no-alternative title
no-alternative title

វិញ្ញាបនបត្រថ្មីបញ្ជាក់ថា Galaxy Tab S11 Series ប្រើប្រាស់ឆ្នាំងសាក 45W ដូច Galaxy S25 Ultra

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ គឺមានការបង្ហើបពីលក្ខណៈសម្បត្តិទូទៅរបស់ថេប្លេតជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Samsung ហើយ។ តាមការបង្ហាញនៅលើវិញ្ញាបនបត្រថ្មីមួយបានអោយដឹងថា Galaxy Tab S11 Series គឺស្ថិតនៅក្នុងដំណើរការផលិតហើយ ខណៈដែលព័ត៌មានស្តីពីបច្ចេកវិទ្យាសាកនៅលើថេប្លេតននេះក៏មានការបញ្ជាក់ផងដែរ។ តាមរយៈនៃការបែកធ្លាយនៅលើ UL Demko ថ្មីនេះ បញ្ជាក់ថា ថេប្លេត Galaxy Tab S11 មានលេខម៉ូដែល ‘SM-X736B’, ‘SM-X736N’, ‘SM-X730’ និង ‘SM-X736C’។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់លេខម៉ូដែលថេប្លេតខាងលើនេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការដាក់លក់នៅលើទីផ្សារអឺរ៉ុន ដែលមានដូជជា ហ្វាំងឡង់ បារាំង ដាណឺម៉ាក ស៊ុយអែត និងបណ្តាប្រទេសជាច្រើនទៀត។

សម្រាប់ព័ត៌មានផ្សេងៗដែលមាននៅលើថេប្លេតនេះ គឺនៅមិនទាន់មានការបង្ហាញចេញនៅឡើយទេ ប៉ុន្តែមានការបញ្ជាក់ច្បាស់ថា នៅលើថប្លេតនេះ គឺពិតជានឹងមានការបំពាក់នូវកម្លាំងសាក 45W fast charging rate ដែលធ្លាប់ប្រើប្រាស់នៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra។

ជាមួយនិងថេប្លេតថ្មីនេះ កន្លងមកធ្លាប់មានការបង្ហើបថា នៅលើ Galaxy Tab S11 series គឺបានឆ្លងកាត់ការចុះបញ្ជីនៅលើ GeekBench កាលពីខែមុនននេះ ជាមួយនិងបន្ទះឈីប Dimensity 9400+ ដែលជាឈីបប្រណិតរបស់ MediaTek។ នៅលើបញ្ជីនេះ មានការបង្ហាញថា ថេប្លេត Galaxy Tab S11 Ultra មានរ៉េម 12GB និងរត់នៅលើ Android 16 OS ចេញពីប្រអប់តែម្តង។

 

ព័ត៌មានពាណិជ្ជកម្ម