no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS Republic of Gamers ប្រកាសជាផ្លូវការនូវកុំព្យូទ័រស៊េរីថ្មី ROG Strix SCAR និង ROG Zephyrus សម្រាប់ឆ្នាំ 2025 ក្នុងទីផ្សារកម្ពុជាជាមួយ NVIDIA® GeForce RTX™ 50 ស៊េរី

នៅថ្ងៃនេះ  ASUS Republic of Gamers (ROG) កម្ពុជា បានប្រកាសជាផ្លូវការសម្រាប់កុំព្យូទ័រយួរដៃស៊េរីថ្មីបំផុតរបស់ខ្លួនសម្រាប់ឆ្នាំ 2025 — ROG Strix SCAR 16/18 និង ROG Zephyrus G14/G16 ដែលមានការកែលម្អសម្រាប់អតិថិជនឱ្យមានបទពិសោធន៍កាន់តែប្រសើរ។ កុំព្យូទ័រយួរដៃទាំងនេះត្រូវបានបង្កើតឡើងជាមួយ GPU NVIDIA® GeForce RTX™ 50 series Laptop។ កុំព្យូទ័រទាំងនេះតំណាងសម្រាប់យុគសម័យថ្មីនៃសមត្ថភាព និងប្រសិទ្ធភាពសម្រាប់អ្នកលេងហ្គេម អ្នកបង្កើតមាតិការ និងអ្នកជំនាញផ្សេងៗ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផលិតផលទាំងនេះបញ្ជាក់ពីការប្តេជ្ញារបស់ ROG ក្នុងការលើកកម្ពស់កុំព្យូទ័រយួរដៃដោយផ្ដល់នូវបច្ចេកវិទ្យាកាត់បន្ទយកម្តៅក្នុងម៉ាស៊ីន អេក្រង់មួយដែលមានកម្រិតបង្ហាញគុណភាពច្បាស់ល្អសម្រាប់ការកម្សាន្តផ្សេងៗ និងសមត្ថភាពខ្លាំង ទាំងអស់នេះនៅក្នុងបែបផែនមួយដ៏សមរម្យ។

I. ROG Strix SCAR 16/18 — កុំព្យូទ័រដែលមានសមត្ថិភាពខ្ពស់បំផុតសម្រាប់ហ្គេម Esport

បង្កើតឡើងសម្រាប់អ្នកលេងហ្គេមដែលតម្រូវល្បឿនអេក្រង់ frame rate ខ្ពស់ ROG Strix SCAR ត្រូវបានរចនាឡើងដើម្បីផ្តល់បទពិសោធន៍ដ៏អសច្ចារ្យមួយនេះសម្រាប់អតិថិជនរបស់ខ្លួន។

ក. សមត្ថភាពខ្លាំងជាមួយបច្ចេកវិទ្យាចុងក្រោយសម្រាប់កាត់បន្ថយកម្តៅ

ផ្នែក CPU របស់ SCAR មានប្រព័ន្ធដំណើរការ Intel® Core Ultra 9 275HX រួមជាមួយកាតក្រាហ្វិក NVIDIA® រហូតដល់ GeForce RTX™ 5090 Laptop GPU ថ្មី។ ជាមួយ TGP ឡើងដល់ 175W និង NVIDIA Advanced Optimus ដែលជាប្រព័ន្ធស្វ័យប្រវត្តិមួយសម្រាប់តម្រូវទៅតាមបន្ទុករបស់កម្មវិធីរបស់អ្នក ដើម្បីផ្ដល់នូវ frame rate ខ្ពស់ និងម៉ាស៊ីននោះដើរបានរលូនគ្រប់ស្ថានភាព។

