no-alternative title
no-alternative title

Chery ចេញលក់ភីកអាប់ Rely R08 នៅទីផ្សារអារ៉ាប់រួម ជាមួយតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ក្រុមហ៊ុន Chery Automobile បានចេញលក់រថយន្តភីកអាប់ទំហំមធ្យមម៉ូដែល Rely R08 របស់ខ្លួននៅទីផ្សារអារ៉ាប់រួម ជាមួយ នឹងតម្លៃចាប់ពីខ្ទង់ $17,125 តម្លៃបូកទាំងពន្ធអាករបន្ថែម (VAT)។ Chery Rely R08 ជាប្រភេទ mid-size pickup truck ដែលមានធុងផ្ទុកប្រេងឥន្ធនៈចំណុះ 80 លីត្រ និងមានសមត្ថភាពផ្ទុកទំនិញរហូតដល់ 1,000 គីឡូក្រាមនៅគ្រែដឹកខាងក្រោយ។ ឡាន Pick up របស់ក្រុមហ៊ុនចិនមួយនេះមានជម្រើសពីរផ្សេងគ្នា គឺជម្រើសប្រើម៉ាស៊ីនសាំង និងជម្រើសប្រើម៉ាស៊ីនម៉ាស៊ូត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Chery Rely R08 ត្រូវបានចេញលក់នៅលើទីផ្សារមួយចំនួនក្រោមស្លាកឈ្មោះមួយផ្សេងទៀតថា Chery Himla។ សម្រាប់ការចេញលក់នៅទីផ្សារអារ៉ាប់រួមក្រុមហ៊ុន Chery បានចាប់ដៃសហការជាមួយក្រុមហ៊ុនចែកចាយក្នុងតំបន់ឈ្មោះថា Al Ghurair Mobility។ សម្រាប់ជើងដឹកជញ្ចូនរថយន្ត Pick up នេះ ដំបូងនឹងត្រូវនាំទៅដាក់ក្នុងបន្ទប់តាំងបង្ហាញ “Rely Showroom” នៅក្នុងទីក្រុងទំនើប “Dubai” របស់ចក្រភពអារ៉ាប់រួម។ Rely R08 មានប្រវែងតួរខ្លួនសរុប 5,370mm/ទទឹង 1,960mm/កម្ពស់ 1,880mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 3,230mm។ ឡាន Pick up នេះមានប្រវែងគ្រែដឹក 1,530mm/ ទទឹង 1,620mm/ កម្ពស់ 515mm ដែលអាចដឹកទំងន់បាន 1,000kg។ Cheery Rely R08 ត្រូវបានផលិតឡើងដោយប្រើនូវប្រព័ន្ធសាក់ស៊ីប្រភេទ body-on-frame។

សម្រាប់ម៉ូដែលប្រើម៉ាស៊ីនសាំងរបស់ Rely R08 គឺបានបំពាក់នូវម៉ាស៊ីនទំហំ 2.4-liter ប្រភេទ naturally-aspirated Mitsubishi engine អាចផលិតកម្លាំងបាន 158 សេះ និងកម្លាំងរមួល 230N.m ភ្ជាប់ដំណើរការដោយប្រអប់លេខដៃ 5 វគ្គ ( 5-speed manual transmission)។ សម្រាប់ម៉ូដែលកម្រិតថ្នាក់មធ្យម ឬ Entry-Level ដំណើរការដោយប្រព័ន្ធប៉ុងមួយ ឬ RWD ខណៈម៉ូដែលថ្នាក់ខ្ពស់ ឬ Higher-trim ដំណើរការដោយប្រព័ន្ធប៉ុងពីរ ឬ 4WD។ ចំនែកម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតវិញ ត្រូវបានបំពាក់មកជាមួយម៉ាស៊ីនទំហំ  2.3-liter turbocharged ICE ផលិតដោយ Dongfeng មានកម្លាំង 161 សេះ និងកម្លាំងរមួល 420N.m។ ម៉ូដែលម៉ាស៊ីនម៉ាស៊ូតនេះ មានជម្រើសម៉ូដែលប្រើលេខដៃ 6-វគ្គ ឬលេខអូតូ 8-វគ្គ ជាមួយនឹងជម្រើសប្រើប្រព័ន្ធប៉ុងមួយ (RWD) ឬប៉ុងពីរ (4WD) ទៅតាមជម្រើសនីមួយៗ។

នៅលើម៉ូដែល Entry-Level Rely R08 មានភ្ជាប់នូវមុខងារពិសេសៗមួយចំនួនដូចជា កៅអីប្រភេទ  ‘manual seat adjustment’, មានសែនស័រជំនួយការចូលចតខាងក្រោយ ‘rear parking sensors’, ប្រព័ន្ធ AC, ពោងសុវត្ថិភាពខាងមុខពីរ ‘dual front airbags’, និង speakers បំពងសំឡេង 4 គ្រាប់។ ម៉ូដែលនេះមានតម្លៃខ្ទង់ $17,125 តម្លៃរួមបញ្ចូលពន្ធ (VAT) 5%។ ដោយឡែកសម្រាប់ម៉ូដែល Chery Rely R08 Limited Edition ប្រើម៉ាស៊ីនម៉ាស៊ូត ដំណើរដោយប្រព័ន្ធ 4WD មានបំពាក់អេក្រង់កម្សាន្តទំហំ 15.6-inch, wireless phone charger, ប្រព័ន្ធកាមេរ៉ា surround-view និងប្រព័ន្ធ ADAS មានតម្លៃខ្ទង់ $25,700+VAT។ ជាពិសេស Chery និង Al Ghurair Mobility ផ្តល់ជូនការធានារយះពេល 5 ឆ្នាំ ឬ 200,000km សម្រាប់ឡាន Pick up Rely R08 ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