no-alternative title
no-alternative title

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

កាលពីថ្ងៃទី 08 ខែឧសភា ឆ្នាំ 2025 នេះ ក្រុមហ៊ុន GGEAR Group និង LG Electronics រៀបចំកម្មវិធី LG AI Air Showcase ឆ្នាំ 2025 ដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ LG DualCool AI Air ស៊េរីចុងក្រោយ។ ម៉ូដែលថ្មីនេះមានភាពត្រជាក់ឆ្លាតវៃ ប្រសិទ្ធភាពថាមពល និងភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ ក្រុមហ៊ុនបានបញ្ជាក់ថា LG DualCool AI Air គឺជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ Premiums ទាំងនៅលើទីផ្សារអេឡិចត្រូនិចលើពិភពលោក និងនៅក្នុងទីផ្សារកម្ពុជា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា ភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះកាន់តែខ្លាំង បានជំរុញឱ្យមានការបញ្ជារទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងដូចគ្នា ជាពិសេសម៉ូដែល ដែលមានមុខងារឆ្លាតវៃ ផ្តល់ប្រសិទ្ធភាពក្នុងការសន្សំសំចៃភ្លើង និងផាសុកភាពក្នុងក្រុមគ្រួសាររបស់អ្នកប្រើប្រាស់។ 

ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅកម្ពុជា ក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការជាមួយដៃគូយុទ្ធសាស្ត្ររបស់យើងគឺក្រុមហ៊ុន LG Electronics ដើម្បីនាំយកម៉ាស៊ីនត្រជាក់ LG DualCool AI Air មកកាន់ទីផ្សារកម្ពុជា។ តាម រយៈផលិតផលថ្មីនេះក្រុមហ៊ុន ជីហ្គៀ គ្រុបបានដាក់ការរំពឹងយ៉ាងមុតមាំថានឹងផ្តល់ដំណោះស្រាយផ្នែកប្រព័ន្ធខ្យល់ ត្រជាក់ ផ្តល់ផាសុកភាព និងសន្សំសំចៃថាមពលសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់តាមផ្ទះផងដែរ។

ជាពិសេសវានឹងដើរតួយ៉ាងសំខាន់ក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារអេឡិចត្រូនិចកម្ពុជាដែលផ្តោតលើភាពឆ្លាតវៃរបស់វា (AI) ជំរុញអោយភាពរីកច្រើនកាន់តែខ្លាំងលើវិស័យបច្ចេកវិទ្យា និងកាន់តែផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។  

លោកឧកញ៉ា បានបន្ថែមថា «ក្រុមហ៊ុន ជីហ្គៀ គ្រុប និង LG Electronics បន្តប្តេជ្ញាចិត្តចំពោះការនាំចូលផលិតផលដែលមានគុណភាព បច្ចេកវិទ្យាខ្ពស់ ផ្តល់ផាសុកភាព និងសន្សំ សំចៃភ្លើង។

ប្តេជ្ញាពង្រឹងកិច្ចសហការរបស់យើងជាមួយដៃគូសំខាន់ៗ ដោយលើកកម្ពស់តម្លាភាព ភាពជឿជាក់ និងតម្លៃរួម ដោយផ្តល់ជូននូវផលិតផលដែលអនុលោមតាមច្បាប់ និងសុវត្ថិភាព រួមជាមួយនឹងការអភិវឌ្ឍជំនាញជាបន្តបន្ទាប់សម្រាប់អ្នកបច្ចេកទេសរបស់ដៃគូ ដើម្បីធានាបាននូវនិរន្តរភាពនៅលើទីផ្សារបានយូរអង្វែង និងជំរុញការលក់របស់ដៃគូអាជីវកម្ម នៅលើទីផ្សារ ផ្តល់យុទ្ធសាស្ត្រ គ្រប់គ្រង់ស្តុក និងជំនួយការផ្នែកលក់ និងផ្សព្វផ្សាយផងដែរ។ 

លោក ស៊ឹង ហូ លី នាយកគ្រប់គ្រងក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជាបានថ្លែងថា «ទីផ្សារគ្រឿងអេឡិចត្រូនិចនៅកម្ពុជាក៏ដូចជាទីផ្សារនៅក្នុងប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួនដែរ ដែលមានការប្រកួតប្រជែងខ្លាំងជាពិសេសពាក់ព័ន្ធនឹងតម្លៃ គុណភាព និងបច្ចេកវិទ្យា។ ទោះជាយ៉ាងណាក៏ដោយ LG Electronics ហាក់មានការអភិឌ្ឍន៍បច្ចេកវិទ្យាលឿនជាងគេបើប្រៀបធៀបជាមួយម៉ាកយីហោអេឡិចត្រូនិចផ្សេងទៀតក្នុងតំបន់។ ជាក់ស្តែងក្រុមហ៊ុន LG Electronics បានផ្តល់អាទិភាពដល់ប្រសិទ្ធភាពថាមពល គិតគូដល់បរិស្ថាន និងការរួមបញ្ចូលបច្ចេកវិទ្យាផ្ទះឆ្លាតវៃ នៅលើម៉ាស៊ីនត្រជាក់ DualCool AI Air  2025 ស៊េរីថ្មីនេះ។ 

លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប ក៏បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាមានជម្រើសច្រើនក្នុងការជ្រើសរើសម៉ាស៊ីនត្រជាក់សម្រាប់ប្រើប្រាស់ ប៉ុន្តែលោកថាម៉ាស៊ីនត្រជាក់ LG ជាពិសេសម៉ូដែលចុងក្រោយនេះ គឺជាប្រភេទម៉ាស៊ីនត្រជាក់ដែលមានគុណភាពល្អ និងកំពុងពេញនិយមនៅលើពិភពលោក ដូច្នេះហើយទើបក្រុមហ៊ុនជីហ្គៀសម្រេចនាំចូលម៉ាស៊ីនត្រជាក់ប្រភេទថ្មីនេះមកលក់នៅក្នុងប្រទេសកម្ពុជា ។

សូមជំរាបថា នៅក្នុងពិព័រណ៍នេះ គឺមានការបង្ហាញពីការច្នៃប្រឌិតនូវបច្ចេកវិទ្យា AI ដែលមានបំពាក់នៅលើ ម៉ាស៊ីនត្រជាក់ LG DualCool AI Air 2025 រួមបញ្ចូលនូវមុខងារ Comfort Humidity Control, AI Soft Air, Sleep timer+, Snow Wash និង AI kW។ ប្រព័ន្ធឆ្លាតវៃទាំងនេះមានសមត្ថភាពវិភាគសីតុណ្ហភាពក្នុងបន្ទប់ ដឹងតម្រូវការភាពត្រជាក់របស់អ្នកប្រើប្រាស់ និងផ្តល់ប្រតិបត្តិការថាមពលប្រកបដោយប្រសិទ្ធភាព សន្សំសំចៃខ្ពស់ផងដែរ។ លើសពីនេះទៀតនោះមុខងារ Human Detecting Sensor អាចចាប់ចលនារបស់មនុស្ស ដើម្បីកែតម្រូវទិសដៅលំហូរខ្យល់ ល្បឿន និងបង្កើនភាពជាក់តាមតម្រូវការរបស់ពួកគេ។ 

លោកហេង សេងហ៊ាត អ្នកជំនាញផ្នែកផលិតផល LG នៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថាការបញ្ចូលបន្ថែមមុខងារ AI ទៅលើម៉ាស៊ីនត្រជាក់ LG DUALCOOL ដែលជាម៉ាស៊ីនស៊េរ៉ីថ្មីឆ្នាំ២០២៥ មិនត្រឹមតែជួយសន្សំសំចៃភ្លើង និងជួយសម្រួលក្នុងការប្រើប្រាស់នេះទេ ប៉ុន្តែម៉ាស៊ីនត្រជាក់LG បានផ្តល់បន្ថែមនូវសុភមង្គលទៅកាន់ក្រុមគ្រួសាររបស់អ្នកប្រើប្រាស់ ដោយមុខងារ AI ជំនាន់ក្រោយនេះជួយធ្វើអោយបន្ទប់របស់យើង កាន់តែត្រជាក់សព្វ និងកម្ចាត់បាក់តេរី ការពារសំណើម និងមេរោគដែលមាននៅក្នុងបន្ទប់។

មុខងារដែលផ្តល់សុភមង្គលទៅកាន់ក្រុមគ្រួសារ គឺមុខងារComfort Humidity Control ដែលអាចដឹងអំពីសំណើមថាមាន សំណើមលើស រឺការខ្វះសំណើមនៅក្នុងបន្ទប់។ AI ដែលមាននៅក្នុងម៉ាស៊ីនត្រជាក់ LG លោកថា មុខងារ AI មួយទៀតដែលជាមុខងារសំខាន់ដែលយើងហៅថា AI Air ដែលវាផ្តាត់សំខាន់ទៅលើ សីតុណ្ហភាព និងកម្លាំងខ្យល់ មានន័យថាពេលយើង ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ជាមួយអ្វីដែលយើងចង់បានគឺកម្លាំងខ្យល់ដែលចេញពីម៉ាស៊ីនត្រជាក់ អោយកាន់តែខ្លាំង បែបនេះហើយបានជាមុខងារ AI Air របស់យើងជួយអោយអ្នកប្រើប្រាស់ទទួលបានកម្លាំងខ្យល់កាន់តែខ្លាំង ហើយកាន់តែត្រជាក់លឿនស្របទៅតាម រាងកាយរបស់យើងដែលចេញពី កន្លែងក្តៅ និងធ្វើយ៉ាងណា រាងកាយរបស់យើងទទួលបានអារម្មណ៍ត្រជាក់ស្រួលខ្លួន។

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

ដោយ ប៉េងលីន
Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

ដោយ ប៉េងលីន