no-alternative title
no-alternative title

vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

ក្រោយពីមានការបែកធ្លាយព័ត៌មានជាច្រើនរបស់ vivo V70 Series មួយរយៈមក នៅថ្ងៃនេះ មានការបែកធ្លាយព័ត៌មានថ្មីពី vivo V70 Elite នៅលើបញ្ជីតេស្តសមត្ថភាព Geekbench ហើយ ដោយក្នុងបញ្ជីនេះ មានការបញ្ជាក់ថា ស្មាតហ្វូននេះមានលេខម៉ូដែល V2548 និងមានរ៉េមទំហំ 12GB ហើយនិងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 16។ ជាមួយគ្នានេះ ក៏មានការបង្ហាញទៀតថា V70 Elite គឺមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen 3 SoC ផងដែរ។ សម្រាប់ម៉ូដែលនេះ នឹងក្លាយជាស្មាតហ្វូន vivo V-series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះបានបន្តថា V70 Elite អាចនឹងប្រកាសចេញជាផ្លូវការណ៌នៅចុងខែនេះ ជាមួយនិងម៉ូដែលស្តង់ដារ 'vanilla' V70 ហើយនិងមានការបង្ហាញជាបន្តបន្ទាប់ទៀទដោយ V70 FE នាពេលខាងមុខ។ V70 Elite នឹងមានមកជាមួយជម្រើសពណ៌ Passion Red, Sand Beige និង Authentic Black ហើយនិងមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ Sony IMX766 អមដំណើរដោយកាមេរ៉ា 50MP telephoto ដែលប្រើប្រាស់នូវសិនស័រ Sony IMX882។ V70 Elite ក៏នឹងបង្ហាញវត្តមានជាមួយជម្រើស 8GB+56GB ផងដែរ។ 

កន្លងមកក្រុមហ៊ុននេះ ធ្លាប់បានបង្ហាញថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.59 អ៊ី ប្រភេទ OLED screen រត់ជាមួយល្បឿន 120Hz refresh rate បង្ហាញចេញបាននូវកម្រិតភាពច្បាស់ "1.5K" resolution ហើយនិងមានពន្លឺ 5,000-nit peak brightness ក៏ដូចជាកាមេរ៉ាមុខនៅលើអេក្រង់ទំហំ 50MP។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា នឹងមានថ្ម 6,500 mAh កម្លាំងសាក 90W wired charging ហើយនិងមានបច្ចេកវិទ្យាការពារទឹក និងធូលី កម្រិត IP68 និង IP69 ratings រួមនិងតួខ្លួនឌីស្សាញចេញពីលោហៈ និងម៉ូទ័រ x-axis linear vibration motor ផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន