មាតហ្វូននេះនៅតែធ្វើឱ្យរូបថតរបស់អ្នកមើលទៅដូចថតលំដាប់ស្ទូឌីយ៉ូ។

សមត្ថភាពដំណើរការដ៏ខ្លាំងក្លារបស់ Snapdragon

នៅក្រោយសមត្ថភាពខ្លាំងក្លារបស់ vivo V60 ត្រូវបានដំណើរការដោយ Qualcomm Snapdragon 7 Gen 4 ប្រព័ន្ធដំណើរការដ៏ឆ្លាតវៃ ដែលអាចបើកកម្មវិធីច្រើនក្នុងពេលតែមួយ ដោយរក្សាបទពិសោធន៍ប្រើប្រាស់ឲ្យរលូន និងស្វាហាប់ ទទួលបានពិសោធន៍ល្បឿន ដោយគ្មានបញ្ហា។

ថ្មដែលអាចប្រើបានពេញមួយថ្ងៃ

ថ្មទំហំ 6500mAh និងការសាកដែលមានល្បឿន 90W ធានាបាននូវការភ្ជាប់ទំនាក់ទំនង ការកម្សាន្ត និងផលិតភាពការងារពេញមួយថ្ងៃ។

ភាពធន់ទ្រាំ ភាពធន់មាំ

vivo V60 ផ្តល់នូវភាពធន់ទ្រាំដោយមានសមត្ថភាពការពារទឹក និងធូលីកម្រិតខ្ពស់ IP68/IP69 និងមានមុខងារបញ្ចេញទឹកដោយចុចមួយដង (one-tap water ejection) និងការរចនាដែលធន់នឹងការប៉ះទង្គិច — ដែលត្រូវបានគេធ្វើឡើងដើម្បីធន់នឹងការជ្រមុជទឹក និងការធ្លាក់ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃដោយគ្មានឧបសគ្គ។

កំពុងឈានមកដល់កម្ពុជាឆាប់ៗនេះ 

vivo V60 គឺជាទូរស័ព្ទថ្មីដែលមានបច្ចេកវិទ្យាអស្ចារ្យព្រមទាំងមើលទៅពិតជាស្រស់ស្អាតថែមទៀត។ ដូចនេះដើម្បីស្វែងយល់បន្ថែម និងក្លាយជាអ្នកដំបូងគេដែលសាកល្បង V60 សូមចូលទៅកាន់ www.vivo.com/kh ដើម្បីតាមដានព័ត៌មានថ្មីៗ និងការផ្សាយបន្ត។

 

ព័ត៌មានពាណិជ្ជកម្ម