no-alternative title
no-alternative title

Ford ចេញភីកអាប់ F-150 ម៉ូដែលពិសេសថ្មី ទម្លាក់បូមទាបជាងមុន ផ្តោតលើ Performance!

នេះគឺជាភីកអាប់ Ford F-150 Lobo ថ្មី ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយទទួលបានការកែកុន ខុសពីម៉ូដែល F-150 ធម្មតា ជាពិសេសគឺផ្តោតលើ Performance នៅលើផ្លូវ តែម្តង។ ឡាន Ford F-150 Lobo ថ្មីនេះ បំពាក់ម៉ាស៊ីនសាំង ចំណុះ 5.0L ទំហំ 8 ស៊ីឡាំង មានកម្លាំង 400 HP និង កម្លាំងរមួល 556 NM ដំណើរការដោយប្រអប់លេខអូតូ 10 វគ្គ និង ប្រព័ន្ធបើកបរប៉ុង 2 (4WD)។ វាក៏មានបំពាក់ប្រព័ន្ធស៊ីម៉ាំង ប្រភេទ Performance-tuned ដែលផ្តល់ឲ្យនូវការបើកបរកាន់តែសប្បាយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនតែប៉ុណ្ណោះ វាក៏មាន Rear-wheel Drive Mode ដែលកាន់តែញ៉ាំងអារម្មណ៍ សម្រាប់អ្នកចូលចិត្តបើក Drift ឬ អូសកង់ ផងដែរ។ ថ្វីបើជាឡានភីកអាប់ដែលផ្តោតខ្លាំងលើ Performance លើដងផ្លូវមែន ប៉ុន្តែ F-150 Lobo នៅតែមានសមត្ថភាពអាចអូសសណ្តោង បានទម្ងន់ 3.5 តោន និង ដឹកបានទម្ងន់ជិត 1 តោន ដដែល។

ឡានភីកអាប់ F-150 Lobo ក៏បានតុបតែងខ្លួនខុសប្លែកពីគេដែរ ជាពិសេសនើគឺបានបំពាក់ Bodykit ចំនួន 10 ផ្នែក និង ទម្លាក់បូមក្រោយចុះ 2 អ៊ីញ ធ្វើឲ្យវាឈរជែងកាន់តែអេម។ ក្រៅពីនោះ វាបានបំពាក់យ៉ាន់កង់ ទំហំ 22 អ៊ីញ ពណ៌ខ្មៅរលោង ស្រោបដោយសំបកកង់ Bridgestone ប្រភេទ All-season Tires, គម្របម៉ាស៊ីនមានរន្ធហឺយខ្យល់, បំពាក់ស្តុបក្រោយថ្មី, បំពាក់អំពូលភ្លើង LED នៅលើប៉ាណាមុខ និង តែម Lobo ថ្មី ផងដែរ។

សូមបញ្ជាក់ឲ្យដឹងដែរថា ភីកអាប់ Ford F-150 Lobo ថ្មីនេះ នឹងត្រូវដាក់លក់ក្នុងតម្លៃ $60,000 នៅលើទីផ្សារសហរដ្ឋអាមេរិក។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