no-alternative title
no-alternative title
no-alternative title
no-alternative title

MSI Claw 8 AI+ ចេញរូបរាងថ្មី មកដល់ក្នុងទីផ្សារកម្ពុជា ខ្លាំងជាងគេក្នុងប្រភព Handheld Gaming ទាំងអស់

បើនិយាយអំពី Claw មនុស្សជាច្រើនបានទទួលស្គាល់ថា ឧបរកណ៌នេះ គឺជាម៉ាស៊ីនលេងហ្គេមដ៏ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុន MSI ហើយថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ក៏ទើបតែបង្ហាញនូវម៉ាស៊ីនលេងហ្គេមជំនាន់ថ្មីហៅថា Claw 8 AI+ A2VM ជាមួយនឹងការបំពាក់នូវបន្ទះឈីប Intel® Core™ Ultra 7 processor (Series 2) ចុងក្រោយ មានសមត្ថភាពអាច បង្កើនទៅលើប្រសិទ្ធិភាពកាន់តែប្រសើរជាងមុន និងមានការបំពាក់នូវបច្ចេកវិទ្យា Intel® XeSS ដែលជួយអោយកម្លាំងម៉ាស៊ីនហ្គេមនេះពិតជាខ្លាំងមិនធម្មតានោះទេ។ បន្ថែមពីនេះ ម៉ាស៊ីនលេងហ្គេមជំនាន់ថ្មីនេះ មានអេក្រង់ទំហំធំដល់ទៅ 8-អ៊ីង និងមានថាមពលថ្មទំហំ 80Whr ដែលធ្វើអោយម៉ាស៊ីនលេងហ្គេម Claw 8 AI+ នេះ ធានាបាននូវបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យ និងរលូនគ្មានគូប្រៀបនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាស៊ីនលេងហ្គេមខ្លាំងក្លាងាយស្រួលចល័ត

តាមរយៈនៃការឌីស្សាញឡើងវិញទៅលើផ្នែកស្ថាបត្យកម្មនេះ គឺមានគោលដៅ ដើម្បីបង្កើនទៅលើល្បឿនម៉ាស៊ីនអោយកាន់តែខ្លាំង ហើយជាមួយនិងបន្ទះឈីប Intel® Core™ Ultra 7 processor 258V ចុងក្រោយបំផុតនេះ ក៏បានបង្កើនទៅលើល្បឿនដំណើរការ ការប្រើប្រាស់ថាមពលថ្មកាន់តែតិចជាងមុន និងការប្រើប្រាស់នូវ NPU ថ្មីសម្រាប់ការងារ AI កាន់តែលឿនជាងមុនថែមទៀតផង។ មិនថាអ្នកជាអ្នកដែលចូលចិត្តលេងហ្គេម ការបង្កើតមាតិកា ឬការងារ multitasking ម៉ាស៊ីនលេងហ្គេមថ្មីនេះអាចធ្វើការងារទាំងនេះបានយ៉ាងរលូន និងប្រសិទ្ធិភាពខ្ពស់បំផុត។ 

 

ការប្រើប្រាស់ជា MINI-PC ជាមួយនឹងបទពិសោធន៍ COPILOT+ PC

ម៉ាស៊ីនលេងហ្គេម Claw 8 AI+ A2VM នេះ ក៏អាចប្រើប្រាស់បានជា mini-PC ជាមួយនឹងបទពិសោធន៍កាន់តែអស្ចារ្យជាមួយនឹង Copilot សម្រាប់ការលេងហ្គេម ការធ្វើការងារ និងការបង្កើតការងារជាច្រើនបានកាន់តែឆ្លាតវៃ និងងាយស្រួលជាងមុនថែមទៀត។ បន្ថែមពីនេះ ម៉ាស៊ីនលេងហ្គេមនេះ ក៏ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យជាមួយនឹងអេក្រង់ទំហំ 8-អ៊ីង Premium 120Hz gaming ដែលផ្តល់នូវពណ៌ច្បាស់ត្រជាក់ភ្នែក និងភាពរលូនក្នុងការលេងហ្គេមថែមទៀត។ អេក្រង់នេះមានពន្លឺ 500 nits, 16:10 Golden Ratio និងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា VRR ផងដែរ។

