no-alternative title
no-alternative title

CHANGAN ចេញស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan UNI-T ដែលបង្ហោះនៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ

ក្រុមហ៊ុន RMA Cambodia ដែលបាននាំចូលផ្តាច់មុខនៅរថយន្តម៉ាក CHANGAN បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T នៅម្តុំចម្ការដូង ត្រូវនឹងថ្ងៃទី 10 ខែកក្កដាឆ្នាំ 2025 ដោយយោងតាមព័ត៌មាននៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនល្បីឈានមុខគេ ដែលបាននាំចូលនូវរថយន្តទំនើបៗ និងម៉ាកល្បីៗជាច្រើននៅលើពិភពលោកនៅក្នុងនោះដែរ ក្រុមហ៊ុន RMA Cambodia ក៏បាននាំចូល និងចែកចាយផ្តាច់មុខសម្រាប់រថយន្ត CHANGAN និងរថយន្តអគ្គិសនី DEEPAL ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយនៅក្នុងពិភពលោក។ CHANGAN AUTOMOBILE គឺជាក្រុមហ៊ុនរថយន្តដល់ធំមួយក្នុងចំណោមក្រុមហ៊ុនរថយន្តចិនធំៗចំនួន 4 ជាមួយនិងបទពិសោធន៍ផលិតរថយន្តរយៈពេលជាង 40 ឆ្នាំ ដែលមានមូលដ្ឋានផលិតកម្មចំនួន 14  និងរោងចក្រចំនួន 34 នៅទូទាំងពិភពលោក។

នៅក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ប្រទេសចិន ក្រុមហ៊ុន CHANGAN AUTOMOBILE មានម៉ាកសញ្ញាដែលគ្រប់គ្រងដោយខ្លួនឯងរួមមាន៖ CHANGAN, NEVO, DEEPAL និង AVATR ។ នៅឆ្នាំ២០២១ ការលក់សរុបម៉ាកយីហោផ្ទាល់ខ្លួនរបស់ CHANGAN បានកើនឡើងលើសពី 20 លានគ្រឿង រហូតមកដល់ខែមេសា ឆ្នាំ២០២៤ ការលក់បន្តរនៃម៉ាកយីហោចិនក្រោម CHANGAN បានកើនឡើងលើសពី 26.33 លានគ្រឿង។

 

យោងតាមការបកស្រាយបំភ្លឺពីក្រុមហ៊ុន RMA Cambodia ៖ ជុំវិញរឿងករណីមានការឆាបឆេះរថយន្តម៉ាក Changan UNI-T ដែលបានកើតឡើងនៅម្តុំចម្ការដូង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការថតបង្ហោះវីឌីអូឆាបឆេះនៅលើប្រព័ន្ធបណ្តាញសង្គមសាធារណៈ។ នៅក្នុងហេតុការនេះក្រុមហ៊ុនបានពិភាក្សាសាកសួរជាមួយនឹងម្ចាស់រថយន្តអំពីបញ្ហារនេះកើតឡើងដោយសារតែម្ចាស់រថយន្តបានយករថយន្តរបស់ខ្លួនទៅ Modify បំពាក់គ្រឿងភ្លើងបន្ថែម ដោយមិនបានឆ្លងកាត់ការអនុញ្ញាត និងទទួលស្គាល់ពីក្រុមបច្ចេកទេសរថយន្ត Changan ហើយយកទៅប្រើប្រាស់រហូតដល់ឆ្លងប្រព័ន្ធភ្លើងដែលបណ្តាលអោយមានអគ្គិភ័យឆាបឆេះនាពេលថ្មីៗនេះ។

ជាចុងក្រោយមុននឹងបងប្អូនសម្រេចចិត្តយករថយន្តទៅជួសជុល ឬធ្វើការ Modify បំពាក់គ្រឿងលេងបន្ថែម សូមបងប្អូនអតិថិជនមកធ្វើការប្រឹក្សាយោបល់ជាមួយក្រុមហ៊ុនជាមុនសិន ដើម្បីជៀសវាងមានការខូចខាត បាត់បង់ គ្មានសុវត្ថិភាព និងគ្មានការធានា ពីក្រុមហ៊ុន ដូចករណីខាងលើនេះ ព្រោះថាក្រុមហ៊ុនមានជាងជំនាញដែលបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ CHANGAN បានច្បាស់លាស់។ 

 

យ៉ាងណាមិញជុំវិញករណីខាងលើនេះ ក្រុមហ៊ុនបានប្រឹក្សាជាមួយម្ចាស់រថយន្តដោយបានដោះស្រាយសម្របសម្រួល ទៅតាមលក្ខខណ្ឌដែលបានពិភាក្សាជាមួយម្ចាស់រថយន្តខាងលើរួចរាល់អស់ហើយ។ នេះគឺជាអត្ថប្រយោជន៍ដែលបងប្អូនគួរតែទិញរថយន្តពីក្រុមហ៊ុន ព្រោះថានៅពេលដែលបងប្អូនជួបបញ្ហា ក្រុមហ៊ុនតែងតែនៅក្បែបងប្អូនជានិច្ច នេះជាទំនុកចិត្តខ្ពស់ដែលបងប្អូនទទួលបានពីក្រុមហ៊ុន។

រាល់ការទិញរថយន្ត Changan អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពិសេស 8 ចំណុច៖

1.នាំចូលផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia )

2.ការធានារយៈពេល 5 ឆ្នាំ ឬ 15 ម៉ឺនគីឡូម៉ែត្ររួមទាំងការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ

3.សេវាកម្មត្រួតពិនិត្យ ថែទាំ ប្តូរប្រេងម៉ាស៊ីន និងជួសជុលចល័ត 24 ម៉ោង និង 25 ខេត្តក្រុង លើសពីក្រុមហ៊ុនដ៏ទៃ (Ford OSC)

4.ការប្តូរប្រេង 3 ដង ឬ 25000 គីឡូម៉ែត្រដោយឥតគិតថ្លៃ

5.Trade-In Service សេវាកម្មយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី 

6.ផ្តល់ជូនការបង្រៀនពីរបៀបប្រើប្រាស់ និងថែទាំរថយន្ត Changan ដោយឥតគិតថ្លៃ 

7.ជាងជំនាញបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ Changan 

8.គ្រឿងបន្លាស់សុទ្ធ តម្លៃសមរម្យ និងគ្រប់គ្រាន់ពីរោងចក្រ Changan

សម្រាប់ព័ត៌មានលម្អិតផ្នែកលក់សូមទំនាក់ទំនង៖ 011 999 375

សម្រាប់ព័ត៌មានលម្អិតផ្នែកសេវាកម្មសូមទំនាក់ទំនង៖ 077 99

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន