យោងតាមពាក្យចចាមអារ៉ាមថ្មីនៅថ្ងៃនេះ បានទម្លាយចេញនូវលក្ខណៈសម្បត្តិទូទៅដែលនឹងមានការបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មី Vivo V60 ហើយ។ ផ្អែកលើរបាយការណ៌របស់ SmartPrix បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី V60 នឹងមានការប្រកាសចេញនៅលើទីផ្សារនៅលើទីផ្សារប្រទេសឥណ្ឌានាថ្ងៃទី 12 ខែសីហាខាងមុខនេះ។ គួរបញ្ជាក់ថា មុននេះធ្លាប់មានការទម្លាយថា សម្រាប់ម៉ូដែលថ្មីនេះ គឺជាស្មាតហ្វូនថ្មីមួយដែលមានការ Rebrand ចេញពី Vivo S30 ដែលមានលក់នៅលើទីផ្សារប្រទសចិន។
របាយការណ៌ដដែលនេះបន្តថា Vivo V60 នឹងមានកាមេរ៉ាមុខទំហំ 50MP ខណៈដែលកាមេរ៉ាក្រោយគឺមានសិនស័រគោលទំហំ 50MP សិនស័រទីពីរទំហំ 8MP ជាប្រភេទ Ultra-Wide ខណៈដែលទីបីមានទំហំ 50MP ជាប្រភេទ Periscope telephoto មានសមត្ថភាពហ៊្សូមបាន 3x optical zoom។ សម្រាប់ផ្នែកខាងមុខវិញ គឺនឹងមានអេក្រង់ទំហំ 6.67អ៊ីង AMOLED panel បង្ហាញចេញបានកម្រិត 1.5K resolution ល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺ 1300 nits of HBM brightness។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 4 គាំទ្រដោយថ្មទំហំ 6500mAh និងមានបច្ចេកវិទ្យាសាកកម្លាំង 90W charging។
ស្មាតហ្វូន V60 នេះ ត្រូវបានគេនិយាយថា នឹងមានការប្រើប្រាស់អង្គចងចាំ UFS 2.2 និងរត់នៅលើ FunTouch OS 16-ផ្អែកជាមួយ Android 16 ព្រមទាំងនឹងមានការប្រើប្រាស់សិនស័រស្កែនម្រាមដៃក្រោមអេក្រង់ ក៏ដូចជាបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP68/69-rated chassis ថែមទៀតផង។
របាយការណ៌ដដែលនេះបន្តថា Vivo V60 អាចនឹងមានតម្លៃ Rs 37,000 ទៅ Rs 40,000 នៅលើទីផ្សារឥណ្ឌា ហើយនិងមានជម្រើសពណ៌ Mist Grey, Moonlit Blue, និង Auspicious Gold។