no-alternative title
no-alternative title

ថែមរហូតអោយតែកក់រថយន្តមួយណាក៏បានអំឡុងពេល ៣ ថ្ងៃនេះ

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅតែបន្តរៀបចំការតាំងបង្ហាញរថយន្តរបស់ខ្លួន ដើម្បីអោយអតិថិជនរបស់ខ្លួនបានប៉ះ និងបើកបរសាកល្បងដោយផ្ទាល់ ហើយថ្ងៃទីនេះក៏មានរៀបចំឡើងសារជាថ្មីនៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ មានរយៈពេលរហូតដល់ទៅ 3 ថ្ងៃ គឺចាប់ពីថ្ងៃទី 25 ដល់ 27  ខែ កក្កដា ឆ្នាំ 2025។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាន់តែពិសេសលោកអ្នកនឹងទទួលបានការថែមជូនសេវាកម្មដូរប្រេងម៉ាស៊ីនពេញមួយឆ្នាំដោយគ្រាន់តែធ្វើការកក់រថយន្តមួយណាក៏បានអំឡុងពេល ៣ថ្ងៃនេះ។

កម្មវិធីនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) គឺបានធ្វើការដាក់តាំងនូវរថយន្តថ្មីៗជាច្រើន រួមមានដូចជា Toyota Landcruiser 2025, Toyota Hilux Revo Rally, Toyota Fortuner Legender, Toyota Yaris Cross, Toyota Veloz, Toyota Raize និង Toyota Wigo ជាដើម។ លោកអ្នកអាចអញ្ជើញមកទស្សនារថយន្តដោយផ្ទាល់ ព្រមជាមួយការសាកសួរព័ត៌មានពីការបង់រំលស់ ការដោះដូររថយន្តចាស់យករថយន្តថ្មី ជាដើម។ 

ឱកាសដ៏ពិសេសនោះគឺ លោកអ្នកអាចបើកបរសាកល្បងរថយន្ត Toyota ទំនើបចុងក្រោយបានដោយសេរី និង ទទួលបានកាដូភ្លាមៗ។ រួសរ៉ាន់ឡើង នៅសល់តែ 2 ថ្ងៃទៀតទេណា៎! សម្រាប់ព័ត៌មានលម្អិត និងបើកបរសាកល្បង លោកអ្នកអាចចូលទៅកាន់ផេកផ្លូវការរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) តាមរយៈ Link ខាងលើនេះ.

https://www.facebook.com/ToyotaCambodia 


 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