(ទីក្រុងតៃប៉ិ តៃវ៉ាន់)៖ MSI ដែលជាក្រុមហ៊ុននាំមុខគេទៅលើកុំព្យូទ័រលេងហ្គេម កុំព្យូទ័រសម្រាប់អ្នកផលិតមាតិកា និងកុំព្យូទ័រសម្រាប់អាជីវកម្ម & ផលិតភាពការងារបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើបដិវត្តទៅលើកុំព្យូទ័រ និងផ្នែកហ្គេមីងកាន់តែអស្ចារ្យមួយកម្រិតទៀតនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ 2025 Computer Show ដែលរៀបចំឡើងនៅក្នុងមជ្ឈមណ្ឌលតាំងពិពរណ៍ Taipei Nangang Exhibition Center កាលពីថ្ងៃទី 20 ខែឧសភានេះ ដែលមានការដាក់តាំងបង្ហាញនូវផលិតផលថ្មីៗជាច្រើន រួមជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់ពេលអនាគតផងដែរ។
តាមរយៈនៃកម្មវិធីនេះ ក្រុមហ៊ុន MSI បានបង្កើតនូវភាពជាដៃគូរពិសេសក្នុងការនាំមកនូវកុំព្យូទ័រជាច្រើន ក្នុងនោះមានដូចជា Prestige 13AI+ Ukiyo-e Edition, Stealth A16 AI+ Mercedes-AMG Motorsport និង Prestige 16 AI+ Mercedes-AMG Motorsport editions ដែលលមានរូបរាងប្រណិត និងកម្លាំងខ្លាំងក្លាបំផុត។ ផលិតផលអស្ចារ្យទាំងនេះ ក្រុមហ៊ុនMSI ថ្មីៗនេះ ក៏បានឈ្នះនូវពានរង្វាន់ Best Choice Awards ផងដែរ។
ផលិតទាំងនោះមានដូចជា កុំព្យូទ័រ Titan 18 HX Dragon Edition Norse Myth securing Gold នៅក្នុងផ្នែក Gaming & Entertainment category រួមជាមួយនឹងការប្រកាសបង្ហាញនូវឧបករណ៍លេងហ្គេម Claw 8 AI+ ជាមួយនឹងកុំព្យូទ័រ Prestige 13 AI+ Ukiyo-e Edition ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងផ្នែក Computer & System category ។ ការដាក់បង្ហាញនូវផលិតផលថ្មីៗនៅក្នុងឆ្នាំនេះមិនត្រឹមតែបង្ហាញអំពីផ្នែកសិល្បៈនោះទេ ប៉ុន្តែវាក៏បង្ហាញអំពីការឆ្ពោះទៅកាន់បច្ចេកវិទ្យា AI នៅក្នុងវិស័យកុំព្យូទ័រផងដែរ។
រលកនៃការច្នៃប្រឌិតថ្មីទៅលើកុំព្យូទ័រ Ukiyo-e Edition
ក្រុមហ៊ុន MSI សហការជាមួយនឹងក្រុមហ៊ុនដ៏ល្បីឈ្មោះរបស់ជប៉ុន OKADAYA ក្នុងការឌីស្សាញទៅលើកុំព្យូទ័រ Prestige 13 AI+ Ukiyo-e Edition ដែលទទួលបាននូវពានរង្វាន់ COMPUTEX Best Choice Award ។ កិច្ចសហការរួមគ្នានេះបង្ហាញអំពីសិល្បៈដ៏ល្អឥតខ្ចោះជាមួយនឹង Yamanaka ដែលមានអាយុកាលជាង 400 ឆ្នាំ និងការបញ្ចូលនូវបច្ចេកវិទ្យា AI ជាច្រើនទៀត។
កុំព្យូទ័រនេះក៏មានការតុបតែងជាមួយនឹង "The Great Wave off Kanagawa" ដែលបង្ហាញនូវភាពស្រស់ស្អាតនៃសិល្បៈរបស់ Katsushika Hokusai’s Ukiyo-e ។ ការឌីស្សាញដ៏ពិសេសនេះគឺស្ថិតនៅក្រោមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន MSI ដែលមិនត្រឹមតែខ្លាំងក្លាទៅលើសមត្ថភាពដំណើរការនោះទេ ប៉ុន្តែវាក៏បង្កើតឡើងជាមួយនឹងសិល្បៈដ៏គួរអោយចាប់អារម្មណ៍បំផុត។ នៅក្នុងការលាយបញ្ចូលគ្នានៃសិល្បៈ និងបច្ចេកវិទ្យានេះ ក្រុមហ៊ុនMSI ក៏មានមោទកភាពក្នុងការប្រកាសនូវ Artisan Collection ដែលនឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍ COMPUTEX នេះ។
កិច្ចសហការក្នុងការផលិតកុំព្យូទ័រស៊េរី Mercedes-AMG Motorsport
បន្ទាប់ពីភាពជោគជ័យនៃកិច្ចសហការកាលពីឆ្នាំមុននេះ ក្រុមហ៊ុន MSI បន្តក្នុងការជម្រុញនៃព្រំដែននៃការបង្កើតនូវផលិតផលជាច្រើនប្រកបដោយភាពប្រណិតនៅក្នុងការលេងហ្គេមតាមរយៈកិច្ចសហការជាមួយនឹង Mercedes-AMG ។ តាមរយៈការពង្រឹង និងពង្រីកនៅក្នុងកិច្ចសហការនេះ ក្រុមហ៊ុនMSI ក៏ប្រកាសបង្ហាញនូវផលិតផលចំនួន 2 នៅក្នុងឆ្នាំនេះគឺ Stealth A16 AI+ Mercedes-AMG Motorsport និង Prestige 16 AI+ Mercedes-AMG Motorsport ដែលតំណាងអោយកិច្ចសហការបន្តរបស់ក្រុមហ៊ុនទាំងពីរនេះ។
សម្រាប់កុំព្យូទ័រ Stealth A16 AI+ នេះបំពាក់នូវបន្ទះឈីប Intel និង AMD processors ជាមួយនឹងក្រាហ្វិកកាត NVIDIA® GeForce RTX™ 50 Series Laptop GPUs រួមជាមួយនឹងអេក្រង់ដ៏ប្រណិតថែមទៀត។ ចំណែកកុំព្យូទ័រ Prestige 16 AI+ នេះបំពាក់នូវបន្ទះឈីប Intel CPU ជាមួយនឹងអេក្រង់ 4K OLED ។ កុំព្យូទ័រទាំងពីរនេះមានការឌីស្សាញយ៉ាងពិសេសជាមួយនឹងការប្រើប្រាស់នូវឡូហ្គោ និងទម្រង់របស់ AMG ដែលបង្ហាញអំពីភាពប្រណិតបំផុតនៅក្នុងវិស័យនៃការលេងហ្គេម។ បន្ថែមពីនេះទៀតនោះ វាក៏មានភ្ជាប់មកជាមួយនឹង laptop sleeve, mouse និង mousepad ដែលជាកិច្ចសហការក្នុងការឌីស្សាញរបស់ MSI និង Mercedes-AMG ថែមទៀតផង។
បដិវត្តថ្មីនៃការលេងហ្គេមគ្មានដែនកំណត់ជាមួយនឹង Claw A8 Platform និង Claw 8 AI+ Edition
បន្ទាប់ពីទទួលបាននូវភាពជោគជ័យពីឧបករណ៍លេងហ្គេម MSI Claw 8 AI+ កាលពីចុងឆ្នាំ 2024 នេះទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទីផ្សារនៃឧបករណ៍លេងហ្គេមចល័ត ហើយថ្មីៗនេះក៏ទទួលបាននូវពានរង្វាន់ 2025 COMPUTEX Best Choice Award ថែមទៀត។ ក្រុមហ៊ុន MSI នៅតែបន្តក្នុងការពង្រីកទៅលើឧបករណ៍លេងហ្គេមរបស់ខ្លួនកាន់តែប្រសើរជាងមុនថែមទៀតសម្រាប់ពេលអនាគតតាមរយៈការប្រកាសបង្ហាញនូវឧបករណ៍ថ្មីរបស់ខ្លួននោះគឺ Claw A8 និង Claw 8 AI+ Polar Tempest Edition ។ ឧបករណ៍លេងហ្គេមទាំង ២ នេះផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកលេងហ្គេមក្នុងការជ្រើសរើសរវាងការប្រើប្រាស់នូវឧបករណ៍បំពាក់នូវបន្ទះឈីប AMD និង Intel Platform នេះ។
សម្រាប់អ្នកលេងហ្គេមដែលស្វែងរកនូវឧបករណ៍លេងហ្គេមចល័តដ៏ខ្លាំងក្លានោះ Claw A8 ថ្មីនេះមានការឌីស្សាញយ៉ាងល្អឥតខ្ចោះជាមួយនឹងអេក្រង់ 8" FHD+ 120Hz touchscreen ។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប AMD Ryzen™ Z2 Extreme Processor ជាមួយនឹង LPDDR5-800 memory នោះ ឧបករណ៍ Claw A8 នេះផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏រលូន និងអស្ចារ្យបំផុត។ វាក៏មានរន្ធ I/O ផតជាច្រើនដែលធានានូវការតភ្ជាប់ដ៏រលូនក្នុងការលេងហ្គេមថែមទៀតផង។
