no-alternative title
no-alternative title
no-alternative title
no-alternative title

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុតអ្នកស្នងតំណែង OPPO Reno13 Series 5G បានមកដល់ហើយ! ធានាថាលើកនេះកាន់តែថ្មី កាន់តែប្លែក និងទាក់ទាញទ្វេដង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចនេះ តើនឹងមានអ្វីថ្មីសម្រាប់ OPPO Reno14 Series ជំនាន់ថ្មីដែលធ្វើឲ្យគ្រប់គ្នាទន្ទឹងរង់ចាំយ៉ាងនេះ? ថ្មីៗនេះបើយោងតាម Facebook Page របស់ OPPO ប្រចាំទីផ្សារប្រទេសកម្ពុជាបានកំពុងត្រៀមខ្លួនវាយលុកទីផ្សារស្មាតហ្វូន ហើយរាល់ពេលដែលឮដល់ Reno Series យើងទាំងអស់គ្នាតែងតែនឹកឃើញដល់សមត្ថភាពកាមេរ៉ា និងការឌីហ្សាញមុនគេបង្អស់តែម្តង។ 

ជាការពិតណាស់ លើកនេះសម្រាប់ OPPO Reno14 Series ប្រាកដជាមិនធ្វើឲ្យយើងទាំងអស់គ្នាខកចិត្តនោះទេ បើយោងតាមប្រភពព័ត៌មានបច្ចេកវិទ្យាល្បីៗជុំវិញពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើការរចនាឌីហ្សាញដ៏អស្ចារ្យលើខ្នងខាងក្រោយរបស់ស្មាតហ្វូនមួយនេះ ដោយវាបានរំលេចស្ទីលរចនាបែប កន្ទុយទេពមច្ឆា ឬកន្ទុយត្រី ពណ៌ប្រដេញគ្នាយ៉ាងស្រស់ស្អាត ប្លែកពីគេតែមួយគត់ដែលផ្តល់នូវសោភ័ណភាពកាន់តែស្រស់ស្អាត និងប្រកបដោយភាពថ្លៃថ្នូររាល់ពេលចាប់កាន់។

 

ក្រៅពីការចនាបែបកន្ទុយទេពមច្ឆា តើ OPPO Reno14 Series មានអ្វីដែលពិសេសទៀត? តើមានបញ្ហាអ្វីដែលតែងតែកើតឡើង? ជាមួយស្មាតហ្វូនមួយនេះវាបាននាំមុខជាមួយមុខងារថ្មីគឺ AI Flash Photography ឬថតរូបស្អាតជាមួយ AI Flash អ្នកជំនាញថតរូបនៅពេលយប់។ សម្រាប់មុខងារនេះវាជួយឲ្យយើងមានភាពរស់រវើក រូបភាពកាន់តែច្បាស់ និងកាន់តែស្រស់ស្អាតគ្រប់ពេលវេលា។ ជាពិសេសសម្រាប់អ្នកចូលចិត្តលេងយប់ៗ កម្មវិធីជប់លៀង ឬដើរកម្សាន្តតាមផ្លូវដែលជាពេញនិយមសម្រាប់មិត្តៗយុវវ័យ។ 

 

បើនិយាយដល់ការថតរូប OPPO ក៏មិនភ្លេចបំពាក់នូវមុខងារថតក្នុងទឹកដែលអាចផ្តិតយករូបថតក្រោមទឹកបានភ្លឺច្បាស់ពណ៌ស្រស់ស្អាតធម្មជាតិ ហើយងាយស្រួលជាមួយបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិតកំពូល IP69 ដែលធន់នឹងទឹកជម្រៅរហូតដល់ 2 ម៉ែត្ររយៈពេល 30នាទី។  

តោះ! ត្រៀមខ្លួនដើម្បីទទួលអារម្មណ៍រំភើបចិត្តជាមួយ OPPO Reno14 Series 5G នឹងមកដល់ទីផ្សារកម្ពុជាឆាប់ៗនេះ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ Facebook page ផ្លូវការរបស់ក្រុមហ៊ុន OPPO ៕

 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន