no-alternative title
no-alternative title

Xiaomi SU7 ជំនាន់ទី 2 បង្ហាញខ្លួននៅហាងចែកចាយបន្ត នៅមុនការប្រកាសផ្លូវការណ៍នៅខែមីនាខាងមុខនេះ

ដូចដែលយើងបានដឹងរួចហើយថា Xiaomi បានប្រកាសបិទបញ្ចប់ការផលិតឡានអគ្គិសនី sedan ម៉ូដែល SU7 ជំនាន់ដំបូងរបស់ខ្លួនជាផ្លូវការណ៍ហើយ ដោយសារតែក្រុមហ៊ុនបានត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសចេញ SU7 ជំនាន់ថ្មី ឬជាជំនាន់ទីពីរក្នុងពេលឆាប់ៗខាងមុខនេះ ដែលត្រូវបានគេដឹងថា អាចនៅក្នុងខែមីនា ឆ្នាំនេះ។ ហើយនៅមុនការប្រកាសចេញផ្លូវការណ៍មកដល់ The New Xiaomi SU7 ត្រូវបានគេប្រទះឃើញបង្ហាញខ្លួនផ្លូវការណ៍នៅក្នុងបន្ទប់តាំងបង្ហាញរបស់ក្រុមហ៊ុនចែកចាយបន្ត ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងដែលត្រូវបានចែកចាយបន្តជាច្រើននៅលើបណ្តាញអ៊ីនធើណិត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទន្ទឹងនឹងនេះ Xiaomi ក៏បានប្រកាសបើកទទួលការបញ្ជាទិញមុនជាផ្លូវការណ៍សម្រាប់ SU7 ជំនាន់ថ្មីដោយមានជម្រើសចំនួន 3 ម៉ូដែលដូចជំនាន់មុនដែរ ដោយមានតម្លៃប៉ាន់ប្រមាណគឺខ្ទង់ $32,800 ដល់ $44,300 ឡើងទៅនៅទីផ្សារប្រទេសចិន។ SU7 ជំនាន់ថ្មី ឬជំនាន់ទីពីរ មានការឌីស្សាញប្រហោងប៉ាណាមុខថ្មី ដែលមានភ្ជាប់ជាមួយនឹងសែនស័រ millimeter-wave radar នៅផ្នែកកណ្តាល និងរក្សាការឌីស្សាញចង្កៀងខាងមុខបែបស្ទាយ “waterdrop headlights” ដូចជំនាន់ទីមួយដដែល។ ហើយអ្វីដែលជាការកត់សំគាល់សម្រាប់ SU7 ជំនាន់ថ្មីនោះ គឺការបន្ថែមជម្រើសពណ៌ខាងក្រៅជាមួយពណ៌ខៀងថ្មី ហៅថា “Capri Blue”។

Xiaomi SU7 ជំនាន់ថ្មី បំពាក់យ៉ាន់កង់ថ្មីទំហំ 20-inch ជាមួយដង្គៀបហ្វ្រាំងពណ៌ក្រហម។ New Xiaomi SU7 ប្រើប្រាស់សម្បកកង់មុខខ្នាត 245mm និងសម្បកកង់ក្រោយខ្នាត 265mm។ នៅផ្នែកខាងក្រោយមានការឌីស្សាញរំលេចជាមួយបណ្តុំចង្កៀង “halo taillights” ជាមួយនិង active & retractable electric spoiler។ គ្រប់ម៉ូដែល Xiaomi SU7 ជំនាន់ថ្មី គឺនឹងមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR មួយគ្រាប់,  4D millimeter-wave radar និងគាំទ្រដំណើរការដោយបន្ទះឈីបកម្រិតខ្ពស់ដែលមានភាពឆ្លាតវៃដល់ទៅ  700TOPS សម្រាប់ជំនួយដល់ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ កាន់តែមានប្រសិទ្ធិភាព និងសុវត្ថិភាពក្នុងការបើកបរ។

ក្រៅតែពីមានការបន្ថែមជម្រើសពណ៌ខាងក្រៅជាពណ៌ខៀវថ្មីហើយ នៅផ្នែកខាងក្នុងរបស់ SU7 ជំនាន់ថ្មី ក៏មានបន្ថែមជម្រើសពណ៌ខាងក្នុងថ្មីជាមួយពណ៌ខ្មៅហៅថា “Dark Night Black” ថែមទៀតផង។ បន្ថែមពីនេះ ទៅលើដៃចង្កូត អេក្រង់បង្ហាញព័ត៌មាន និងដៃទ្វាររបស់ SU7 ជំនាន់ថ្មី ក៏នឹងមានការឌីស្សាញថ្មីឡើងវិញខុសពីជំនាន់មុនផងដែរ។ Xiaomi SU7 Series ជំនាន់ទីពីរ គឺនឹងមានជម្រើសម៉ូដែល Standard, Pro និង Max ព្រមជាមួយជម្រើសកញ្ចប់ថ្មទំហំ 101.7kWh, 96.3kWh, និង 73kWh។ ហើយនៅលើម៉ូដែល Standard និង Pro នឹងគាំទ្រនូវប្រព័ន្ធភ្លើងកម្លាំង 752V high-voltage platform ខណៈម៉ូដែល Max នឹងគាំទ្រប្រព័ន្ធភ្លើងកម្លាំង 897V high-voltage platform។

Xiaomi SU7 ជំនាន់ថ្មីទាំងគ្រប់ម៉ូដែល នឹងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីប្រភេទ V6s Plus super motor។ សម្រាប់ម៉ូដែល Xiaomi SU7 អាចបើកបរបានចម្ងាយផ្លូវដល់ 720km នៅពេលសាកភ្លើងពេញម្តង រីម៉ូដែល SU7 Pro អាចបើកបរបានចម្ងាយផ្លូវដល់ 902km ខណៈម៉ូដែល SU7 Max អាចបើកបរបានដល់ចម្ងាយផ្លូវឆ្ងាយជាងមុនឡើង 835km ធៀបនឹងម៉ូដែល Max បច្ចុប្បន្នដែលអាចបើកបានចម្ងាយ 810km៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

ដោយ ប៉េងលីន
Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

ដោយ ប៉េងលីន