no-alternative title
no-alternative title
no-alternative title
no-alternative title

Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

បន្ទាប់ពីការជូនដំណឹងមួយរយៈមក នៅពេលនេះ ក្រុមហ៊ុន Changan Cambodia បានប្រកាសដាក់លក់ជាផ្លូវការណ៍នូវរថយន្ត Crossover PHEV ស៊េរីថ្មីម៉ូដែល Nevo Q05 នៅក្នុងទីផ្សារប្រទេសកម្ពុជា យើងហើយដោយមានតម្លៃតែជាង 3 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ។ សម្រាប់ការមកដល់រថយន្តប្រភេទ Crossover PHEV ស៊េរីថ្មីនេះ គឺទទួលបាននូវការចាប់អារម្មណ៌ខ្លាំងមែនទែន។ នៅពេលនេះ Nevo Q05 គឺមានការដាក់បង្ហាញនៅក្នុងShowroom Changan Cambodia ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Changan Nevo Q 05 គឺជាឡានCrossover PHEV ស៊េរីថ្មី ដែលមានការ គាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា BlueCore Ranger Extender ដែលភ្ជាប់ដំណើរការនៅលើម៉ាស៊ីន 1.5-liter engine និងមានកញ្ចប់ថ្មទំហំ 18.5kWh។ ឡាន Crossover PHEV ប្រណិតរបស់ Changan មួយនេះ អាចជិះបានចម្ងាយផ្លូវ 125km ដោយប្រើប្រាស់ថាមពលថ្មសុទ្ធនៅពេលសាកភ្លើងពេញម្តង និងអាចជិះបានដល់ 1,215km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងមួយពេញ។

 Nevo Q05 បំពាក់នូវប្រព័ន្ធមុខងារ Intelligent Energy Management driving mode ដែលជួយសន្សំសំចៃការប្រើប្រាស់សាំង និងថាមពលថ្មបានយ៉ាងល្អប្រសើរ។ ឡាន Crossover PHEV ថ្មីនេះ ក៏មានភ្ជាប់មកជាមួយប្រព័ន្ធមុខងារសុវត្ថិភាពក្នុងការប្រើប្រាស់បើកបរផងដែរដូចជាការបំពាក់នូវប្រព័ន្ធកាមេរ៉ាដែលអាចមើលឃើញជុំវិញរថយន្តប្រភេទ 540 camera system ជាដើម។

សម្រាប់ប្រព័ន្ធម៉ាស៊ីន Hybrid របស់ Changan Nevo Q05 អាចផលិតកម្លាំងបាន 212 សេះ និងកម្លាំងរមូល 330Nm។ ក្រៅតែពីការឌីស្សាញរូបរាងខាងក្រៅប្រកបដោយភាពទាក់ទាញ និងទាន់សម័យស៊ីវីល័យហើយ នៅផ្នែកកាប៊ីនខាងក្នុងក៏មានភាពទំនើបផងដែរ។ 

នៅផ្នែកខាងក្នុងរបស់ Nevo Q05 មានបំពាក់នូវកៅអីស្បែកដែលឌីស្សាញជាពីរពណ៌ ឬ two-tone leather, មានប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient lighting និងដំបូលបើក panorama sunroof ជាដើម។ បន្ថែមពីនេះ Nevo Q05 នៅមានភ្ជាប់មកជាមួយប្រព័ន្ធបំពងសំឡេងចំនួន 6 គ្រាប់ម៉ាក Pioneer រួមនឹងមានអេក្រង់កម្សាន្តដែលមានទំហំ 12.3-inch គាំទ្រការភ្ជាប់ជាមួយកម្មវិធី Apple CarPlay និង Android Auto ទៀតផង៕

សំរាប់ប្រព័ន្ធសុវត្ថិភាពក៏បានបំពាក់មកជាមួយមុខជាច្រើនដូចជា មុខងារបញ្ជាប្រព័ន្ធកំណត់ល្បឿនក្នុងការបើកបរលើដៃចង្កូត ប្រព័ន្ធបញ្ឆេះ និងពន្លត់ម៉ាស៊ីនរថយន្តពីចម្ងាយដោយស្វ័យប្រវត្តិ  ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តិ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់  ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្តិ កាន់តែទំនើបទៀតនោះជាមួយប្រព័ន្ធបញ្ជាទៅមុខ ឬថយក្រោយដោយគ្រាន់តែចុចបញ្ជា Smart Key លើសពីនេះក៌មានប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើនទៀតផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន