no-alternative title
no-alternative title

Galaxy S26 Ultra នឹងមានថ្មទំហំ 5,500mAh ហើយនិងកម្លាំងសាក 65W Charging

ទីបំផុតអ្វីដែលបងប្អូនគ្រប់គ្នាបានទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំមកហើយទៅលើការពង្រីកថាមពលថ្ម ក៏ដូចជាការបង្កើតល្បឿនសាកថ្មខ្ពស់នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នោះ គឺនឹងមានការបង្ហាញចេញនៅដើមឆ្នាំ 2026 ខាងមុខនេះហើយ។ យោងតាមការបង្ហោះនៅលើបណ្តាញ X ដោយអ្នកទម្លាយ @chunvn8888 បានបង្ហាញថា Galaxy S26 Ultra គឺនឹងមានការបំពាក់នូវថាមពលថ្មទំហំ 5,500mAh ធំជាងស្មាតហ្វូនជំនាន់មុនមានថ្មទំហំត្រឹមតែ 5,000mAh ប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើការបង្កើនទំហំថ្មនេះ គឺមានកម្រិតត្រឹមតែ 10% ប៉ុណ្ណោះ ប្រៀបធៀបជាមួយស្មាតហ្វូនប្រណិតៗរបស់ប្រទេសចិន គឺមានភាពខុសគ្នាខ្លាំងមែនទែន ដោយម៉ូដែលមួយចំនួនធំមានថ្មទំហំដល់ទៅ 6,000mAh+ ឯណោះ។ ប៉ុន្តែទោះជាការតម្លើងតិចបែបក្តី Samsung គឺបានធ្វើការផ្លាស់ប្តូរ និងមានការអាប់ដែតច្រើនសម្រាប់ហ្វេនៗរបស់ខ្លួនហើយពេលនេះ។ ហើយជាមួយនិងទំហំថ្មធំជាងមុននេះ ក៏មានការទម្លាយថា ក្រុមហ៊ុននេះ ក៏នឹងប្រើប្រាស់នូវកម្លាំងសាក 65W wired charging សម្រាប់ស្មាតហ្វូននេះផងដែរ។

ដូច្នេះឆ្នាំថ្មីនេះហ្វេនៗរបស់ Galaxy S26 Series នឹងទទួលបានថ្មទំហំធំជាងមុន និងកម្លាំងសាកលឿនជាងមុនហើយ សម្រាប់ Wireless charging ក៏នឹងមានការបង្កើនដូចគគ្នា។ សូមជំរាបថា ក្រុមហ៊ុន Samsung មិនបានបង្កើនកម្លាំងសាកទៅលើស្មាតហ្វូនរបស់ខ្លួនប៉ុន្មានឆ្នាំមកហើយចាប់តាំងពីវត្តមានរបស់ស្មាតហ្វូន Galaxy S22 Ultra មកដែលប្រើប្រាស់ត្រឹម 45W។ នៅលើ S26 Ultra ត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវ 25W wireless តាមរយៈស្តង់ដារថ្មី Qi2។

Galaxy S26 Ultra នឹងមានកម្រ៉ាស់ស្តើងជាង Galaxy S25 Ultra ដោយអាចនឹងមានកម្រ៉ាស់ត្រឹមតែ 7.9mm ខណៈដែលម៉ូដែលមុនកម្រ៉ាស់ 8.2mm ហើយស្មាតហ្វូនថ្មីនេះ អាចនឹងមានការប្រើប្រាស់នូវ Snapdragon 8 Elite Gen 2 for Galaxy ដែលផ្គត់ផ្គង់ដោយ TMSC ឬក៏ផ្គត់ផ្គង់ដោយ Samsung Foundry កម្រិត 2nm ដូចគ្នាជាមួយនិង Exynos 2600 នៅឡើយទេ ហើយក៏មិនទាន់មានការបញ្ជាក់ល្បឿនដូចគ្នា។

 

 

ព័ត៌មានពាណិជ្ជកម្ម