ភ្នំពេញ, កម្ពុជា ថ្ងៃទី 20 ខែមេសា ឆ្នាំ 2025 — ASUS Republic of Gamers (ROG) បានប្រកាសថេប្លេតថ្មី ROG Flow Z13 ឆ្នាំ 2025ដែលមានកម្លាំងខ្លាំងសម្រាប់ការលេងហ្គេម និងការងារធ្ងន់ៗ ។ ម៉ាស៊ីនបែប 2-in-1 ពហុមុខងារនេះមានអង្គដំណើរការថ្មីចុងក្រោយរបស់ AMD Ryzen™ AI Max+ 395 ជាមួយ Radeon™ 8060S Graphics និងអង្គចង់ចាំរចនាឡើងដើម្បីផ្តល់នូវសមត្ថភាពដ៏អស្ចារ្យ និងប្រសិទ្ធភាពថាមពលខ្ពស់។
ប្រព័ន្ធលំហូរខ្យល់ធ្វើពីដែកអ៊ីណុក និងស្ពាន់ ជាមួយប្រព័ន្ធស្រូបខ្យល់ធំជាងមុន និងកង្ហារ 2nd Gen Arc Flow Fans™ ផ្តល់បន្ថែមខ្យល់ឆ្លងកាត់ដល់ 70% ដើម្បីជំនួយដល់ប្រព័ន្ធត្រជាក់ឱ្យកាន់តែប្រសើរជាងមុន និងស្ងប់ស្ងាត់។
ថេប្លេតទំហំ 13 អ៊ីញនេះមានអេក្រង់ ROG Nebula Display ជាមួយគំរិតបង្ហាញគុណភាព 2.5K resolution 180Hz បញ្ចេញពន្លឺបានដល់ 500 nits និងការការពារ Corning® Gorilla® Glass 5។ Flow Z13 ថ្មីនេះក៏មានថ្មទំហំធំជាងមុន 70Wh, touchpad និង keycaps ទំហំធំជាងមុន និងប៊ូតុង Command Center ងាយស្រួលសម្រាប់ចូលដំណើរការទៅកាន់មុខងារសំខាន់ៗនៃប្រព័ន្ធព្រមទាំងរន្ធភ្ជាប់ USB-C® ពីរ (គាំទ្រ USB4® និង Power Delivery), រន្ធ HDMI® 2.1, Flow Z13 បានធ្វើអោយការលេងហ្គេមរបស់អ្នកមានភាពបត់បែន និងងាយស្រួលគ្រប់ទីកន្លែង។
ប្រសិទ្ធភាពថាមពលក្នុងរូបរាងថ្មី
បេះដូងរបស់ Flow Z13 ក្នុងឆ្នាំ 2025 នេះគឺជាអង្គដំណើរការថ្មី AMD Ryzen AI Max+ 395 បំពាក់ជាមួយ Radeon 8060S Graphics។ Zen 5 CPU ចំនួន 16 និង RDNA 3.5 graphics ចំនួន 40 ក្នុងអង្គដំណើរការតែមួយ Flow Z13 មានសមត្ថភាពខ្ពស់ក្នុងគ្រប់គ្រង់ការងារច្រើន និងហ្គេមធ្ងន់ៗ។ RDNA 3.5 GPU មានសមត្ថភាពដូចជាកាតក្រាហ្វិចមួយដោយឡែក ប៉ុន្តែប្រើថាមពលតិចដែលវាជាជម្រើសល្អសម្រាប់ថេប្លេតហ្គេមបែបនេះ។ លើសពីនេះ បច្ចេកវិទ្យា AI របស់ Z13 មានសមត្ថភាព NPU ដល់ទៅ 50 TOPS ដែលជាឧបករណ៍មួយបញ្ជាក់ថាជា Copilot+ PC ដែលមានលក្ខណៈ AI ក្នុងម៉ាស៊ីនស្រេច។
សមត្ថភាពបញ្ជូលអង្គចងចាំបួនរួមគ្នា
ដោយសារតែ CPU និង GPU របស់ថេប្លេតនេះជាស្រទាប់តែមួយ Flow Z13 អាចប្រើប្រាស់អង្គចងចាំរបស់វាមកបញ្ចូលជាអង្គចងចាំរួមមួយដើម្បីផ្តល់ភាពបត់បែនខ្ពស់។ កុំព្យូទ័រលេងហ្គេម និងថេប្លេតទូរទៅតែងតែមាន CPU និង GPU ដាច់ដោយឡែក ប៉ុន្តែFlow Z13 មានអង្គចងចាំទំហំធំតែមួយ ដែលអាចចែកចាយទៅកាន់ Zen 5 និង RDNA 3.5 ដោយស្វ័យប្រវត្តិ ឱ្យសមរម្យទៅនឹងតម្រូវការ។ វាផ្តល់ឱ្យអ្នកលេងហ្គេមនូវ VRAM ខ្ពស់សម្រាប់ហ្គេមសម័យថ្មី និងសមត្ថភាពខ្ពស់សម្រាប់ការងារដែលទាញយកទំហំពីអង្គចងចាំច្រើននៅពេលមិនលេងហ្គេម។
LPDDR5X 8000MHz រហូតដល់ 128GB ផ្តល់អង្គចងចាំគ្រប់គ្រាន់សម្រាប់ហ្គេម និងកម្មវិធ្ងន់ៗ។ ការរៀបចំអង្គចងចាំបួនឆានែលនេះផ្តល់នូវបណ្តាញទិន្នន័យអតិបរមាខ្ពស់ និងពេលវេលាឆ្លើយតបលឿនបំផុត ដែលជួយឲ្យ CPU និង GPU ទទួលបានសមត្ថភាពដំណើរការល្អបំផុត។ ជាមួយនឹង NPU ផ្តាច់មុខ, GPU ប្រតិបត្តិការខ្ពស់, និងសមត្ថភាពបែងចែកអង្គចងចាំ VRAM ដល់ទៅ 96GB, Flow Z13 គឺជាម៉ាស៊ីនប្រតិបត្តិការខ្ពស់មួយដ៏ល្អបំផុតមួយសម្រាប់ការងារ។ វាអាចដំណើរការប្រព័ន្ធបញ្ញាសិប្បនិម្មិតធំទូលាយ (LLM) មានទំហំ 70B នៅលើម៉ាស៊ីនផ្ទាល់ ដោយមានសមត្ថភាពខ្ពស់សម្រាប់បំពេញភារកិច្ច AI គ្រប់ប្រភេទ។
ប្រព័ន្ធជំនួយកម្តៅថ្មី
ROG Flow Z13 ឆ្នាំ 2025 មានបំពាក់នូវប្រព័ន្ធលំហូរខ្យល់ធ្វើពីដែកអ៊ីណុក និងស្ពាន់ ដែលមានផ្ទៃគ្របដណ្តប់ច្រើនជាងមុនដល់ទៅ 54% បើប្រៀបធៀបនឹងការរចនាជំនាន់មុន។ ផ្លូវខ្យល់ចូលធំ និងកង្ហារ 2nd Gen Arc Flow Fans ពីរ ជួយបញ្ចេញខ្យល់ក្ដៅតាមបន្ទះសន្លឹកស្ពាន់ស្តើងទំហំតែ 0.1mm ដោយប្រសិទ្ធភាពខ្ពស់ និងមិនបន្ថែមទម្ងន់ឬទំហំដល់ម៉ាស៊ីនឡើយ។ ក្នុងនាមជាតាប្លេត Flow Z13 បានដាក់ផ្នែកដែលបញ្ចេញកម្ដៅទាំងអស់នៅខាងក្រោយអេក្រង់ ហើយបានរច្ចនាឡើងឱ្យលើកចេញពីតុក្នុងគោលបំណងចំនួយដល់លំហូរកម្តៅ។ រចនាបទឈររបស់វាផ្ដល់ឱ្យចរន្តខ្យល់ត្រជាក់ចូលបានយ៉ាងល្អ និងមានអត្ថប្រយោជន៍ក្នុងការបញ្ចុះកម្ដៅដោយធម្មជាតិ បើប្រៀបធៀបនឹងកុំព្យូទ័រយួរដៃសម្រាប់លេងហ្គេម។ការបញ្ជូនខ្យល់ពីកង្ហារទាំងពីរត្រូវបានប្ដូររចនាថ្មី ដោយមានបណ្តាញខ្យល់ពិសេសនៅក្រោយអេក្រង់ ដើម្បីបន្ថយសីតុណ្ហភាពនៅផ្ទៃអេក្រង់។ លើសពីនេះក៏មានតម្រងធូលីផងដែរ ដើម្បីការពារម៉ាស៊ីនអោយនៅត្រជាក់នៅស្ថិតស្ថេររយៈពេលវែង។
អេក្រង់ដែលផ្តល់រូបភាពយ៉ាងស្អាតច្បាស់
