no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota ចាប់ដៃជាមួយ Huawei, Xiaomi និង Momenta អភិវឌ្ឍន៍ឡានអគ្គិសនីជំនាន់ថ្មី

នៅក្នុងព្រឹត្តិការណ៍ 2025 Technology Day Event របស់សម្ព័ន្ធមិត្តក្រុមហ៊ុន (JV) Toyota GAC ដែលជាក្រុមហ៊ុនផលិតរថយន្តរួមគ្នារវាង Toyota Motor Corporation (TMC) និង Guangzhou Automobile Group Co.,Ltd. (GAC) បានធ្វើការគូសបញ្ជាក់អំពីយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដើម្បីពន្លឿនដំណើរការផលិតឡានអគ្គិសនី ការអភិវឌ្ឍន៍កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាចល័តឆ្លាតវៃ ឬ Intelligent mobility។

រូបភាពពាណិជ្ជកម្ម
no-alternative title

ដើម្បីសម្រេចគោលការណ៍នេះ Toyota GAC បានប្រកាសចាប់ដៃសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យារថយន្ត Huawei, Xiaomi និង Momenta ដើម្បីគាំទ្រដល់គម្រោងការនេះ។ ក្នុងព្រឹត្តិការណ៍នេះផងដែរ Toyota GAC ក៏បានធ្វើការបង្ហាញនៅប្រព័ន្ធគ្រោងឆ្អឹងឡានអគ្គិសនីថ្មី ដោយប្រើនូវស្ថាបត្យកម្មជំនាន់ថ្មីក្នុងដំណើរការផលិតឡានអគ្គិសនី និងឡាន Plug-in-hybrid ថ្មីចំនួនបីស៊េរីដោយប្រើនូវប្រព័ន្ធ AI ecosystem ដែលស្ថិតនៅក្នុងគំនិតផ្តួចផ្តើមគម្រោត “China R&D 2.0”។

តាមរយះកិច្ចសហការថ្មីនេះ ត្រូវបានគេមើលឃើញថា សម្រាប់ឡានអគ្គិសនីស៊េរីថ្មី គឺToyota bZ7 នឹងគាំទ្រការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាឧបករណ៍ឆ្លាតវៃរបស់ Xiaomi ដូចជា Tablet និងប្រព័ន្ធ Speaker ព្រមជាមួយនឹងឧបករណ៍ AIoT (AI + IoT) ecosystem ទំនើបផងដែរ។ សម្រាប់ Huawei នឹងធ្វើការផ្គត់ផ្គង់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបនៅខាងក្នុងកាប៊ីនដោយក្នុងនោះ អាចនឹងមានដូចជា ប្រតិបត្តិការ HarmonyOS 5.0, បន្ទះឈីប Kirin និងអេក្រង់ទំហំ 15.6-inch។

Toyota និង Huawei ក៏មានសហការអភិវឌ្ឍន៍រួមគ្នាទៅលើបច្ចេកវិទ្យាបញ្ជាដោយសំឡេងឆ្លាតវៃ ឬ AI voice assistant ជាមួយនឹងក្រុមហ៊ុន Tencent ផងដែរ ដើម្បីឲ្យអ្នកប្រើប្រាស់រថយន្ត Toyota មានភាពជាឯកជនភាព និងការគ្រប់គ្រងរថយន្តរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាពខ្ពស់។ សម្រាប់ប្រព័ន្ធបច្ចេកវិទ្យាជំនួយការសំឡេងថ្មីនេះ អាចនឹងដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ 2028។

សម្រាប់ម៉ូដែល bz3X ត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយប្រព័ន្ធជំនួយការបើកបរ 6.0 intelligent driving system របស់ Momenta ដែលមានភ្ជាប់នូវមុខងារប្រើប្រាស់ថ្មីៗជិត 50 មុខងារឯណោះ។ ស្របពេលជាមួយគ្នានេះ Toyota ក៏បានប្រកាសពីគម្រោងក្នុងការច្របាច់បញ្ចូលប្រព័ន្ធ cockpit intelligence ជាមួយ driving assistance systems ដើម្បីបង្កើនប្រសិទ្ធិភាពកាន់តែខ្ពស់សម្រាប់មុខងារឡានបើកបរស្វ័យប្រវត្តិ Vehicle autonomy ដែលប្រព័ន្ធថ្មីនេះ អាចនឹងរួចរាល់ក្នុងការដាក់ឲ្យដំណើរការជាផ្លូវការណ៍នៅក្នុងឆ្នាំ 2028។

ស្ថិតក្រោមយុទ្ធសាស្ត្រ "China R&D 2.0" របស់ខ្លួន Toyota កំពុងធ្វើការផ្លាស់ប្តូរការឌីស្សាញ និងការអភិវឌ្ឍន៍យានយន្តកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បន្ថែមទៀត។ ក្រុមការងារវិស្វករចិនពេលនេះ គឺជាគម្រោងឈានមុខគេដែលសម្រេចបានសម្រាប់ម៉ូដែលរថយន្តពេញនិយមរបស់ Toyota រួមមាន Camry, Sienna, និង Highlander ជំនាន់ក្រោយ ដែលបង្ហាញពីចំណុចសំខាន់មួយពីកម្មវិធីដែលធ្វើសមកាលកម្មជាសកលទៅនឹងការច្នៃប្រឌិតដំបូងរបស់ប្រទេសចិន៕

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 Xpeng G7 ឡានអគ្គិសនី SUV ស៊េរីថ្មីទំនើប មានការបញ្ជាទិញ 10,000 គ្រឿង ត្រឹមរយះពេល 46 នាទីប៉ុណ្ណោះ

Xpeng G7 ឡានអគ្គិសនី SUV ស៊េរីថ្មីទំនើប មានការបញ្ជាទិញ 10,000 គ្រឿង ត្រឹមរយះពេល 46 នាទីប៉ុណ្ណោះ

ដោយ ប៉េងលីន
BYD ត្រៀមបញ្ចេញឡានភីកអាប់ថ្មីដើម្បីប្រជែងជាមួយ Ford Ranger Raptor