យោងតាមការបញ្ជាក់នាពេលថ្មីៗនេះ បានអោយដឹងថា realme គឺបានត្រៀមខ្លួននៅក្នុងប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួននេពេលឆាប់ៗនេះហើយ។ បើតាមការបែកធ្លាយចុងក្រោយបាននិយាយថា realme GT8 និង GT8 Pro អាចនឹងមានការបង្ហាញវត្តមាននៅលើទីផ្សារជាមួយគ្នានៅខែតុលាខាងមុខនេះ។ គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន realme គឺបានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន GT7 Pro នៅខែវិច្ឆិកា ខណៈដែល GT7 គឺទើបតែមានវត្តមានកាលពីខែឧសភា 2025 នេះប៉ុណ្ណោះ។
ការប្រកាសចេញខុសពេលវេលារវាងស្មាតហ្វូនទាំងពីរនេះត្រូវបានគេមើលឃើញថា មានកាផ្លាស់ប្តូរច្រើនទាំងទៅលើ Hardware និងកម្លាំងម៉ាស៊ីន ដោយ GT7 Pro ត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite ខណៈដែល GT7 គឺមានការប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9400e។ សម្រាប់ឆ្នាំនេះ អាចនឹងមានភាពខុសគ្នាបន្តិច ដោយមើលតាមការទម្លាយចុងក្រោយនេះ បង្ហញាថា GT8 និង GT8 Pro នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មីដូចគ្នា Snapdragon 8 Elite 2 (SM8850)។
នៅលើស្មាតហ្វូនទាំងពីរនេះ ត្រូវបានពាក្យចចាមអារ៉ាមកន្លងមកនិយាយថា នឹងមានការអាប់ដែតខ្លាំងទៅលើអេក្រង់ កាមេរ៉ា Periscope zoom និងថាមពលថ្ម រួមនិងការដាក់អោយដំណើរការជាមួយ Software ជំនាន់ចុងក្រោយថែមទៀតផង។ realme GT 8 Pro អាចនឹងមានអេក្រង់រាបស្មើរទំហំ 6.85-អ៊ីង កម្រិត 2K OLED របស់ក្រុមហ៊ុន Samsung ដែលមានការការពារដោយកញ្ចក់ AR anti-glare coating ដូចអេក្រង់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra ផងដែរ។
ស្មាតហ្វូននេះ នឹងមានថ្មទំហំ 7,000mAh+ ហើយនឹងមានស៊ុមលោហៈជុំវិញ ព្រមទាំងមានការទ្រទ្រង់នូវកម្លាំងសាក 100W fast charging។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាទំហំ 200-Megapixel periscope telephoto sensor ម៉ូដែៈ Samsung HP9 ដែលអាចនឹងដូចគ្នាជាមួយសិនស័រនៅលើ OPPO Find X9 Pro អញ្ចឹងដែរ