នៅថ្ងៃនេះ Lynk & Co បានបន្តប្រកាសចេញនូវឡានអគ្គិសនី Lynk & Co Z20 ចំនួនពីរជម្រើសថែមទៀតហើយសម្រាប់ទីផ្សារ ដែលម៉ូដែលថ្មីៗនេះ គឺមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់។ ជាមួយនិងការបង្ហាញខ្លួនកាលពីថ្ងៃទី 22 ខែកក្កដានេះ សម្រាប់ Lynk & Co Z20 គឺមានជម្រើសពណ៌ “Fiji Green” និងមាន 2 ជម្រើស ដោយទី 1 ម៉ូដែល 430km Rear-Wheel Drive Plus មានតម្លៃ 109,900 យ៉ន់ ប្រហែល 15,200 ដុល្លារ និងទី 2 ម៉ូដែល 430km Rear-Wheel Drive Pro មានតម្លៃ 118,900 យ៉ន់ដែលស្មើរ 16,500 ដុល្លារ។
ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ ប្រៀបធៀបជាមួយនិង Z20 គឺខុសគ្នាត្រង់ម៉ូដែលមុនប្រើប្រាស់ម៉ូទ័រកម្លាំង 250kW (335 សេះ) ហើយម៉ូដែលថ្មីនេះមានម៉ូទ័រកម្លាំង 175kW (235 សេះ) ដែលកាត់បន្ថតពីការបើកបរបានចម្ងាយ 530km នៅលើម៉ូដែលមុនមកត្រឹមតែ 430km សម្រាប់ម៉ូដែលថ្មី។ ឡានថ្មីនេះប្រើប្រាស់កង់ទំហំ 18-អ៊ីងតូចជាងជំនាន់មុនប្រើប្រាស់កង់ទំហំ 19-អ៊ីង។ សម្រាប់ប្រព័ន្ធសម្លេងក៏មានការផ្លាស់ពី 14-speaker Harman Kardon audio system មកម៉ាកផ្សេងដូចគ្នា។
យោងតាមការបង្ហោះនៅលើបណ្តាញ QQ របស់ចិន បង្ហាញថា ការបញ្ចុះតម្លៃទៅលើម៉ូដែលថ្មីៗនេះ គឺដើម្បីជាការប្រកួតប្រជែងនៅលើទីផ្សារឡានអគ្គិសនីដែលកំពុងតែមានការហក់ឡើងខណៈដែលតម្លៃមានការប្រជែងគ្នាខ្លាំង។ សម្រាប់ការឌីស្សាញទៅលើម៉ូដែលថ្មីនេះ គឺបានយកនាំស្ទីល Lynk & Co’s “The Next Day” ដដែល ដោយឡានអគ្គិសនីថ្មីនេះ មានវិមាត្រ 4460/1845/1573mm និងមានគម្លាតកង់មុខក្រោយ 2755mm។ និយាយពីការរចនាផ្នែកខាងក្នុង គឺមានការបំពាក់នូវអេក្រង់កំសាន្តនៅចំកណ្តាលទំហំ 15.4-អ៊ីង និងអេក្រង់ HUD ទំហំ 13.8-អ៊ីង ខណៈដែលអេក្រង់ឌីជីថលមួយទៀតទំហំ 10.2-អ៊ីង។
គួរបញ្ជាក់ថា Z20 ទទូលបាននូវកម្រិតផ្កាយ 5 ពីស្ថាប័នធ Euro NCAP safety rating ផងដែរ។ គិតត្រឹមការបង្ហាញវត្តមានកាលពីខែកញ្ញាកាលពីឆ្នាំមុនមក ក្រុមហ៊ុន Lynk & Co នានដឹកជញ្ជូនឡានអគ្គិសនី Z20 របស់ខ្លួននេះ ទៅអោយអ្នកប្រើប្រាស់បានចំនួន 27,000 គ្រឿងហើយ។