កម្លាំងដ៏ខ្លាំងរបស់ម៉ាស៊ីននេះក៏តម្រូវឱ្យមានបច្ចេកវិទ្យាកាត់បន្ថយកម្តៅខ្ពស់ដូចគ្នា។ ដូច្នេះ ROG SCAR ឆ្នាំ 2025 ត្រូវបានបំពាក់នូវប្រព័ន្ធត្រជាក់ខ្ពស់បំផុតរបស់ ROG រួមមាន Conductonaut Extreme liquid metal លើ CPU និង GPU, ប្រព័ន្ធលំហូខ្យល់ vapor chamber, និងបច្ចេកវិទ្យាដ៏ឆ្លាតវៃ tri-fan។ បច្ចេកវិទ្យាទាំងនេះធ្វើការស្របគ្នាដើម្បីរក្សាបានសមត្ថភាពម៉ាស៊ីនខ្ពស់កំឡុងពេលលេងហ្គេមក្នុងរយៈពេលយូរ ដោយរក្សាសីតុណ្ហភាពឱ្យត្រជាក់ និងកម្រិតសំឡេងទាប។

ខ. អេក្រង់ Mini-LED ជាមួយ Nebula HDR កម្រិតបង្ហាញខ្ពស់បំផុត

រូបភាពនីមួយៗកាន់តែលេចធ្លោ និងច្បាស់លើអេក្រង់ ROG Nebula HDR 2.5K ដែលមានសមាមាត្ររបស់អេក្រង់ 16:10 ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា Mini-LED ដើម្បីបង្កើនការកម្រិតច្បាស់នៃពណ៌ និងពន្លឺខ្ពស់។ ជាមួយ ល្បឿនអេក្រង់ refresh rate 240Hz, ល្បឿនឆ្លើយតប 3ms, និងពន្លឺភ្លឺបំផុត 1200 nits បន្ទះអេក្រង់នេះត្រូវបានធ្វើឡើងដើម្បីតម្រូវទៅកាន់ការហ្គេមធ្ងន់ៗព្រមទាំងការកម្សាន្តទូទៅ។ លើសពីនេះជាមួយកម្រិតពណ៌ DCI-P3 100%, សញ្ញាប័ត្រ Pantone® និង NVIDIA G-SYNC® អ្នកលេងអាចជឿជាក់លើភាពច្បាស់និងភាពឆ្លើយតបលឿនរបស់អេក្រង់មួយនេះពី ROG Strix SCAR។

II. ROG Zephyrus G14/G16 — កុំព្យូទ័រយួរដៃលេងហ្គេមដ៏ស្តើង និងស្រាលបំផុត

សម្រាប់ការបង្កើតមាតិការ ការបង្កើតកម្មវិធី ឬជំនាញដែលត្រូវការកុំព្យូទ័រយួរដៃមួយរចនាបែបចល័តដោយមិនបាត់សមត្ថភាពរបស់វានោះ ROG Zephyrus ឆ្នាំ 2025 គឺជាជម្រើសមួយដែលមិនត្រូវមើលរំលង។ ជាមួយរាងស្តើងស្រាល អេក្រង់ដ៏ច្បាស់ និងសមត្ថភាពខ្ពស់ ROG Zephyrus បានផ្តល់អត្ថន័យមួយថ្មីសម្រាប់កុំព្យូទ័រយួរដៃស្តើងស្រាលក្នុងទីផ្សាររបស់កម្ពុជា។

ក. កម្លាំងខ្លាំងដោយមិនមានសម្លេងរំខាន

ROG Zephyrus G16/G14 ដំណើរការដោយ Intel® Core Ultra 9 285H / AMD Ryzen™ AI 9 HX 370 ដែលផ្ដល់នូវភាពឆ្លាតវៃក្នុងការប្រើប្រាស់ និងសមត្ថភាពខ្ពស់ក្នុងការបំលែងរូបភាព និង 3D។ រួមជាមួយ NVIDIA រហូតដល់ RTX™ 5090 Laptop GPU (TGP ឡើងដល់ 120W) វាផ្ដល់នូវសមត្ថភាពដូចកុំព្យូទ័រដែលមានកម្លាំងខ្លាំងផងដែរ។ កុំព្យូទ័រយួរដៃមួយនេះអាចដំណើរការកាត់តវីដេអូ 4K, ម៉ូដែល 3D និងហ្គេមដែលធ្ងន់ៗ និងតម្រូវការម៉ាស៊ីនខ្ពស់ដោយគ្មានបញ្ហា។ ទោះជាមានរាងស្ដើងត្រឹមតែ 1.49cm ក៏ដោយ ROG Zephyrus មានប្រព័ន្ធត្រជាក់ខ្ពស់ដូចជា liquid metal cooling, ប្រព័ន្ធលំហូខ្យល់ vapor chamber, និង Arc Flow Fans™ ជំនាន់ទី 2។ ប្រព័ន្ធ 0dB cooling បានជំនួយដល់ភាពស្ងប់ស្ងាត់ដោយគ្មានសម្លេងរំខានសម្រាប់អ្នកប្រើប្រាស់។ 

