no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

គ្រាន់តែបញ្ចប់ព្រឹត្តិការណ៍ដ៏សំខាន់ Galaxy Unpacked របស់សាមសុងភ្លាម! ស្មាតហ្វូន ត្រកូលបត់ Galaxy Z Fold7 និង Galaxy Z Flip7 ដែលកំពុងល្បី និងផ្ទុះការចាប់អារម្មណ៏ខ្លាំងទៅលើ រូបរាង ស្តើង ស្រាល និងធន់ជាងមុននេះ មានអតិថិជនជាច្រើនកំពុងពេញចិត្ត និងប៉ងធ្វើជាម្ចាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ទូរសព្ទត្រកូលបត់ Galaxy Z Fold7 និង Galaxy Z Flip7 បានដាក់សម្ពោធជាផ្លូវការហើយ នៅសណ្ឋាគារ ហៃយ៉ាត់ រឺជិនស៊ី រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ  តារាល្បីៗ និងបងៗ Content Creators ជាច្រើនរូបដែលសុទ្ធសឹងតែជាបុគ្គលដែលជោគជ័យក្នុងមុខជំនួញ ក៏ដូចជាមានឈ្មោះល្បីល្បាញក្នុងងប្រទេសកម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះក៏មានវត្តមានតំណាងចែកចាយតូចធំ ទាំងថ្មី ទាំងចាស់ និងបងៗ សារព័ត៌មានជាច្រើនរូប អញ្ជើញចូលរួមទស្សនា ក៏ដូចជាស្ទាបផ្ទាល់ និងធ្វើការតេស្តផ្ទាល់ដៃទៅលើរូបរាងដ៏ស្ដើង ស្រាល ព្រមទាំងមុខងារ AI ថ្មីៗ។

លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “បន្ទាប់ពីមានសំណូមពរជាច្រើនពីអ្នកប្រើប្រាស់ ពេលនេះ ស្មាតហ្វូនត្រកូលបត់ Galaxy Z Fold7 និង Galaxy Z Flip7 ជំនាន់ថ្មីនេះ គឺមានការដុសខាត់ ច្រើនទៅលើរូបរាង ភាពស្ដើង ស្រាល ធន់មាំជាងមុន ជាពិសេសការបំពាក់មុខងារ AI បន្ថែម ដែលធ្វើឱ្យការប្រើប្រាស់ប្រចាំថ្ងៃកាន់តែងាយស្រួល” ។

តស់! មកមើលចំណុច លេចធ្លោ និងការអាប់ដេតរបស់ស្មាតហ្វូនត្រកូលបត់ Galaxy Z Series ទាំងអស់គ្នា៖

*Galaxy Z Fold7

1. រូបរាងទាក់ទាញ ស៊ីវិល័យ៖

- កម្រាស់ស្ដើងពេលបើកត្រឹមតែ 4.2mm និងពេលបត់ត្រឹមតែ 8.9mm

- ស្រាលជាងមុនត្រឹមតែ 216g

- ទំហំអេក្រង់ធំជាងមុនលើ Cover Screen 6.9” និង Main Screen 8.0” ងាយស្រួលប្រើ និងមើលបានពេញភ្នែកល្អ

- Seamless Multitasking អាចប្រើប្រាស់បាន 3 Apps ក្នុងពេលតែមួយ

- ជម្រើសពណ៌ស៊ីវិល័យ៖ Blue Shadow, Silver Shadow និង Jet Black

2. ចំណុចពិសេសនៃកាមេរ៉ា៖

- កាមេរ៉ាគោល 200MP, Ultra-Wide Camera 12MP, និង Telephoto 10MP

- កាមេរ៉ា Len ទូលាយ៖ កម្រិតភាពច្បាស់ល្អជាងមុន

- មុខងារ Provisual អាចបំប្លែងរូបភាពឱ្យច្បាស់លម្អិតជាងមុន

- អាចថតវីដេអូ Nightography ដ៏អស្ចារ្យនៅពេលរាត្រីរហូតដល់ 10-bit HDR

- មុខងារ Macro Mode អាចចាប់យករូបភាពច្បាស់លម្អិតជាងមុននៅពេលដាក់កាមេរ៉ាទៅ ជិតវត្ថុអ្វីមួយ Auto Focus

3. ប្រព័ន្ធដំណើរការខ្លាំង៖

- បំពាក់បន្ទះឈីប Snapdragon 8 Elite for Galaxy (3nm)

- ការពារជម្រាបទឹក និងធូលី កម្រិតខ្ពស់ IP48

- កម្លាំងថាមពលថ្មធំ 4,400mAh ប្រើប្រាស់បានកាន់តែយូរ (Super-Fast Charging)

- ដំណើរការដោយ OneUI 8 និង អាច Upgrade រហូតដល់ 7 ជំនាន់

*Galaxy Z Flip7

1. រូបរាងឡូយកាលីប៖

- Cover Screen លាតពេញជាងមុន ទំហំ 4” Infinity Flex Window Super AMOLED 60-120 Refresh Rate 

- Main Screen Dynamic AMOLED 2X 1-120Hz Refresh Rate

- កម្រិតភាពច្បាស់ជាងមុនរហូតដល់ 1,600nits

- កម្រាស់ស្ដើង ស្រាលជាងមុនត្រឹម 188g

- ជម្រើសពណ៌តំណាងភាពទាន់សម័យ៖ Coral Red និង Blue Shadow

2. ចំណុចពិសេសនៃកាមេរ៉ា៖

- កាមេរ៉ាកម្រិតខ្ពស់លើបច្ចេកវិទ្យាល្អជាងមុន

- អាចថត Selfie បែបធម្មជាតិជាមួយ កាមេរ៉ានៅលើ Cover Screen ជាមួយ Main Camera 50MP

- Zoom Rocker ងាយស្រួលក្នុងការ Zoom In និង Zoom Out (មុខងារនេះចេញនៅពេលថតជា វីដេអូ)

- កាមេរ៉ាគោលថតវីដេអូ Nightography ដ៏អស្ចារ្យនៅពេលរាត្រីរហូតដល់ 10-bit HDR

- មុខងារ Flex Cam អាចបង្កើត Filter ស្អាតៗលើ Cover Screen យ៉ាងងាយស្រួល

3. ប្រព័ន្ធដំណើរការខ្លាំង៖

- បំពាក់បន្ទះឈីប Samsung Exynos 3,500 for Galaxy (3nm)

- ការពារជម្រាបទឹក និងធូលី កម្រិតខ្ពស់ IP48

- កម្លាំងថាមពលថ្មធំ 4,300mAh ប្រើប្រាស់បានកាន់តែយូរ (Super-Fast Charging)

- ដំណើរការដោយ OneUI 8 និង អាច Upgrade រហូតដល់ 7 ជំនាន់

មុខងារក៏អេម ហើយមានកាដូថែមជូនជាច្រើនទៀត! ប្រញាប់រួសរាន់ដាក់ Pre-Order ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 កក្កដា ឆ្នាំ 2025 នឹងទទួលបានការថែមជូនដូចជា៖

សម្រាប់ការ Pre-Order Galaxy Z Fold7

- ទទួលបានកាស Galaxy Bud3 Pro

- ស្រោមទូរសព្ទថ្លាដ៏ស្រស់ស្អាត

- Travel Adapter Original 25W

- ការបញ្ចុះតម្លៃ $100 (បានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ)

- ការធានារយៈពេល 2ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

- ទទួលបានការធានាលើអេក្រង់ 1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

- ទទួលបាន Sim Card លេខពិសេស 

 

សម្រាប់ការ Pre-Order Galaxy Z Flip7

- ទទួលបានកាស Galaxy Bud3 

- ស្រោមទូរសព្ទថ្លាដ៏ស្រស់ស្អាត

- Travel Adapter Original 25W

- ការបញ្ចុះតម្លៃ $100 (បានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ)

- ការធានារយៈ 2ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

- ទទួលបានការធានាលើអេក្រង់ 1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

- ទទួលបាន Sim Card លេខពិសេស

ជាមួយស្មាតហ្វូនត្រកូលបត់ Galaxy Z Fold7 និង Galaxy Z Flip7 ស្ដើងក៏ស្ដើង ស្រាលក៏ ស្រាល គុណសម្បត្តិក៏លេចធ្លោ ប្រូម៉ូសិនក៏ញាក់!! រកណ៎ាបាន មានតែនៅសាមសុង…!

បញ្ជាក់! សូមអតិថិជនធ្វើការបញ្ជាទិញទូរសព្ទដៃដែលមានបង់ពន្ធត្រឹមត្រូវដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់។ កុំភ្លេចបញ្ជាទិញទូរសព្ទមានប័ណ្ណធានាត្រឹមត្រូវ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន