ថ្មីៗនេះ ក្រុមហ៊ុន JBL ទើបតែប្រកាសជាផ្លូវការនូវបាសស៊េរីថ្មីរបស់ខ្លួនម៉ូដែល Boombox 4 នៅលើទីផ្សារប្រទេសចិនជាមួយតម្លៃ $557 មានជម្រើសពណ៌ខ្មៅ ខៀវ និងពណ៌មាសទាក់ទាញបំផុត។ ក្រុមហ៊ុនបញ្ជាក់ថា បាសថ្មីនេះ គឺមានការឌីស្សាញរូបរាងថ្មី ហើយស្រាលជាង Boombox 3 ដល់ទៅ 12% ហើយក៏មានដៃកាន់ងាយស្រួលក្នុងការចល័តផងដែរ។ JBL Boombox 4 នេះបំពាក់នូវប្រព័ន្ធសម្លេង Driver Speaker System 7 និងមាន Dual 5-អ៊ីង woofers, Dual 0.75-អ៊ីង tweeters រួមជាមួយនិង 3x Passive Radiators ទៀតផង។
JBL Boombox 4 មានកម្លាំង 210W RMS និងមានកម្លាំង 180W នៅពេលដោយភ្លើងដែលមិនភ្ជាប់ទៅនឹងថ្ម។ ក្រុមហ៊ុន JBL បានបន្ថែមនូវបច្ចេកវិទ្យា AI Sound Boost Algorithm ថ្មី ដែលអាចធ្វើការវិភាគទៅលើសំឡេង Audio នៅក្នុងទម្រង់ Real-Time ហើយថែមទាំងមានការទ្រទ្រង់ទៅលើ Two-Level Bass Boost Mode ផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន JBL ក៏បានពង្រឹងទៅលើការតភ្ជាប់ជាមួយនឹង Bluetooth 5.4 ហើយនិង Auracast ទៀតផង។ បាសនេះ ក៏អាចភ្ជាប់ជាទម្រង់ Wireless ទៅកាន់ JBL Speakers ជាច្រើនទៀតបានផងដែរ។
នៅលើ Boombox 4 នេះ មានទ្រទ្រង់នូវរន្ធ USB-C Lossless Audio Playback ខណៈដែលការសាកថ្ម គឺតាមរយៈរន្ធ USB-C និង AC Ports។ នៅលើបាសនេះ មានថាមពលថ្មទំហំ 99Wh ដែលអាចចាក់បាន 28 ម៉ោង និងអាចប្រើប្រាស់នូវ Playtime Boost mode បានដល់ទៅ 34 ម៉ោង។
បាសថ្មីនេះ មានវិមាត្រ 506.4x262.9x212.9mm និងទម្ងន់ 5.89kg។ ក្រុមហ៊ុន JBL ក៏បានបំពាក់នូវ IP68 សម្រាប់ការពារទឹក និងធូលីផងដែរ។ សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន JBL ក៏ទើបតែប្រកាសចេញនូវ Grip Bluetooth speaker ដែលមានបំពាក់នូវ 16W Driver ដែលមាន IP68 សម្រាប់ការពារទឹក និងធូលី មានថាមពលថ្មប្រើប្រាស់បាន 14 ម៉ោង ហើយនិង Dynamic Lighting Effects ថែមទៀតផង៕