ខ. អេក្រង់ OLED ដ៏ច្បាស់ និងការរចនាប័ទ្មទាន់សម័យ

សម្រាប់អ្នកបង្កើតមាតិការដែលផ្តល់សារៈសំខាន់ចំពោះការកែពណ៌របស់មាតិការខ្លួន Zephyrus អាចផ្ដល់អេក្រង់ OLED ROG Nebula 2.5K ជាមួយ refresh rate 240Hz និង response time 0.2ms។ បង្ហាញ contrast ratio 1,000,000:1, ពណ៌ខ្មៅជ្រៅ និង DCI-P3 100% ដើម្បីជំរុញភាពត្រឹមត្រូវរបស់ពណ៌។ មិនថាអ្នកកំពុងធ្វើការលើកែតម្រូវពណ៌ គំនូរឌីជីថល ឬទស្សនាជាមួយមេឌៀដែលមានគុណភាពខ្ពស់បំផុត ក៏អេក្រង់ OLED នេះផ្តល់នូវភាពច្បាស់លាស់ដ៏អស្ចារ្យបំផុតសម្រាប់ការមើល។

តួអាលុយមីញ៉ូមបែបប្រណិតនិងរលូនរបស់ ROG Zephyrus បញ្ជាក់នូវរចនាប័ទ្មមួយដ៏សាមញ្ញប៉ុន្តែមានសោភណ្ឌភាពខ្ពស់។ ពន្លឺបញ្ឆិតលើគម្របផ្តល់នូវអារម្មណ៍មួយបែបស្រទន់ ខណៈដែលប្រព័ន្ធមេកានិចរបស់ការបើកកុំព្យូទ័រយួរដៃនេះបង្ហាញពីភាពរឹងមាំ និងភាពស្រស់ស្អាតជារួម។

III. កំណត់ស្តង់ដាថ្មីសម្រាប់កុំព្យូទ័រយួរដៃបែប Performance

ជាមួយការដាក់ចេញនូវ ROG Strix SCAR 16/18 និង ROG Zephyrus G14/G16 ASUS ASUS Republic of Gamer (ROG) បានកំណត់ស្តង់ដាថ្មីម្តងទៀតសម្រាប់កុំព្យូទ័រយួរដៃ។ ចាប់ពីការលេងហ្គេមប្រកួតដល់អ្នកបង្កើតមាតិការជាប្រចាំថ្ងៃ ម៉ាស៊ីនទាំងនេះបង្ហាញពីកម្រិតខ្ពស់បំផុតនៃការច្នៃប្រឌិតក្នុងពិភពកុំព្យូទ័រយួរដៃ — ត្រូវបានរចនាឡើងដើម្បីឈានមុខគេ ប្រើប្រាស់បានយូរ និងជំរុញប្រសិទ្ធភាពរបស់អ្នក។ 

IV. ការដាក់លក់

ម៉ូដែល ASUS ROG Strix SCAR 16/18 និង ROG Zephyrus G14/G16 សម្រាប់ឆ្នាំ 2025 បានចាប់ផ្តើមលក់នៅថ្ងៃ 31 ខែឧសភា ឆ្នាំ 2025 នេះតទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមទាក់ទងអ្នកដៃគូរសហការផ្លូវការរបស់ ASUS Republic of Gamer ដើម្បីទទួលព័ត៌មានបន្ថែម។

V. ព័ត៌មានបន្ថែម សូមទំនាក់ទំនង

1. ROG Facebook: https://www.facebook.com/ASUSROGKH 

2. ROG Website: 

•ROG Zephyrus: https://kh.asus.click/ROGZephyrus 

•ROG Strix SCAR: https://kh.asus.click/ROGStrixSCAR 

3. TikTok: https://www.tiktok.com/@asus.kh 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន