no-alternative title
no-alternative title

រថយន្ត MG GT កំពុងផ្តល់ជូនប្រម៉ូសិនពិសេសថែម iPhone 16 និងកាតសាំង $100 ហើយរថយន្តមានក្នុងស្តុកស្រាប់ទិញភ្លាមបានភ្លាម

ក្រុមហ៊ុន MG កំពុងមានព្រឹត្តិការណ៍ពិសេសផ្តល់ជូនប្រម៉ូសិនដ៏អស្ចារ្យដែលជាពេលវេលាល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួនក្នុងការជាវរថយន្ត MG GT។ អតិថិជនដែលកក់ទិញរថយន្ត MG GT នៅពេលនេះដែលជាពេលវេលាមួយដ៏ល្អសម្រាប់ក្រុមហ៊ុនដែលមានខ្សែសង្វាក់ផ្គត់ផ្គង់មានស្ថេរភាព ដូចនេះក្រុមហ៊ុនក៏មានការផ្តល់ជូនប្រម៉ូសិនថែមទូរស័ព្ទ iPhone 16 មួយគ្រឿង និងកាតសាំងចំនួន $100 ដោយគ្រាន់តែកក់ទិញរថយន្ត MG GT ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែកក្កដា ឆ្នាំ2025។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រម៉ូសិនពិសេសនេះបង្ហាញពីភាពជឿជាក់របស់ក្រុមហ៊ុន MG លើស្ថេរភាពនៃការដឹកជញ្ជូន និងការនាំចូលរថយន្តស្តុកទុកក្នុងស្រុកយ៉ាងច្រើនគ្រឿង ដែលធានាថារថយន្តមានសម្រាប់អតិថិជនទិញភ្លាមយកភ្លាមដោយមិនអាស្រ័យលើការនាំចូលតាមរយៈប្រទេសជិតខាងដែលកំពុងមានការពន្យារពេលនៃការនាំចូលនោះទេ។ ក្រុមហ៊ុនសូមជម្រាបជូនថាប្រម៉ូសិននេះនឹងបន្តផ្តល់ជូនរហូតដល់រហូតដល់ស្តុកអស់ដែលបានកំណត់។ ដូច្នេះសូមអតិថិជនប្រញាប់រួសរាន់ឡើង!

រថយន្ត MG GT ស៊េរីឆ្នាំ2025 មានតម្លៃចាប់ពី $31,999 ដែលជាតម្លៃមួយលើសពីសមរម្យបើប្រៀបធៀបជាមួយនឹងការរចនាបែបស្ព័រ ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងបច្ចេកវិទ្យាទំនើបដែលពោរពេញដោយមុខងារប្រើប្រាស់ទាន់សម័យ។ ឥឡូវនេះ MG GT ក៏ផ្តល់ជូនប្រម៉ូសិនថែម iPhone 16 ថ្មីស្រឡាង និងកាតសាំង $100 ដែលធ្វើឱ្យ MG កំពុងទទួលបានការគាំទ្រកាន់តែខ្លាំង ហើយអ្វីដែលសំខាន់គឺរថយន្តមានក្នុងស្តុកស្រាប់ទិញភ្លាមបានភ្លាម។

រថយន្ត MG GT បានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ 1.5L (Turbocharge) អមដោយប្រអប់លេខអូតូ CVT ៧វគ្គ ដែលផ្តល់នូវបទពិសោធន៍បើកបរយ៉ាងរលូន និងមានថាមពលខ្លាំងដោយផ្តល់កម្លាំងរហូតដល់ 173 hp និងកម្លាំងរមួល 250 Nm ដែលល្អបំផុតនិងសមស្របសម្រាប់ផ្លូវក្នុងទីក្រុងនិងលើផ្លូវហាយវេក្នុងប្រទេសកម្ពុជា។

ចូលមកដល់ផ្នែកខាងក្នុងរថយន្តវិញ គឺមានការរចនាផ្នែកខាងក្នុងយ៉ាងប្រណិតជាមួយកៅអីពូកស្បែកពីរពណ៌ខ្មៅលាយក្រហម ដែលបង្ហាញពីភាពទាន់សម័យ។ បន្ថែមពីនេះទៀត រថយន្ត MG GT ក៏បានបំពាក់ដោយ តាប់ឡូឌីជីថល, អេក្រង់កម្សាន្តទំហំ 10 អ៊ីញដែលអាចភ្លាមជាមួយ Apple CarPlay និង Android Auto, កៅអីខាងមុខប្រភេទអេឡិចត្រូនិច, និងមានដំបូលកញ្ចក់ខាងលើ Panoramic Sunroof ដែលផ្តល់នូវប្រណិតភាព និង សមត្ថភាពនៃបច្ចេកវិទ្យាយ៉ាងសំបូរបែបសម្រាប់អ្នកបើកបរ។

ប្រម៉ូសិនពិសេសសម្រាប់រថយន្ត MG GT ក្នុងខែកក្កដានេះរួមមានដូចជា៖

-ទូរស័ព្ទ iPhone 16 មួយគ្រឿង 

-កាតសាំង $100 ដើម្បីចាប់ផ្តើមនៃការធ្វើដំណើរជាមួយរថយន្តថ្មី MG

-កម្រាលជើងប្រណិត

-ហ្វ្រីបិទ UV ការពារកម្តៅ

-ហ្វ្រីសេវាស្លាកលេខវែង។

សរុបមក ស្ថេរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់រថយន្ត គឺជាគុណសម្បត្តិដ៏សំខាន់សម្រាប់ក្រុមហ៊ុន MG ដែលខុសពីម៉ាកយីហោរថយន្តជាច្រើនផ្សេងទៀតដែលកំពុងប្រឈមនឹងការពន្យារពេលនាំចូលដោយសារបញ្ហាព្រំដែន។ ខណៈដែល MG បានរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងរឹងមាំ ដើម្បីធានាពីគុណភាពនៃការនាំចូលរថយន្ត MG គ្រប់ម៉ូឌែលមកកាន់ទីផ្សារប្រទេសកម្ពុជា។ លក្ខណៈពិសេសនេះ បានជម្រុញឱ្យក្រុមហ៊ុនសម្រេចចិត្តផ្តល់ជូនប្រម៉ូសិនដ៏អស្ចារ្យដើម្បីផ្តល់ជម្រើសកាន់តែល្អដល់អ្នកគាំទ្ររថយន្ត MG ដោយមិនបារម្ភអំពីបញ្ហាស្តុករថយន្តទេ។

បន្ថែមលើសពីនេះ យើងក៏សំគាល់ឃើញដែរថាមានតារាល្បីៗជាច្រើននៅកម្ពុជាដែលបានជ្រើសរើសរថយន្ត MG GT រួមមាន៖ លោក ម៉ម ពេជ្ររឹទ្ធ, កញ្ញា សារ៉ា, កញ្ញា Koy Anna, លោក សួរ វិចិត្រ និងតារាងផ្សេងៗជាច្រើនទៀត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន