no-alternative title
no-alternative title
no-alternative title
no-alternative title

BYD ត្រៀមបញ្ចេញឡានភីកអាប់ថ្មីដើម្បីប្រជែងជាមួយ Ford Ranger Raptor

កាលពីពេលថ្មីៗនេះក្រុមហ៊ុន BYD Australia បានប្រកាសថា ក្រុមហ៊ុនខ្លួនមិនត្រឹមតែមានម៉ូដែល Shark 6 PHEV Pick up តែមួយប៉ុណ្ណោះទេ សម្រាប់ទីផ្សារអូស្ត្រាលី ដោយក្រុមហ៊ុនក៏មានត្រៀមម៉ូដែល Flagship Shark 6 ថ្មីមួយម៉ូដែលទៀត ដើម្បីប្រជែងទីផ្សារឡាន Flagship Pick up ក្នុងប្រទេសអូស្ត្រាលីផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្លៃងទៅកាន់បណ្តាញសារព័ត៌មាន Drive ប្រធានផ្នែកផលិតផលរបស់ BYD Australia លោក Said Hasan បាននិយាយថា ការងារកំពុងដំណើរការរួចរាល់ហើយ ដើម្បីផ្តល់ជូន រថយន្តម៉ូដែ Shark 6 ម៉ូដែលថ្មីបន្ថែមពីលើរថយន្តបច្ចុប្បន្ន ដែលបានចេញលក់កាលពីចុងឆ្នាំមុន។

លោក Hasan បាននិយាយថា “ឡាន Pick up ថ្មីដែលប្រើប្រាស់តួរខ្លួនជាប្រភេទ Cab-chassis គឺពិតជាស្ថិតនៅក្នុងផែនការ និងការផ្តល់ជូនដែលតម្រូវឱ្យសមស្របទៅនឹងតម្រូវការប្រើប្រាស់កម្រិតធ្ងន់ និងការប្រើប្រាស់ផ្លូវលំបាកៗ off-road កាន់តែមានប្រសិទ្ធិភាពខ្ពស់។ សម្រាប់វត្តមានរបស់ BYD Shark 6 ម៉ូដែលថ្មី ដែល BYD ឲ្យរហ័សនាមថា វិរៈបុរស ឬ Hero គឺមានគោលដៅសំខាន់ក្នុងការដាក់ប្រគូតប្រជែងទីផ្សារជាមួយនឹងឡាន Pick up ល្បីៗដូចជា  Ford Ranger Raptor, Nissan Navara Warrior, Isuzu D-Max Blade, និង Toyota HiLux GR Sport ជាដើម។

 

បច្ចុប្បន្ន BYD Shark 6 គឺជាឡាន Plug-in-hybrid ដ៏មានដ៏ពេញនិយមបំផុតមួយក្នុងទីផ្សារឡាន Dual-cap pick up។ ឡានភីកអាប់របស់ប្រទេសចិនមួយនេះមានកំលាំងដល់ 321kW និងកម្លាំងរមូល 650Nm ដែលផលិតដោយម៉ាស៊ីន Hybrid 1.5-liter turbo-petrol engine និងម៉ូទ័រអគ្គិសនីពីរ។

 

បើធៀបនឹង Ford Ranger Raptor ដែលប្រើម៉ាស៊ីនម៉ាស៊ូតកម្លាំង 292kW និងកម្លាំងរមូល 583Nm, Isuzu D-Max Blade មានកម្លាំង 140kW/450Nm, Premcar-fettled Navara Warrior មានកម្លាំង 140kW/450Nm និង Toyota HiLux GR Sport មានកម្លាំង 165kW/550Nm។ BYD Shark 6 បំពាក់កញ្ចប់ថ្មទំហំ 29.6kWh ដែលការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយដល់ 100km ដោយប្រើថាមពលថ្មសុទ្ធ ខណៈការប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញអាចជិះបានចម្ងាយដល់ 840km ឯណោះ។ 

ហើយអ្វីដែលធ្វើឲ្យ Shark 6 ទទួលបានការចាប់អារម្មខ្លាំងយ៉ាងឆាប់រហ័សនៅលើទីផ្សារឡាន Pick up នោះ គឺទៅលើប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់។ ដោយ BYD Shark 6 ទទួលបានចំណាត់ថ្នាក់ផ្កាយ 5 ពីស្ថាប័ន ANCAP កាលពីដើមឆ្នាំ។ មួយវិញទៀត គឺកត្តាតម្លៃ ដោយ BYD Shark 6 ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃខ្ទង់ប្រមាណជា $57,990 តម្លៃមិនទាន់គិតពន្ធនាំចូលក្នុងទីផ្សារអូស្រ្តាលី ដែលតម្លៃនេះ ឃើញថា ធូរថ្លៃច្រើនជាងឡាន Pick up មកពីក្រុមហ៊ុនអាមេរិក និងជប៉ុន។ ទោះជាយ៉ាងណាសម្រាប់ លក្ខណៈសម្បត្តិ តម្លៃ និងថ្ងៃប្រកាសចេញសម្រាប់ BYD Shark 6 ម៉ូដែលថ្មី ក្រុមហ៊ុនមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន