no-alternative title
no-alternative title

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ភីកអាប់ខ្នាតធំដ៏អំណាច Ford F-150 Raptor ស៊េរីឆ្នាំ 2025 ទើបតែបានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងទីផ្សារប្រទេសកម្ពុជាយើង នាំចូលដោយក្រុមហ៊ុនមេ RMA Cambodia ហើយសម្រាប់ តម្លៃពេលនេះ ត្រឹមតែ 149,000 ដុល្លារប៉ុណ្ណោះ។ អតិថិនជនអាចធ្វើការបង់រលស់ ក៏បាន និងអាចទិញជាមួយនិងលុយសទ្ធក៏បាន

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Ford F-150 Raptor មានសមត្ថភាពខ្លាំង ដោយប្រើម៉ាស៊ីនសាំង ចំណុះ 3.5L Twin-turbo Ecoboost ទំហំ 6 ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបានរហូតដល់ទៅ 450 HP និង កម្លាំងរមួល 692 NM ខ្លាំង ដំណើរការដោយប្រអប់លេខ 10 វគ្គអូតូ អមដោយការពាក់បំពង់ស៊ីម៉ាំងភ្លោះ ដែលយើងអាចកំណត់សំឡេងរោទិ៍បាន ទៀតផង។

 

រឹតតែពិសេសនោះគឺ F-150 Raptor មានភាពបត់បែនខ្លាំង ដោយសារតែ វាមានបំពាក់ Driving Mode សម្រាប់ទាំងការបើកបរនៅលើផ្លូវធម្មតា និង ផ្លូវឧបសគ្គ ដូចជា Normal, Sport, Tow/Haul, Slippery, Mud/Ruts, Baja mode និង Rock Crawl ជាមួយ Trail Control ដែលជាមុខងារ Cruise Control សម្រាប់ការបើកបរ Off-road ដោយឡាននឹងលៃហ្វ្រាំង និងហ្កែរ ឲ្យយើងដោយស្វ័យប្រវត្តិ សម្រាប់ការបើកនៅលើផ្លូវខ្សាច់ ឬ ផ្លូវមានថ្មធំៗ ជាដើម។

ចំណុចពិសេសមួយទៀតនោះគឺ វាបានបំពាក់មុខងារ Trail Turn Assist ដែលមុខងារនេះ ប្រើហ្វ្រាំងចាប់ទៅលើកង់ក្រោយ ដើរតួដូចយុថ្កាអីចឹង ដើម្បីជួយដល់ការបត់របស់ឡាន នៅល្បឿនយឺត។

 

លើសពីនេះទៅទៀត កំពូលភីកអាប់ F-150 Raptor ក៏ជាអទិរាជនៅលើផ្លូវ Off-road ដែរ ព្រោះវាមានបំពាក់នូវ ប្រព័ន្ធជើងក្រោមដ៏អស្ចារ្យ។ បូមមុខក្រោយរបស់វាជាប្រភេទ FOX Racing Shocks ទំហំ 3.1 អ៊ីញ Live-valve by-pass ហើយបូមក្រោយអត់មានប្រើជន្ទៀសទេ គឺប្រើបូមរឺស័រ ជាមួយដៃឃ្លោង ទាំងសងខាង ផ្តល់ឲ្យនូវកម្រិតផាសុកភាពខ្ពស់ ក្នុងការបើកបរលើផ្លូវធម្មតា និង Off-road តែម្តង។

មិនតែប៉ុណ្ណោះ ដៃឃ្លោង និងស្លាបប្រជៀវរបស់ Ford F-150 Raptor គឺធំៗមែនទែន ស័ក្កសមនឹងឈ្មោះ Raptor ជាភីកអាប់ខ្នាតធំដ៏អំណាច ហើយថែមទាំងបានបំពាក់នូវ សំបកកង់ All-terrain Tires ទំហំ 37 អ៊ីញ ក្រឡា Cross ជាកង់ Off-road និង យ៉ាន់កង់ទំហំ 17 អ៊ីញ ទៀតផង។

លើសពីនេះទៅទៀត តួឡានត្រូវបានស្រោបដោយអាលុយមីញ៉ូម ដែលមានទម្ងន់ស្រាល ប៉ុន្តែស្វិត ធន់ និងរឹងមាំ ហើយគ្រោងឡានជាប្រភេទដែកថែប ដែលគេប្រើនៅក្នុងឧស្សាហកម្មយន្តហោះ ផ្តល់ឲ្យនូវសុវត្ថិភាពខ្ពស់ ទៀតផង។ ចំណែកឯផ្នែកខាងក្រោមឡាន គឺមានបំពាក់បាឡាំងដាស ការពារបាតក្រោម 5 កន្លែងផ្សេងៗគ្នា កាន់តែផ្តល់ឲ្យនូវសុវត្ថិភាពខ្ពស់ នៅពេលបើកបរ Off-road។

សូមបញ្ជាក់ឲ្យបងប្អូនដឹងដែរថា Ford បានបង្កើតភីកអាប់ F-150 Raptor ឡើង ដោយបំផុសគំនិតតាម យន្តហោះចម្បាំងអាមេរិក F-22 Raptor ដូចជា រន្ធខ្យល់ខាងមុខ (Front Fender Vents), រន្ធហឺយខ្យល់លើគម្របម៉ាស៊ីន (Hood Vent), ប៉ាណាមុខ (Grille) និង ការឈរជែងដ៏អំណាច (Aggressive Stance) របស់ F-150 Raptor ក៏បាន Inspire ពី F-22 Raptor ដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម