no-alternative title
no-alternative title
no-alternative title
no-alternative title

Xpeng G7 ឡានអគ្គិសនី SUV ស៊េរីថ្មីទំនើប មានការបញ្ជាទិញ 10,000 គ្រឿង ត្រឹមរយះពេល 46 នាទីប៉ុណ្ណោះ

ឡានអគ្គិសនី SUV ស៊េរីថ្មីទំនើបម៉ូដែល Xpeng G7 មានការបញ្ជាទិញមុនប្រមាណជា 10,000 គ្រឿង នៅត្រឹមរយះពេល 46 នាទី នៅក្រោយការប្រកាសចេញផ្លូវការណ៍ដែលបានធ្វើឡើងនៅប្រទេសចិន។ Xpeng G7 គឺជារថយន្តអគ្គិសនីដំបូងរបស់ Xpeng ដែលបានសហការក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ជាមួយក្រុមហ៊ុន Huawei។ឈរបង្ហាញរាងដ៏ទាក់ទាញជាមួយនឹងតួរខ្លួនប្រវែង 4,892mm/ ទទឹង 1,925mm/ កំពស់ 1,655mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,890mm រថយន្ត SUV អគ្គិសនីថ្មីនេះប្រើប្រាស់សម្បកង់ខ្នាត 18-inch និង 20-inch។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅផ្នែកខាងក្នុងរបស់ Xpeng G7 មានការតុងតែងលម្អយ៉ាងប្រណិតជាមួយនឹងអេក្រង់កម្សាន្តនៅកណ្តាលតាបឡូទំហំ 15.6-inch, ប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient lighting ចំនួន 256 ពណ៌, កន្លែងសាកថ្មស្មាតហ្វូនឥតខ្សែចំនួនពីរមានកម្លាំង 50W, ប្រព័ន្ធបំពងសំឡេងចំនួន 20 គ្រាប់ និងកញ្ចក់មើលក្រោយជាប្រភេទ rear-view-mirror។

ឡានអគ្គិសនីនេះមិនមានអេក្រង់បង្ហាញព័ត៌មាននោះទេ ដោយវាបានជំនួសមកវិញនូវមុខងារបង្ហាញនៅលើកញ្ចក់ដំបូលមុខហៅថា AR-HUD ដែលមានកម្រិតបង្ហាញបានក្នុងទំហំ 87-inch អភិវឌ្ឍន៍រួមគ្នារវាង Xpeng និង Huawei។ សម្រាប់ប្រព័ន្ធដំណើរការទូទៅនៅលើ Xpeng G7 គឺគាំទ្រដោយបន្ទះឈីបថ្មី Turing  AI Chip ដែលអភិវឌ្ឍន៍ផលិតដោយ Xpeng ផ្ទាល់។ បន្ទះឈីបខួរក្បាលរថនយន្តឆ្លាតវៃនេះគាំទ្រកម្រិតឆ្លាតវៃដល់  2,200 TOPS។ 

បន្ថែមពីនេះ Xpeng G7 ក៏គាំទ្រនូវប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិកម្រិត Level 3 autonomous driving ដែលគាំទ្រដោយប្រព័ន្ធ XNGP system។ Xpeng G7 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយមានកម្លាំង 292 សេះ ដែលផ្តល់ថាមពលដោយកញ្ចប់ថ្មប្រភេទ LFP ផលិតដោយ CALB ដែលមានជម្រើសពីរទំហំ គឺ 68.5kWh និង 80.8kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 602km និង 702km សម្រាប់ម៉ូដែលប្រើយ៉ាន់កង់ទំហំ 18-inch ខណៈម៉ូដែលប្រើយ៉ាន់កង់ទំហំ 20-inch អាចជិះបានចម្ងាយផ្លូវ 577km ឬ 677km៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 Xpeng G7 ឡានអគ្គិសនី SUV ស៊េរីថ្មីទំនើប មានការបញ្ជាទិញ 10,000 គ្រឿង ត្រឹមរយះពេល 46 នាទីប៉ុណ្ណោះ

Xpeng G7 ឡានអគ្គិសនី SUV ស៊េរីថ្មីទំនើប មានការបញ្ជាទិញ 10,000 គ្រឿង ត្រឹមរយះពេល 46 នាទីប៉ុណ្ណោះ

ដោយ ប៉េងលីន
BYD ត្រៀមបញ្ចេញឡានភីកអាប់ថ្មីដើម្បីប្រជែងជាមួយ Ford Ranger Raptor

BYD ត្រៀមបញ្ចេញឡានភីកអាប់ថ្មីដើម្បីប្រជែងជាមួយ Ford Ranger Raptor

ដោយ ប៉េងលីន
Toyota ចាប់ដៃជាមួយ Huawei, Xiaomi និង Momenta អភិវឌ្ឍន៍ឡានអគ្គិសនីជំនាន់ថ្មី

Toyota ចាប់ដៃជាមួយ Huawei, Xiaomi និង Momenta អភិវឌ្ឍន៍ឡានអគ្គិសនីជំនាន់ថ្មី

ដោយ ប៉េងលីន