មួយវិញទៀត ម៉ាស៊ីនលេងហ្គេមនេះ ក៏មានបំពាក់នូវភ្លើង RGB lighting ដែលនៅជុំវិញ Analog Sticks និងប៊ូតុង ABXY ដែលកាន់តែធ្វើអោយ Claw ក្លាយជាឧបករណ៍លេងហ្គេមដ៏សក្តិសមឥតខ្ចោះជាទីបំផុត។ អ្នកក៏អាចមើលទៅលើភ្លើងពណ៌ដ៏ស្រស់ស្អាតនេះទៅតាមចង្វាក់ភ្លេងដែលអ្នកកំពុងតែប្រើប្រាស់ថែមទៀត។ សម្រាប់ប្រព័ន្ធត្រជាក់នៅលើម៉ាស៊ីនលេងហ្គេម MSI Claw នេះគឺប្រព័ន្ធ Cooler Boost HyperFlow ដែលធ្វើអោយគ្រប់សមាសភាគនៃម៉ាស៊ីននេះត្រជាក់ដែលអនុញ្ញាតអោយអ្នកលេងហ្គេមអាចប្រើប្រាស់ឧបករណ៍នេះកាន់តែយូរដោយគ្មានបារម្ភអំពីការឡើងកំដៅនោះទេ។ មួយវិញទៀត ក្រុមហ៊ុន MSI ក៏នាំយកនូវកម្មវិធី MSI Quick Settings ដែលមានការឌីស្សាញទម្រង់ layout ថ្មីដែលដំណើរការលឿនជាងមុន និងងាយស្រួលជាងមុនក្នុងការចូលទៅកនា់មុខងារជាច្រើនទៀត។ 

ការតភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួល និងថាមពលថ្មប្រើប្រាស់បានកាន់តែយូរ

ម៉ាស៊ីនលេងហ្គេមជំនាន់ថ្មីនេះ ក៏មានការទ្រទ្រង់ទៅលើ 2 Thunderbolt™ 4 ports: ការតភ្ជាប់ទៅកាន់ external display មួយទៀតនៅពេលដែលសាកថ្ម ឬការតភ្ជាប់ទៅកាន់ 2x display នៅក្នុងពេលតែមួយ ឬការភ្ជាប់ទៅកាន់ external GPU ដើម្បីបង្កើនទៅលើកម្លាំងក្រាហ្វិកបានផងដែរ។ វាពិតជាអស្ចារ្យមែនទែន។ មួយវិញទៀតនោះ ម៉ាស៊ីនលេងហ្គេមជំនាន់ថ្មីនេះទ្រទ្រង់ទៅលើ Wi-Fi 7 ដែលផ្តល់នូវល្បឿនលឿនដល់ទៅ 5.8 Gbps សម្រាប់ការតភ្ជាប់ 5/6GHz ។ ជាមួយនឹង 6GHz spectrum ក៏បង្កើនទៅលើល្បឿននៃការតភ្ជាប់បានលឿនបំផុតដែលគ្មានភាពរអាក់រអួលនៅក្នុងការលេងហ្គេមរបស់អ្នកនោះទេ។ 

បើមើលទៅលើថាមពលថ្មរបស់ម៉ាស៊ីនលេងហ្គេមជំនាន់ថ្មីនេះ គឺដល់ទៅ 80Whr ដែលអាចធ្វើការលេងហ្គេមច្រើនជាង 4 ម៉ោង ឬការចាក់វីដេអូកម្រិត 1080p បានច្រើនជាង 28 ម៉ោងផងដែរ។ សម្រាប់ប្រព័ន្ធសំឡេងរបស់ម៉ាស៊ីនលេងហ្គេមនេះជាប្រភេទ Hi-Res Audio ដែលផ្តល់នូវសំឡេងពិរោះជាមួយនឹង 2x2W Speakers ផងដែរ។ 

លក្ខណៈសម្បត្តិរបស់ Claw 8 AI+ A2VM | Copilot+ PC

•បន្ទះឈីបដ៏ខ្លាំងក្លា Intel® Core™ Ultra 7 processor 258V

•ប្រព័ន្ធប្រតិបត្តិការ Windows 11 Home

•ការឌីស្សាញដ៏ល្អឥតខ្ចោះសម្រាប់ការលេងហ្គេមកាន់តែអស្ចារ្យ 

•អេក្រង់ទំហំ 8" FHD+ (1920 x 1200), Touchscreen, 120Hz Refresh Rate, 100% sRGB(Typical), 500nits(Typical), VRR, IPS-Level panel

•ការបំពាក់នូវHall Effect Analog triggers និង sticks រឹងមាំក្នុងការប្រើប្រាស់

•ថាមពលថ្មខ្លាំងដល់ទៅ 80Whr 

•ប្រព័ន្ធត្រជាក់នៃបច្ចេកវិទ្យា Cooler Boost HyperFlow ដែលធ្វើអោយលំហូរខ្យល់ដំណើរការបានល្អ

•ការភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួលជាមួយនឹង 2x Thunderbolt™ 4.

•MSI Center M ផ្តល់នូវភាពងាយស្រួលក្នុងការចូលទៅកាន់ settings

•MSI AI Engine អាចធ្វើការកែប្រែទៅលើ system settingsដោយស្វ័យប្រវត្តិទៅតាមតម្រូវការរបស់អ្នក

•ការចូលទៅកាន់ PC Game Pass ឥតគិតថ្លៃ 1 ខែ

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម