នៅថ្ងៃនេះ ក្រុមហ៊ុន Changan Mazda បានចែករំលែកនូវព័ត៌មានថ្មីៗរបស់រថយន្តអគ្គិសនីស៊េរីថ្មី EZ-60 ម៉ូដែល SUV ថែមទៀតហើយខណៈដែលការបង្ហាញវត្តមានរបស់រថយន្តនេះអាចនឹងធ្វើឡើងនៅថ្ងៃទី 23 ខែមេសា នៅក្នុងព្រឹត្តិការណ៌តាំងពិពណ៌រថយន្ត Shanghai Auto Show។ រថយន្តអគ្គិសនីស៊េរីថ្មី EZ-60 ម៉ូដែល SUV នេះ គឺជារថយន្តថ្មីមួយស្ថិតនៅក្នុងស្រឡាយ mid-to-premium segment ដែលមានការផលិតឡើងដោយយកលំនាំតាមគំនិត “ARATA” របស់ Mazda ហើយនិងមានជម្រើសអគ្គិសនីសុទ្ធ និងម៉ូដែលកូនកាត់។
Mazda EZ-60 SUV មានតួខ្លួនទំហំ 4850x1935x1620mm និងមានប្រវែងគម្លាតកង់មុខ និងក្រោយ 2902mm។ អគ្គិសនីស៊េរីថ្មី EZ-60 ម៉ូដែល SUV នេះ មានការឌីស្សាញខាងក្នុងជម្រើសពី 2 ពណ៌ និងមាមដំបូលពណ៌ខ្មៅ ព្រមទាំងមានអេក្រង់កម្រិត 5K ultra-wide display ទំហំ 26.5-អ៊ីង ដែលមានការរូមបញ្ចូលគ្នានូវមុខងារថ្មីៗច្រើនដូចជា ការបញ្ជាមុខងារ និងកម្សាន្ត និង climate controls ជាដើម។ បន្ថែមពីនេះ នៅលើរថយន្តនេះក៏បានដក់ចេញនូវប៊ូតុងបញ្ជាមួយចំនួន ជំនួសមកវិញដោយការប៉ះលើអេក្រង់ និងការបញ្ជាដោយសម្លេងផងដែរ។
នៅលើ EZ-60 នេះ ក៏មានការតម្លើងនូវឧបាល័រចំនួន 23 គ្រាប់ គាំទ្រដោប្រព័ន្ធសម្លេង 7.1.4-channel audio system និងមានការទ្រទ្រង់ដោយ Dolby Atmos ទៀតផង។ ជាមួយគ្នានេះនៅលើអេក្រង់ខាងក្រោយក៏អាចអោយអ្នករួមដំណើរធ្វើការបញ្ជាទៅលើមុខងារកម្សាន្តបានផងដែរ។ រថយន្តនេះអាចដឹកបាន 350 លីត្រ និងអាចពង្រីកបាន 2,036 លឺត្រ ហើយនិងមានផ្នែកខាងមុខដាក់បាន 126-លីត្រផងដែរ។
រថយន្ត SUV នេះ មានការឌីស្សាញតួតាមស្តង់ដារ Changan’s EPA platform ដែលធ្លាប់ប្រើប្រាស់នៅលើ Deepal S07 និងមានជម្រើសអគ្គិសនីសុទ្ធ និងជម្រើសកូនកាត់។ សម្រាប់ម៉ូដែលកូនកាត់ គឺមានអាគុយទំហំ 72kw និងម៉ាស៊ីនសាំងចំណុះ 1.5-លីត្រ ហើយនិងមានម៉ូទ័រកម្លាំង 190kw។ នៅលើរថយន្តនេះមានការប្រើប្រាស់នូវអាគុយទំហំ 31.73 kWh lithium-iron-phosphate battery ដែៈអាចបើកបរបាន 160km ដោយមុខងារអគ្គិសនីសុទ្ធ។
Changan Mazda មានគម្រោងនឹងមានការប្រកាសចេញនូវ EZ-60 នៅលើទីផ្សារសកលជាមួយនិងឈ្មោះថ្មី Mazda CX-6e។ គួរបញ្ជាក់ថា ជាមួយវត្តមាន EZ-6 ម៉ូដែល Sedan ថ្មីៗនេះ ក្រុមហ៊ុនលកបាន 4,329 គ្រឿងចន្លោះពីខែវិច្ឆិកា 2024 និងខែកុម្ភៈឆ្នាំ 2025 ដែលតួរលេខនេះ បង្ហាញថា នឹងមានការប្រជែងខ្លាំងនៅលើទីផ្សារ។
EZ-60 ថ្មីនេះ នឹងក្លាយជាគូរប្រជែងដ៏សំខាន់មួយនៅលើទីផ្សារ ជាមួយនិង Avatr 07 និង Deepal S07 ក៏ដូចជា Honda P7 និង S7 EVS ដែលចេញនាពេលថ្មីៗនេះមានតម្លៃជាង 200,000 យ៉ន់ ប្រហាក់ប្រហែល 27,400 ដុល្លារ ផងដែរ។ មកដល់ពេលនេះ Mazda មិនទាន់មានការចេញតម្លៃ EZ-60 នៅឡើយទេ ខណៈដែល Deepal S07 មានតម្លៃចន្លោះពី 149,900 យ៉ន់ទៅ 197,900 យ៉ន់ ប្រហែលជាង 20,500 ដុល្លារទៅ 27,100 ដុល្លារ។