ពេលនេះ ស្មាតហ្វូនស៊េរីថ្មី Huawei Pura 80 Ultra ត្រូវបង្ហាញអោយឃើញថា បានក្លាយជាស្មាតហ្វូនដែលមានកាមេរ៉ាល្អបំផុតនៅលើទីផ្សារ នេះបើតាមការបញ្ជាក់របស់ DXOMARK។ ក្រុមហ៊ុនចិនមួយនេះ ទើបតែកំណត់នូវស្តង់ដារថ្មីទៀតសម្រាប់ការប្រជែងប្រជែងនៅក្នុងការថតរូបភាពនៅលើទីផ្សារ។ នៅពេលនេះ DXOMARK បានចាត់ថ្នាក់ស្មាតហ្វូនHuawei Pura 80 Ultra ជាស្តេចកាមេរ៉ាហើយ។ ស្មាតហ្វូននេះ បានយកឈ្នះទៅលើកាមេរ៉ាស្មាតហ្វូនជាច្រើនទៀតដូចជា OPPO Find X8 Ultra និង Vivo X200 Ultra ជាដើម ។
ស្មាតហ្វូន Pura 80 Ultra មានពិន្ទុ 175 នៅក្នុង global camera review ដោយកាសរតេស្តពី DXOMARK ដែលនេះ គឺជាចំណាត់ថ្នាក់ខ្ពស់បំផុត។ កាមេរ៉ាស្មាតហ្វូនថ្មីនេះ ពិតជាខ្លាំងគ្រប់ផ្នែកទាំងកាមេរ៉ាគោល periscope zoom ឬសមត្ថភាពនៃការថតវីដេអូ។ ស្មាតហ្វូននេះក៏ទទួលបានចំណាត់ថ្នាក់ខ្ពស់ទាំងផ្នែកថតរូបភាព (180) និងវីដេអូ (166) ។ វាបង្ហាញអំពីភាពខ្លាំងក្នុងការថតរូបភាព Portraits , macro shotsនិងរូបភាពនៅកន្លែងដែលមានពន្លឺទាបថែមទៀត។
ស្មាតហ្វូន Pura 80 Ultra បំពាក់នូវបច្ចេកវិទ្យាអស្ចារ្យជាច្រើន និងកម្មវិធី software ដែលមានភាពឆ្លាតវៃខ្ពស់ក្នុងការប្រើប្រាស់។ វាក៏មានភ្ជាប់ជាមួយនឹងសេនស័រ 1-អ៊ីង LOFIC tech-based sensor ដែលអាចកាត់បន្ថយទៅលើ noise បានយ៉ាងមានប្រសិទ្ធិភាព។ អ្វីដែលកាន់តែពិសេសនោះគឺទៅលើសមត្ថភាពនៃការ Zoon របស់វា។ វាក៏អាចយកឈ្នះទៅលើគូប្រជែងជាច្រើនតាមរយៈ telephoto settings ដែលមានស្រាប់ក្នុងការកំណត់នូវភាពច្បាស់ល្អទាំងទៅលើ exposure/color ។
លក្ខណៈសម្បត្តិនៃកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Huawei Pura 80 Ultra
កាមេរ៉ាមេ: 50MP 1-inch sensor, 1.6µm pixels, 22.5mm equivalent f/1.6-4 aperture lens, dual pixel PDAF, OIS.
Ultra-wide: 40MP 1/2.8-inch sensor, 0.7µm pixels, 13mm equivalent f/2.2-aperture lens
Telephoto: 50MP 1/1.28-inch sensor, PDA, OIS (used by both periscope-style tele lenses)
Telephoto lens 1: 83mm equivalent f/2.4-aperture lens, 50MP image output
Telephoto lens 2: 212mm equivalent f/3.6-aperture lens, 12.5MP image output