no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS Cambodia ពង្រឹងសេវាកម្មក្រោយការលក់ជាមួយ ASUS Perfect Warranty ព្រមទាំងជាមួយមជ្ឈមណ្ឌលសេវាកម្មផ្លូវការនៅភ្នំពេញ

 

ភ្នំពេញ, កម្ពុជា, 25 ឧសភា 2025 – ASUS ដែលជាក្រុមហ៊ុនដឹកនាំផ្នែកបច្ចេកវិទ្យាពិភពលោកបានបើកដំណើរការផ្លូវការនៃ មជ្ឈមណ្ឌលសេវាកម្មផ្លូវការថ្មីមួយនៅក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញសេវាកម្មជូនអតិថិជននៅកម្ពុជាដោយផ្តោតលើគុណភាព និងទំនុកចិត្ត។ មជ្ឈមណ្ឌលថ្មីនេះត្រូវបានបង្កើតឡើងសម្រាប់ផ្ដល់សេវាប្រកបដោយវិជ្ជាជីវៈសម្រាប់ផលិតផល ASUS ទាំងអស់រួមទាំងកុំព្យូទ័រយួរដៃ និងបរិក្ខារផ្សេងៗ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទីតាំងរបស់មជ្ឈមណ្ឌលសេវាកម្មថ្មីនេះ ត្រូវបានជ្រើសរើសដើម្បីផ្តល់ការងាយស្រួលក្នុងការធ្វើដំណើរនៅចំកណ្តាលទីក្រុងសម្រាប់អតិថិជនទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជិតខាង។ ជាមួយនឹងជាងដែលមានការបណ្តុះបណ្តាលតាមស្តង់ដាររបស់ ASUS និងការផ្គត់ផ្គង់គ្រឿងបន្លាស់ដែលមានប្រភពពីរោងចក្ររបស់ ASUS ផ្ទាល់បានធានាថាសេវាកម្ម និងគ្រឿងបន្លាស់នីមួយៗមានគុណភាព។ 

ក្នុងជំហានដ៏សំខាន់នេះ ASUS ក៏បានផ្ទោតអំពីសារៈសំខាន់នៃការធានារបស់ ASUS Perfect Warranty ដែលជាការធានាបន្ថែមមួយ ដើម្បីជួយការពារអតិថិជនពីការខូចខាតដោយចៃដន្យ ដូចជា ការកំពប់ទឹកដោយអចេតនា ការប៉ះទង្គិច ឬ បញ្ហាចរន្តមិនថេរ។ ការធានានេះមានសុពលភាពសម្រាប់អតិថិជនដែលទិញផលិតផលពីដៃគូផ្លូវការរបស់ ASUS នៅកម្ពុជាតែប៉ុណ្ណោះ។ 

អតិថិជនទាំងអស់ដែលទិញកុំព្យូទ័រយួរដៃ ASUS តាមរយៈដៃគូផ្លូវការនៅកម្ពុជានឹងទទួលបានការធានា អន្ដរជាតិរយៈពេលយ៉ាងតិច 2 ឆ្នាំ និង ASUS Perfect Warranty រយៈពេល 1 ឆ្នាំ ដំបូងដែលរួមមានអត្ថប្រយោជន៍ដូចខាងក្រោម៖ 

•ការពារខូចខាតដោយចៃដន្យក្នុងស្រុក (Local accidental damage protection) 

•បញ្ចុះតម្លៃ 80% សម្រាប់គ្រឿងបន្លាស់ជួសជុល ក្នុងករណីខូចខាតដោយចៃដន្យក្នុងឆ្នាំដំបូង 

•ការធានា 3 ឆ្នាំ សម្រាប់ Zenbook Series និង ProArt  

•សុវត្ថិភាពផ្លូវចិត្តទោះបីមានការខូចខាតដោយចៃដន្យ ក៏ទទួលបានសេវាកម្មជួសជុលយ៉ាងម៉ត់ចត់ 

 

 

 

 

 

 

 

 

    

 

 

 

 

 

“យើងមានក្តីរំភើបក្នុងការបើកមជ្ឈមណ្ឌលសេវាកម្ម ASUS នៅភ្នំពេញ ដើម្បីនាំយកសេវាកម្ម និងការធានាដ៏មានគុណភាពខ្ពស់មកកាន់អតិថិជនរបស់យើងនៅប្រទេសកម្ពុជា។ គម្រោងមួយនេះគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាកម្មក្រោយការទិញ និងជំរុញជំនឿទុកចិត្តរបស់អតិថិជនយើង” ស៊ឹម គឹមអាង ប្រធានគ្រប់គ្រងផលិតផលរបស់ ASUS Cambodia។ 

អតិថិជនអាចមកមជ្ឈមណ្ឌលសេវាកម្មថ្មីរបស់ ASUS ដែលបានបើកជាផ្លូវការតាមដំណរខាងក្រោមនេះ៖ 

https://kh.asus.click/ASUSAuthorizedServiceCenter 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

ដោយ ប៉េងលីន
MSI បង្ហាញចេញនូវផលិតផលថ្មីៗជច្រើនក្នុងព្រឹត្តិការណ៍ពិពរណ៍ Computex 2025

MSI បង្ហាញចេញនូវផលិតផលថ្មីៗជច្រើនក្នុងព្រឹត្តិការណ៍ពិពរណ៍ Computex 2025

ដោយ ប៉េងលីន
ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ

ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ

ដោយ ប៉េងលីន
Honda ចេញឡាន CR-V 2026 ថ្មី ប្រើម៉ាស៊ីន Hybrid តុបតែងបែប Off-road អេមខ្លាំងមែនទែន!

Honda ចេញឡាន CR-V 2026 ថ្មី ប្រើម៉ាស៊ីន Hybrid តុបតែងបែប Off-road អេមខ្លាំងមែនទែន!

ដោយ ប៉េងលីន
Maextro S800 គូរប្រជែង Maybach S-Class នឹងប្រកាសផ្លូវការណ៍នៅថ្ងៃ 30 ឧសភានេះហើយ

Maextro S800 គូរប្រជែង Maybach S-Class នឹងប្រកាសផ្លូវការណ៍នៅថ្ងៃ 30 ឧសភានេះហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xiaomi YU7 SUV នឹងកា្លយជាគូរប្រជែងថ្មីមួយទៀតជាមួយ Tesla Model Y

ឡានអគ្គិសនី Xiaomi YU7 SUV នឹងកា្លយជាគូរប្រជែងថ្មីមួយទៀតជាមួយ Tesla Model Y

ដោយ ប៉េងលីន