no-alternative title
no-alternative title
no-alternative title
no-alternative title

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

នៅមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន តូយ៉ូតា បានប្រកាសចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសចិនមាន Xiaomi, Huawei និង Momenta សម្រាប់ការអភិវឌ្ឍន៍ផលិតរថយន្តជំនាន់ក្រោយរបស់ខ្លួន ដែលជាយុទ្ធសាស្ត្រថ្មីក្នុងប្រគូតប្រជែងទីផ្សាររថយន្តក្នុងប្រទេសចិនកាន់តែទូលំទូលាយ ដែលក្រុមហ៊ុនជប៉ុននេះ បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Toyota កំពុងពង្រីកបណ្តាញអភិវឌ្ឍន៍រួមគ្នាក្នុងស្រុករបស់ខ្លួនដើម្បីរួមបញ្ចូលម៉ាកយីហោរថយន្តជាមួយសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តធំៗក្នុងប្រទេសចិនដូចជា Hongqi ស្ថិតក្រោមដំបូល FAW ជាមួយដៃគូដែលមានស្រាប់ GAC និង BYD ជាដើម។ ការផ្លាស់ប្តូរនេះធ្វើឱ្យស៊ីជម្រៅយ៉ាងខ្លាំងដល់ការធ្វើមូលដ្ឋានីយកម្មរបស់ Toyota នៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

 

បើយោងតាមរបាយការណ៍ថ្មីមួយបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍រួមគ្នារបស់ក្រុមហ៊ុនតូ Toyota របស់ជប៉ុន នឹងមិនត្រូវបានកំណត់ចំពោះត្រកូលរថយន្តអគ្គិសនី bZ-Series របស់ខ្លួនទៀតនោះទេ។ ដោយម៉ូដែលស្នូលរបស់ Toyota ដែលមានតាំងពីដូចតាមកដូចជា RAV4, Highlander និង Sienna ជាដើមក៏នឹងត្រូវបានធ្វើមូលដ្ឋានីយកម្មនៅក្នុងប្រទេសចិនផងដែរ ជាមួយនឹងបច្ចេកវិទ្យាសំខាន់ៗដែលផ្គត់ផ្គង់ដោយដៃគូចិន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគេរំពឹងថា នឹងបង្កើតមូលដ្ឋានគ្រឹះជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Toyota ដើម្បីរក្សាការប្រកួតប្រជែងយ៉ាងហោចណាស់នៅត្រឹមឆ្នាំ 2027។

ការផ្លាស់ប្តូរនេះត្រូវបានជំរុញដោយក្របខ័ណ្ឌ RCE ឬ Regional Chief Engineer ថ្មីរបស់តូយ៉ូតា ដែលបានបង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ 2025។ ដែល RCE ត្រូវបានផ្ទេរអំណាចទៅលើការសម្រេចចិត្តសម្រាប់ការអភិវឌ្ឍន៍ផលិតផលទៅឱ្យក្រុមវិស្វករនៅក្នុងស្រុក។

 

ក្រុមហ៊ុន Toyota បានដាក់ចេញនូវម៉ូដែលរថយន្តគំរូផ្លូវការណ៍ជាច្រើនរបស់ខ្លួនដែលចាប់ដៃជាមួយក្រុមហ៊ុនចិនរួចហើយក្នុងនោះរួមមាន FAW Toyota bZ5, GAC Toyota bZ3X និង bZ7 ដែលត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ BYD គឺជាក្រុមហ៊ុនផ្គត់ផ្គង់សមាសធាតុក្នុងការផលិតរថយន្តអគ្គិសនីដ៏សំខាន់ៗសម្រាប់ម៉ូដែល bZ5 ខណៈពេលដែល GAC ជាអ្នករអភិវឌ្ឍន៍ផលិតសម្រាប់ម៉ូដែល bZ3X និង bZ7។

 

បន្ថែមពីលើគម្រោងទាំងនេះ  Toyota នឹងបង្ហាញគំរូរថយន្ត FAW Toyota ថ្មីដែលត្រូវបានបង្កើតឡើងដោយឈរលើប្រព័ន្ធគ្រោងឆ្អឹង NEV Platform ដែលបង្កើតឡើងដោយ Hongqi។ ដែលវាជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញកាន់តែទូលំទូលាយ របស់ Toyota ដែលបានប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងសម្រាប់មជ្ឈមណ្ឌល R&D កណ្តាលនៅទូទាំងក្រុមហ៊ុន FAW Toyota, GAC Toyota, BYD Toyota និង IEM ផ្ទាល់របស់ខ្លួន (Intelligent Electric Vehicle R&D Centre) ក្រោមយុទ្ធសាស្ត្រ "One R&D"។

ជាមួយនឹងការកើនឡើងនៃដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងផលិតរថយន្តរបស់ចិន និងការរៀបចំឡើងវិញនៃមជ្ឈមណ្ឌល R&D ក្រុមហ៊ុន Toyota កំពុងរៀបចំមូលដ្ឋានគ្រឹះរបស់ខ្លួនយ៉ាងឆាប់រហ័ស ដើម្បីរក្សាការប្រកួតប្រជែងនៅក្នុងទីផ្សារដែលមានតម្រូវការឆាប់រហ័សសម្រាប់រថយន្តអគ្គិសនីដែលមានប្រសិទ្ធិភាព ភាពទំនើប និងបំពាក់មុខងារឆ្លាតវៃ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន