no-alternative title
no-alternative title

ឡានអគ្គិសនី GAC Aion Y Plus ឆ្នាំ 2025 ម៉ូទ័រមួយកំលាំង 150kW ចេញលក់តម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ក្រុមហ៊ុន GAC ទើបតែបានបញ្ចេញរថយន្តស៊េរីថ្មីមួយម៉ូដែលស្ថិតនៅក្រោមម៉ាកយីហោ Aion របស់ខ្លួន គឺម៉ូដែល Aion Y Plus ស៊េរីឆ្នាំ 2025។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពថ្មីមួយចំនួនទៅលើការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងជាមួយនឹងប្រព័ន្ធជំនួយបច្ចេកវិទ្យាបើកបរកាន់តែទំនើប។ Aion Y Plus 2025 ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ $13,760 ដល់ $17,070 នៅទីផ្សារប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការឌីស្សាញថ្មីនៅលើ Aion Y Plus 2025 គឺនៅលើចង្កៀងខាងក្រោយដែលត្រូវបានឌីស្សាញជាបន្ទាត់អូសកាត់ពីម្ខាងទៅម្ខាងដែលមានអក្សរ AION នៅកណ្តាល។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ មានតួរខ្លួនប្រវែង 4,535mm/ទទឹង 1,870mm/កំពស់ 1,650mm និងគម្លាងពីកង់មុខទៅកង់ក្រោយ 2,750mm។

ផ្នែកកាប៊ីនខាងក្នុងទទួលបានការឌីស្សាញថ្មីកាន់តែមានភាពទូលាយផ្តល់នូវផាសុខភាពក្នុងការបើកបរ ជាពិសេសវាត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីលើផ្ទៃ UI ដែលផ្តល់នូវបទពិសោធន៍ប្រើប្រាស់ថ្មីកាន់តែសម្បូរបែបជាងមុន។ បន្ថែមពីនេះអេក្រង់កម្សាន្តរបស់ Aion Y Plus 2025 គាំទ្រនូវប្រព័ន្ធតភ្ជាប់ Carlink/Hicar ដែលងាយស្រួលក្នុងការភ្ជាប់ជាមួយនឹងស្មាតហ្វូន។ 

ជាងនេះទៅទៀតវា ក៏គាំទ្រនូវប្រព័ន្ធ Navigation System ដែលមានសមត្ថភាពភាពក្នុងការបង្ហាញពីការរាប់លេខថយនៃភ្លើងចរាចរ traffic light countdown និងមុខងារជំនួយការបើកបរនៅក្នុងក្រុង Urban Driving ថែមទៀតផង។ សម្រាប់កៅអីវិញ គឺអាចកាចទៅក្រោយបានទាំងកៅអីជួរមុខ និងជួយក្រោយ ហើយកៅអីអ្នកបើកបរមានមុខងារម៉ាស្សា និងកម្តៅកៅអីផងដែរ។

 

ចំពោះមុខងារថ្មីៗមួយចំនួនទៀតដែលមាននៅលើ GAC Aion Y Plus 2025 មានដូចជាមុខងារកំនត់ល្បឿនតាមរថយន្តខាងមុខ  automatic following និង adaptive cruise រួមនឹងកាមេរ៉ាបង្ហាញជុំវិញរថយន្ត Exterior rearview mirrors ជាដើម។ ទៅលើអនុភាពកម្លាំងដំណើរការវិញ Aion Y Plus 2025 ត្រូវបានក្រុមហ៊ុនភ្ជាប់ប្រព័ន្ធដំណើរការជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ដែលមានពីរកម្លាំងផ្សេងគ្នា គឺកម្លាំង 100kW និង 150kW។ 

ទោះជាយ៉ាងណាសម្រាប់ចំនុចពិសេសផ្សេងៗទៀត ដូចជា ទំហំកញ្ចប់ថ្ម រយះចម្ងាយបើកបរ កម្លាំងសាកភ្លើង និងមួយចំនួនទៀតរបស់ Aion Y Plus 2025 មិនទាន់ត្រូវបានបង្ហាញលម្អិតនោះទេ។ ទោះជាយ៉ាងណា GAC Aion Y Plus នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកទិញ ដែលអត្ថប្រយោជន៍ទាំងនោះរួមបញ្ចូលទៅលើការធានាថ្ម ការឧបត្ថម្ភធនជំនួសរហូតដល់ 26,000 យាន់ ការបញ្ចុះតម្លៃលើការធានារ៉ាប់រង 5,000 យ៉ន់ ជម្រើសនៃការបង់ប្រាក់គ្មានការប្រាក់ និងទិន្នន័យកម្សាន្តក្នុងរថយន្តដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំ។

 

Aion Y Plus ស៊េរីឆ្នាំ 2025 នឹងបន្តដំណើរការដ៏រឹងមាំ នៅក្នុងទីផ្សាររថយន្តអគ្គិសនី ដោយផ្តល់ជូននូវការឌីស្សាញរូបរាងដ៏ទាក់ទាញ បច្ចេកវិទ្យាប្រើប្រាស់ទំនើប និងកញ្ចប់តម្លៃដ៏សមរម្យបំផុតសម្រាប់អ្នកទិញ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន