no-alternative title
no-alternative title

BYD Atto 3 Evo ថ្មីដំណើរការដោយប្រព័ន្ធ 4WD គាំទ្រដោយប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន

ក្រុមហ៊ុន BYD បានប្រកាសចេញឡានអគ្គិសនីប្រភេទ Crossover ស៊េរីថ្មីម៉ូដែល Atto 3 Evo ជាផ្លូវការណ៍ ហើយឡាន Crossover EV ថ្មីនេះ នឹងចេញលក់នៅលើទីផ្សារសកលជាមួយការគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V, ដំណើរការដោយប្រព័ន្ធម៉ូទ័រពីរ ឬប៉ុងពីរ (4WD) រួមនិងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន។ សមត្ថភាពរបស់ BYD Atto 3 Evo ថ្មីនេះ គឺអាចជាន់ស្ទុះល្បឿនពី 0-100km/h ប្រើពេលប្រមាណ 3.9 វិនាទី និងសាកភ្លើងចូលលឿនពី 10% ទៅ 80% ចាយពេលខ្ទង់ 25 នាទី តាមរយៈឆ្នាំងសាកប្រភេទ DC Fast Charging។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Atto 3 បានក្លាយជារថយន្តដំណើរការដោយថាមពលថ្មីដំបូងគេបង្អស់របស់ BYD ដែលចេញលក់នៅលើទីផ្សារទូទាំងពិភពលោកកាលពី 4 ឆ្នាំមុន។ Atto 3 ត្រូវបានចេញលក់នៅទីផ្សារប្រទេសចិនដោយប្រើឈ្មោះថា Yuan Plus។ នៅថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2026 ថ្មីៗនេះ BYD បានបញ្ចេញ Atto 3 ជំនាន់ថ្មីដែលមានឈ្មោះថា “Atto 3 Evo” ដែលមានគោលដៅចម្បងសម្រាប់ទីផ្សារសកល។ Atto 3 Evo ប្រើប្រាស់កញ្ចប់ថ្មទំហំធំដល់ 74.88 kWh។ 

Atto 3 Evo មានជម្រើសពីរម៉ូដែល គឺម៉ូដែល RWD និង 4WD ដោយម៉ូដែល RWD ដំណើរការដោយម៉ូទ័រអគ្គិសនីមួយកម្លាំង 230kW (308hp) និងកម្លាំងរមួល 380Nm ធៀបនឹងម៉ូដែលមុនវាមានកម្លាំងខ្លាំងជាង 107hp និងបានប្តូរពីការបំពាក់ម៉ូទ័រនៅខាងមុខទៅបំពាក់នៅផ្នែកខាងក្រោយវិញ។ Atto 3 RWD អាចជាន់ស្ទុះល្បឿនពី 0-100km/h ចាយពេលខ្ទង់ 5.5 វិនាទី ហើយការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 650km តាមស្តង់ដារ CLTC។

ចំនែកម៉ូដែល Atto 3 Evo 4WD វិញបំពាក់ម៉ូទ័រអគ្គិសនីដែលមានកម្លាំងខ្លាំងដល់ 330kW (443hp) និងកម្លាំងរមួល 580N.m ដែលអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 3.9 វិនាទី។ ម៉ូដែលនេះ អាចបើកបានចម្ងាយផ្លូវ 510km នៅពេលសាកភ្លើងពេញម្តង។ ចំនុចពិសេសសំខាន់មួយផ្សេងទៅរបស់ BYD Atto 3 Evo គឺការបំពាក់នូវប្រព័ន្ធប៊ូមថ្មី “five-link independent rear suspension”។ ទៅលើការឌីស្សាញផ្នែកខាងក្រៅរបស់ Atto 3 Evo មិនមានអ្វីផ្លាស់ប្តូរច្រើនខុសពីម៉ូដែលមុននោះទេ គ្រាន់មានការផ្លាស់ប្តូរកន្លែងសាកភ្លើងមកនៅលើត្រគៀកផ្នែកខាងក្រោយតែប៉ុណ្ណោះ។ 

ឡានអគ្គិសនី Crossover ស៊េរីថ្មីនេះមានប្រវែងតួរខ្លួន 4,455mm/ទទឹង 1,875mm/កម្ពស់ 1,0615mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,720mm។ ចំនែកទំងន់បន្ទុកនៅឃ្លប់ខាងមុខអាចផ្ទុកទំងន់បានធ្ងន់ជាងមុនឡើង101kg និងឃ្លប់ខាងក្រោយក៏អាចផ្ទុកទំងន់បានធ្ងន់ជាមុនផងដែរ គឺអាចផ្ទុកបានដល់ 490Kg។ ផ្នែកខាងក្នុងមានការបំពាក់នូវអេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំ 15.6-inch និងអេក្រង់បង្ហាញព័ត៌មានប្រភេទ LCD ទំហំ 8.8-inch និងកន្លែងសាកថ្មស្មាតហ្វូនឥតប្រើខ្សែជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

ដោយ ប៉េងលីន
Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

ដោយ ប៉េងលីន