សម្រាប់ឧបករណ៍Claw 8 AI+ Polar Tempest Edition វិញគឺប្រើប្រាស់នូវបន្ទះឈីប Intel® Core™ Ultra 7processor 258V ដែលអាចធ្វើការ upgrade បានទំហំដល់ទៅ 2TB NVMe SSD ។ ឧបករណ៍នេះមានការឌីស្សាញថ្មីជាមួយនឹងការប្រើប្រាស់នូវ UV Coating ដែលធានាបាននូវល្បឿនខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់ដ៏រលូន។ សម្រាប់ឧបករណ៍ Claw 8 AI+ Polar Tempest Edition និង Claw A8 នេះក៏មានច្រើនពណ៌សម្រាប់ជ្រើសរើសផងដែរដែលអ្នកប្រើប្រាស់អាចធ្វើការរើសនូវស្ទាយ៍ណាមួយដែលពួកគេពេញចិត្តបាន។
ការធ្វើបដិវត្តបច្ចេកវិទ្យា AI តាមរយៈក្រាហ្វិកកាត RTX50
ក្រុមហ៊ុន MSI ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើបដិវត្តថ្មីសម្រាប់សករាជថ្មីនៃក្រាហ្វិកកាត និងបច្ចេកវិទ្យា AI ជាមួយនឹងការប្រើប្រាស់នូវ RTX 50 series ទៅលើកុំព្យូទ័រ flagship laptops របស់ខ្លួនដូចជានៅលើ Crosshair Cyborg series ជាដើម។ នៅក្នុងសករាជថ្មីនៃបច្ចេកវិទ្យា AI នេះ RTX 50 series ក៏ចាប់ផ្តើមបំពាក់នៅលើកុំព្យូទ័រ MSI High-end ជាច្រើនដែលបង្កើននូវសមត្ថភាពខ្លាំងក្លាគ្មានគូប្រៀបនោះទេ។
ទិដ្ឋភាពនាពេលអនាគត៖ ព្រំដែនគ្មានកំណត់
ជាមួយនឹងការដាក់បង្ហាញនូវកុំព្យូទ័រជាច្រើនដែលបំពាក់នូវ RTX 50 series នោះ ក្រុមហ៊ុនMSI ក៏បង្ហាញនូវគំនិតថ្មីៗបន្ថែមទៀតនៅក្នុងផ្នែក Business & Productivity របស់ខ្លួនផងដែរ។ កុំព្យូទ័រម៉ូឌែលថ្មីនេះមានកម្រាស់ស្តើងបំផុតនៅក្នុងផលិតផលរបស់ក្រុមហ៊ុន MSI ជាមួយនឹងកម្រាស់ត្រឹមតែ 13.9mm ។ កុំព្យូទ័រទាំងនេះក៏មានការឌីស្សាញទម្រង់ 2-in-1 “Flip” ជាមួយនឹងអេក្រង់ OLED Displays និងទ្រទ្រង់ទៅលើការប្រើប្រាស់នូវ stylus ជំនាន់ថ្មី និងថាមពលថ្មប្រើប្រាស់បានពេញមួយថ្ងៃថែមទៀត។ ការឌីស្សាញថ្មីនេះអាចនឹងប្រើប្រាស់ជាមួយនឹងបន្ទះឈីបជំនាន់ថ្មីរបស់ Intel ផងដែរនោះគឺកូដ Panther Lake ។
ការដាក់បង្ហាញទាំងនេះសុទ្ធតែបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះក្នុងការផ្តោតទៅលើការឌីស្សាញកាន់តែអស្ចារ្យ កម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លា និងកិច្ចសហការគ្នាប្រកបដោយភាពច្នៃប្រឌិតបំផុត។ លើសពីផលិតផលជាច្រើនដែលគួរអោយចាប់អារម្មណ៍ទាំងនេះ ក្រុមហ៊ុន MSI នឹងបន្តក្នុងការពង្រីកសក្តានុពលបន្ថែមទៀតទៅលើផ្នែក Business & Productivity និងការឌីស្សាញកុំព្យូទ័រ Gaming Series laptop របស់ខ្លួនទៅកាន់ជំនាន់ថ្មីកាន់តែអស្ចារ្យបន្ថែមទៀតដែលគ្មានព្រំដែនកំណត់នោះទេ៕