កុំព្យូទ័រយួរដៃទំហំ 13 អ៊ីងតូចនេះ មានអេក្រង់ Nebula Display បង្ហាញរូបភាពដ៏ស្រស់ស្អាតជាមួយគុណភាពកម្រិតបង្ហាញដល់ 2.5K និងល្បឿនបង្ហាញ 180Hz ដែលផ្ដល់បទពិសោធន៍លេងហ្គេម និងមើលវីដេអូយ៉ាងជ្រៅជ្រះ។ កញ្ចក់ Corning® Gorilla® Glass 5 ការពារអេក្រង់ប៉ះពីការរអិល ឬខូចខាតដោយចៃដន្យ ជាមួយនឹងការគ្របដណ្តប់ពណ៌ DCI-P3 ដល់ទៅ 100%, ទំហំ 16:10, និងពន្លឺអតិបរមា 500 nits, អេក្រង់ ROG Nebula Display នេះត្រៀមខ្លួនភ្លឺចាំងក្នុងពិភពហ្គេម។
រន្ធដំណរភ្ជាប់ និងមុខងារជាច្រើន
ទោះបីវាមានទំហំតូចប៉ុន្តែ ROG Flow Z13 ឆ្នាំ 2025 មានសមត្ថភាពក្លាយជាឧបករណ៍ដ៏ងាយស្រួលមួយសម្រាប់អ្នកលេងហ្គេម។ ជាមួយរន្ធដំណរភ្ជាប់ USB-C ពីរដែលគាំទ្រដល់ USB4 សម្រាប់ DisplayPort™ 1.4 និងការផ្គត់ផ្គង់ថាមពល Z13 ផ្តល់នូវភាពបត់បែនយ៉ាងអស្ចារ្យសម្រាប់ឧបករណ៍និងការផ្គត់ផ្គង់ផ្សេងៗ។ ជាមួយនឹង USB-C ដល់ 2 ដែលសុទ្ធតែគាំទ្រ USB4, DisplayPort™ 1.4 output និង Power Delivery — Z13 ផ្តល់នូវភាពបត់បែនអស្ចារ្យសម្រាប់ឧបករណ៍ និងបរិក្ខារផ្សេងៗ។ វាក៏មានច្រក HDMI 2.1 ផ្តាច់មុខមួយ, ច្រក USB Type-A, អង្គអាន microSD card reader និងច្រកភ្ជាប់កាស/មីក្រូហ្វូនផងដែរ។ Flow Z13 គឺជាថេប្លេតតែមួយគត់ដែលភាពបត់បែនឱ្យអ្នកលេងហ្គេមយ៉ាងងាយស្រួល។
Flow Z13 បច្ចុប្បន្ននេះមានថាមពលថ្មកាន់តែធំដល់ទៅ 70Wh អាចផ្តល់អាយុកាលថ្មឱ្យអ្នកលេងហ្គេមបានយូរជាងមុនដែលត្រូវបានរួមបញ្ចូលជាមួយប្រសិទ្ធភាពប្រើថាមពលបានល្អបំផុតពីប្រព័ន្ធដំណើរការ Strix Halo។ លើសពីនេះវាក៏មាន Touchpad ធំជាងមុន និង Keycap ដែលផ្តល់បទពិសោធន៍វាយអក្សរដែលមានភាពស្រួលនិងរលូនផងដែរ។ ប៊ូតុង Command Center បានបន្ថែមចូល ដើម្បីអោយអ្នកអាចចូលប្រើមុខងារសំខាន់ៗនៃប្រព័ន្ធបានយ៉ាងរហ័ស និងងាយស្រួល — ជាបណ្តាញមួយសម្រាប់ថេប្លេតគ្រប់គ្នា។
ការដាក់លក់ និងតម្លៃ
ROG Flow Z13 (GZ302EA) នឹងចាប់ផ្តើមលក់នៅថ្ងៃទី 20 មេសា នៅប្រទេស កម្ពុជា ក្នុងតម្លៃ $2,299។
សូមទាក់ទងតំណាង ASUS ក្នុងស្រុករបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។
លក្ខណៈសម្បត្តិរបស់ផលិតផល
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ROG Facebook: https://www.facebook.com/ASUSROGKH
ROG Website: https://rog.asus.com/kh/laptops/rog-flow/rog-flow-z13-2025/
Tik Tok https://www.tiktok.com/@asus.kh