no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី Xiaomi YU7 SUV នឹងកា្លយជាគូរប្រជែងថ្មីមួយទៀតជាមួយ Tesla Model Y

មកដល់ថ្ងៃនេះ ការលក់រថយន្តអគ្គិសនី Model Y របស់ Tesla នៅលើទីផ្សារប្រទេសចិន ត្រូវបានគេមើលឃើញថា មានកំណើនខ្លាំងមែនទែន គឺបានឈានដល់ចំនួន 480,309 គ្រឿងហើយ ដោយបានគ្រប់គ្រង់ចំណែកទីផ្សារដល់ទៅ 74.6% ឯណោះ។ Tesla Model Y គឺជាប្រភេទរថយន្តអគ្គិសនី mid-size SUV ដែលមានការប្រជែងខ្លាំងបំផុតជាមួយនិងរថយន្តដែលមានផលិតនៅប្រទេសចិនដូចជា Xpeng G6, Deepal S7, Zeekr 7X និង Onvo L60 ជាដើម។ នៅពេលនេះ រថយន្តនេះ គឺមានដៃគូរថ្មីមួយបន្ថែមទៀតហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកំឡុងពេលនៃការដាក់សម្ពោធជាផ្លូវការណ៌នូវម៉ូដែលថ្មី Xiaomi YU7 លោក Lei Jun ដែលជាស្ថាបនិក និងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា រថយន្តអគ្គិសនីថ្មីរបស់ខ្លួននេះ នឹងក្លាយជាគូរប្រជែងជាមួយនិង Tesla Model Y នៅពេលខាងមុខនេះហើយ ដោយក្នុងនោះលោកបានធ្វើការប្រៀបធៀបគ្នារវាងលក្ខណៈសម្បត្តិរបស់ឡានថ្មីទាំងពីរនេះ ដោយបើកចំហរតែម្តង។ 

ចំណុចសំខាន់មួយដែលលោកបានលើកឡើងនោះ គឺទៅលើការប្រើប្រាស់នូវបច្ចេកវិទ្យាសាកសម្រាប់រថយន្តទាំងពីរ។ លោក Jun បានបញ្ជាក់ថា សូមអរគុណទៅលើស្ថាបត្យកម្មថ្មី 800 V platform ពីព្រោះថា នៅលើរថយន្តជំនាន់ថ្មី YU7 នេះ សាកថ្មត្រឹមតែ 15 នាទីប៉ុណ្ណោះ គឺអាចអោយលោកអ្នកបើកបរបានចម្ងាយផ្លូវដល់ទៅ 620km ហើយប្រៀបធៀបជាមួយនិងការសាកនៅលើឡានModel Y វិញ គឺប្រើប្រាស់ពេលដល់ទៅ 27 នាទីសម្រាប់ការសាកថ្មពី 10% ទៅ 80%។

ឡានអគ្គិសនី Xiaomi YU7 ដែលមានវត្តមាននោពេលនេះ គឺមាន 3 ជម្រើស រួមមានដូចជា ម៉ូដែលស្តង់ដារ Standard, Pro និង Max ដូចគ្នាទៅនឹងរថយន្តអគ្គិសនី SU7 ដែលចេញលក់នាពេលកន្លងមកអញ្ចឹងដែរ។ ឡានអគ្គិសនីថ្មី YU7 នេះ មានសមត្ថភាពអាចរត់បានចម្ងាយដល់ទៅ 830km សម្រាប់ម៉ូដែលស្តង់ដារ ប្រៀបធៀបគ្នាជាមួយនិងម៉ូដែលស្តង់ដាររបស់ Model Y គឺអាចរត់បានចម្ងាយត្រឹមតែ 593 km ប៉ុណ្ណោះ។  នៅលើរថយន្តថ្មី YU7 គឺមានការតម្លើងមកជាមួយនូវអាគុយទំហំ 96.3kWh ប្រៀបធៀបទៅនឹង Model Y មានទំហំត្រឹមតែ 62.2 kWh ប៉ុណ្ណោះ។

និយាយពីតួខ្លួនវិញ រថយន្តទាំងពីរនេះ គឺមានប្រវែងជិត 5 ម៉ែត្រដូចគ្នា ប៉ុន្តែ YU7 វែងជាងឡាន SUV របស់អាមេរិកាំងមួយនេះដល់ទៅ 202mm ហើយបើមើលទៅលើទម្ងន់វិញ Model Y ក៏ស្រាលជាង YU7 ដល់ទៅ 394kg ដូចគ្នា។ សម្រាប់ការផ្ទុកនៅលើ YU7 ក៏ធំផងដែរ គឺមានទំហំដល់ទៅ 141 លីត្រ។ រថយន្តទាំងពីរនេះ មានសមត្ថភាពអាចបង្កើតល្បឿនពី 0 ទៅ 100 km/h មានរយៈពេលដូចគ្នា គឺត្រឹមតែ 5.9 វិនាទីប៉ុណ្ណោះ។

នៅក្នុងឱកាសនោះដែរ លោក Lei បានបញ្ជាក់ថា បន្ទាប់ពីការប្រកាសចេញ មកដល់ខែមេសាកន្លងទៅនេះ ការនាំចេញរថយន្តអគ្កិសនី Xiaomi SU7 sedan គឺបានឈានដល់ចំនួនជាង 258,000 គ្រឿងហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម