MSI ដែលជាក្រុមហ៊ុននាំមុខគេរបស់ពិភពលោកទៅលើកុំព្យូទ័រយួរដៃ (laptops) កុំព្យូទ័រលើតុ (desktops) និងឧបករណ៍លេងហ្គេមជាច្រើនទៀតនោះមានមោទកភាពក្នុងការបើកសម្ភោធន៍ជាផ្លូវការនូវ MSI Concept Store ដំបូងបំផុតដែលមិនធ្លាប់មានបីមុនមកនៅក្នុងប្រទេសកម្ពុជាដែលមានទីតាំងនៅក្នុងហាង God of PC Game ដែលទីតាំងនេះ នឹងក្លាយជាគោលដៅនាំមុខគេនៅក្នុងទីក្រុងភ្នំពេញសម្រាប់អ្នកដែលចូលចិត្តបច្ចេកវិទ្យាថ្មីៗ និងអ្នកលេងហ្គេមគ្រប់រូប។
សម្រាប់ MSI Concept Store នេះមានការដាក់តាំងបង្ហាញនូវផលិតផលជាច្រើនរបស់ក្រុមហ៊ុន MSI ចាប់តាំងពីម៉ាស៊ីនកុំព្យូទ័រលេងហ្គេមដ៏ខ្លាំងក្លាដូចជា laptops, desktops និងឧបករណ៍ហ្គេមជាច្រើនទៀតដែលបំពាក់នូវបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើន។
អ្វីគ្រប់យ៉ាង មានតែនៅ MSI!
MSI Concept Store ក៏ជាទីតាំងហាងលក់រាយមួយគត់នៅក្នុងប្រទេសកម្ពុជាដែលមានការដាក់តាំងបង្ហាញនូវផលិតផលជាច្រើនរបស់ក្រុមហ៊ុន MSI ។មិនថាអ្នកជាអ្នកចូលចិត្តលេងហ្គេម អ្នកបង្កើតមាតិកា ឬអ្នកជំនាញដែលត្រូវការម៉ាស៊ីនខ្លាំងក្លានោះ ហាងថ្មីនេះនឹងផ្តល់អោយអ្នកអាចធ្វើការតេស្ត និងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យបំផុតដែលក្រុមហ៊ុន MSI ផ្តល់ហើយ គឺថាមកទីនេះគឺមានអ្វីគ្រប់យ៉ាង!
តេស្តសិន មុននឹងសម្រេចចិត្តទិញ!
អ្នកអាចចូលក្នុងហាង និងទទួលនូវបទពិសោធន៍កាន់តែអស្ចារ្យជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន MSI ។ ហាងនេះគឺមានការដាក់តាំងនូវផលិតផលទាំងអស់របស់ក្រុមហ៊ុន MSI ដែលអតិថិជនក៏អាចធ្វើតេស្តបានទៅលើម៉ាស៊ីន laptops និង desktops មុនពេលសម្រេចចិត្តទិញ នេះគឺផ្តល់នូវទំនុកចិត្តខ្ពស់បំផុតអោយអ្នកអាចធ្វើការជ្រើសរើសនូវម៉ាស៊ីនដែលសមស្របទៅតាមតម្រូវការរបស់អ្នក។
ទីតាំងហាង
ហេតុអ្វីជ្រើសរើសនូវ MSI Concept Store?
•ផលិតផលជាច្រើនរបស់ក្រុមហ៊ុន MSI នៅកន្លែងតែមួយ
•ការធ្វើតេស្តផលិតផលមុនពេលសម្រេចចិត្តទិញ
•បុគ្គលិកដែលប្រកបដោយជំនាញ និងចំណេះដឹងដែលត្រៀមខ្លួនរួចជាស្រេចក្នុងការជួយអ្នកក្នុងការស្វែងរកនូវឧបករណ៍លេងហ្គេម និងបច្ចេកវិទ្យាដែលសក្តិសមនឹងអ្នក
•ការទទួលបានប្រូម៉ូសិនផ្តាច់មុខ និងការផ្តល់ជូនពិសេសនៅក្នុងហាង
កុំឱ្យឱកាសដ៏ល្អនេះរំលងផុតអោយសោះ!
មិនថាអ្នកធ្វើការ upgrade ទៅលើឧបករណ៍លេងហ្គេមរបស់អ្នក ឬចូលទៅក្នុងពិភពលេងហ្គេមជាលើកដំបូងបំផុតនោះ MSI Concept Store នៅហាង God of PC Game នេះគឺជាទីតាំងចុងក្រោយដែលអ្នកអាចមើលឃើញនូវផលិតផលជាច្រើនដែលមានរូបរាងស្ទាយ៍ទាន់សម័យ បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងកម្លាំងដ៏ខ្លាំងក្លាបំផុត! កុំភ្លេចចូលទៅកាន់ MSI Cambodia នៅលើបណ្តាញសង្គមដើម្បីទទួលបាននូវការអាប់ដត ព័ត៌មានថ្មីៗ និងប្រូម៉ូសិនជាច្រើនទៀត!
អំពីក្រុមហ៊ុន MSI
Micro-Star International (MSI) គឺជាក្រុមហ៊ុននាំមុខគេទៅលើផ្នែក gaming hardware និងដំណោះស្រាយកុំព្យូទ័រជាច្រើនទៀត។ ជាមួយនឹងការជឿជាក់ដោយអ្នកលេងហ្គេម អ្នកបង្កើតមាតិកាថ្មី និងអ្នកជំនាញនៅជុំវិញពិភពលោកនោះ ក្រុមហ៊ុន MSI ក៏ប្តេជ្ញាចិត្តដើម្បីជម្រុញបន្ថែមទៅមុខទៀតទៅលើបច្ចេកវិទ្យាដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងកម្លាំងម៉ាស៊ីនខ្លាំងក្លាបំផុត៕