no-alternative title
no-alternative title

Toyota Fortuner ជំនាន់ថ្មីឆ្នាំ 2027 ត្រូវបានគេប្រទះឃើញបើកបរសាកល្បងនៅលើដងវិថី

រូបភាពគំរូរថយន្តស៊េរីថ្មីមួយដែលមានការបិតបាំងដោយស្ទីគ័រ ដែលត្រូវបានអ្នកធ្វើដំណើរថតបាននាពេលថ្មីៗនេះ ត្រូវបានគេសង្ស័យថា ជារថយន្តជំនាន់ថ្មី Toyota Fortuner ស៊េរីឆ្នាំ 2027។ ដែលតាមរូបភាពដែលគេប្រមាញ់បាននេះ បង្ហាញឲ្យឃើញថា ទម្រង់នៃការឌីស្សាញរូបរាងខាងក្រៅរបស់ Toyota Fortuner 2027 គឺមានចំនុសមួយចំនួនស្រដៀងគ្នានឹងម៉ូដែល Toyota Hilux ស៊េរីឆ្នាំ 2026 ដែលទើបតែបង្ហាញវត្តមានផ្លូវការណ៍នាពេលថ្មីៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរូបភាពបង្ហាញឲ្យឃើញថា ការឌីស្សាញផ្នែកក្បាល Fortuner 2027 គឺមានភាពប្រណិតជាងជំនាន់មុនជាមួយនឹងការឌីស្សាញនូវសំណាញ់ប៉ាណាធំរាងជាចក្រង្គ និងប៉ាណាបញ្ឈរនៅខាងក្រោម រំលេចដោយចង្កៀងបំភ្លឺរាងស្លីមជាងជំនាន់មុន។ ចំនែកភ្លើង Daytime running light ត្រូវបានភ្ជាប់ជាមួយកាងខាងក្រោមមានកម្ពស់ខ្ពស់ជាងបើធៀបនឹងម៉ូដែលបច្ចុប្បន្ន។ ផ្អែកទៅលើទម្រង់នៃការឌីស្សាញ បង្ហាញឲ្យឃើញថា Fortuner 2027 គឺប្រើប្រាស់ភាសាឌីស្សាញដូចគ្នានឹង Toyota Hilux ជំនាន់ទី 9 ដែរ។

 

Toyota Fortuner 2027 ត្រូវបានគេដឹងថា នឹងមានការប្រើប្រាស់នូវប្រព័ន្ធជើងក្រោមប្រភេទ IMV ladder-frame platform ដូចគ្នានឹងម៉ូដែល Hilux ជំនាន់ចុងក្រោយដែលទើបបង្ហាញវត្តមាននៅលើទីផ្សារថ្មីៗនេះដែរ។ ចំពោះម៉ាស៊ីនវិញ Fortuner 2027 គឺនឹងមានជម្រើសប្រើម៉ាស៊ីនម៉ាស៊ូ 2.8-litre turbodiesel និងម៉ាស៊ីនសាំង 2.7-litre naturally-aspirated petrol។

ទោះជាយ៉ាងណាទៅលើគុណសម្បត្តិលម្អិតរបស់ Toyota Fortuner 2027 មិនទាន់ត្រូវបានក្រុមហ៊ុនទម្លាយចេញឲ្យដឹងនៅឡើយទេក្នុងពេលនេះ។ សម្រាប់ម៉ូដែល Toyota Hilux ជំនាន់ថ្មី Toyota ក៏មានផ្តល់ជូនអតិថិជនជាមួយម៉ូដែលប្រើអគ្គិសនីផងដែរ ដូចនេះ តើាសម្រាប់ Fortuner 2027 ក្រុមហ៊ុនអាចនឹងដើរតាមលំនាំរបស់ Hilux ដែរ ឬទេ៕

 

ព័ត៌មានពាណិជ្ជកម្ម