no-alternative title
no-alternative title

ស្ងាត់ៗ MG ត្រៀមឡាន SUV Off-Road ស៊េរីថ្មីខ្លួន ប្រជែងជាមួយ Ford Everest និង Toyota Prado

នៅថ្ងៃនេះ ក្រុមហ៊ុន MG បានចេញមកបញ្ជាក់ពីគម្រោងផែនការថ្មីរបស់ខ្លួននៅក្នុងការនាំមកនូវឡាន SUV ស៊េរីថ្មីប្រភេទ off-road ដើម្បីប្រកួតប្រជែងជាមួយនិងឡាន SUV ជាច្រើនរួមមានដូចជា Ford Everest, Toyota Prado និង Isuzu MU-X ដោយឡានទាំងនេះ គឺកំពុងតែមានភាពល្បីល្បាញខ្លាំងនៅលើទីផ្សារប្រទេសអូស្ត្រាលី។ នៅក្នុងផែនការថ្មីនេះ ក្រុមហ៊ុន MG មានបំណងចង់ក្លាយជា ម៉ាកយីហោធំទី 3 នៅលើទីផ្សារអូស្ត្រលី ដោយនឹងនាំមុខទៅលើម៉ាកយីហោធំមួយចំនួនទៀតមានដូចជា Hyundai, Kia, Mitsubishi និង GWM ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែលនេះគឺមានឌីស្សាញរួចរាល់ហើយពីវិចិត្រករ Theottle ដែលអាចនឹងមានរយៈពេលឆ្នាំទៀត ទើបអាចបង្ហាញខ្លួនជាផ្លូវការណ៌។ បច្ចុប្បន្ននេះ MG មានឡាន “SUV D ហើយប៉ុន្តែក្រុមហ៊ុនមិនចង់បានតែមួយនិងទេ គឺចង់បានម៉ូដែលថ្មីបែប off-road SUV នេះបើតាមការបញ្ជាក់ពីលោក Peter Ciao នាយកប្រតិបត្តិក្រុមហ៊ុន MG Motor ប្រចាំនៅប្រទេសអូស្រ្តាលី បានប្រាប់ទៅកាន់វិបសាយ Drive។

លោក Peter Ciao បានបន្តថា សម្រាប់ SUV D គឺជាពាក្យមួយដែលគេប្រើប្រាស់សំដៅទៅលើឡាន SUV ខ្នាតធំ ដែលមានដូចជា ឡាន Toyota Kluger, Hyundai Santa Fe ឬ MG QS ជាដើម ដែលទំហំឡាននេះ គឺស្ថិតនៅក្នុងប្រភេទឡានធំៗដូចជា Ford Everest និង Toyota Prado អញ្ចឹង។ ជាមួយនិងការចេញមកបញ្ជាក់គម្រោងផែនការថ្មីនេះរបស់ MG city SUV គឺស្ថិតនៅក្នុងផែនការមេរួចហើយ ដោយម៉ូដែលនេះ នឹងមានការបង្ហាញខ្លួនពិតប្រាកដ។ ក្រុមហ៊ុនបានសម្រេចទៅលើគម្រោងនេះហើយ។ មួយវិញទៀត សម្រាប់គោលដៅទៅលើ Top Three នេះ គឺក្រុមហ៊ុនចង់បានចំនែកទីផ្សារនេះ ដោយសារក្រុមហ៊ុនមានធន់ធានស្រាប់។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម