no-alternative title
no-alternative title

តម្លៃ និងលក្ខណៈសម្បត្តិទាំងស្រុងរបស់ Galaxy S26, S26+ និង S26 Ultra ត្រូវបានបញ្ជាក់ហើយ!

បន្ទាប់ពីការបែកធ្លាយព័ត៌មានលក្ខណៈសម្បត្តិទាំងស្រុងរួចមក នៅថ្ងៃនេះ មានការទម្លាយចេញនូវរូបភាពថ្មីមួយ ដែលមានបង្ហាញនូវព័ត៌មានទាំងស្រុងនៃស្មាតហ្វូនថ្នាក់ប្រណិតទាំង 3 នៃត្រកូល Galaxy S26 Series នេះហើយ។ ដូចការបញ្ជាក់នៅក្នុងការទម្លាយរបស់ក្រុមហ៊ុន Samsung អញ្ចឹង! ក្រុមហ៊ុននេះ គឺការផ្តោតខ្លាំងទៅលើបច្ចេកវិទ្យា AI ច្រើនជាងការផ្លាស់ប្តូរទៅលើ Hardware។ ហើយបើមើលទៅផ្នែកផ្សេងៗក៏មិនមានអ្វីខុសពី Galaxy S25 Series ច្រើននោះដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកតាមការទម្លាយថ្មីនេះ បានបង្ហាញថា Galaxy S26 និង S26+ គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Exynos 2600 SoC សម្រាប់ទីផ្សារនៅតំបន់អឺរ៉ុប ខណៈដែល Galaxy S26 Ultra នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 for Galaxy ជាមួយនិងការបង្កើននូវ Prime CPU cores កាន់តែខ្លាំង។ ទៅលើទំហំរ៉េមវិញ S26 និង S26+ នឹងចាប់ផ្តើមពីទំហំ 12GB ខណៈដែល Ultra នឹងមានរ៉េម 16GB ប៉ុន្តែសម្រាប់តែទំហំ 1TB ប៉ុណ្ណោះ។ និយាយពី S26 នឹងមានអង្គចងចាំទំហំ 256GB ខណៈដែលតួខ្លួននឹងមានការការពារដោយកញ្ចក់ Gorilla Armor 2 គ្រប់ម៉ូដែល។

ទាក់ទងនឹងថាមពលថ្មវិញនៅលើ Galaxy S26 នឹងមានការបន្ថែមនូវថាមពលថ្ម 300mAh ប្រៀបធៀនទៅនឹងម៉ូដែលមុន ហើយបើនិយាយពីកម្លាំងសាកវិញ ស្មាតហ្វូន Galaxy S26 និង S26+ គឺមិនមានការតម្លើងកម្លាំងទេ គឺមានតែម៉ូដែល Ultra ប៉ុណ្ណោះដែលប្រើកម្លាំងសាក 60W។ 

 

Galaxy S26, S26+ និង S26 Ultra នឹងមានបំពាក់នូវកាមេរ៉ាមុខទំហំ 12MP កម្រិត f/2.2 aperture គាំទ្រដោយ PDAF ដូចៗគ្នា។ ចំពោះកាមេរ៉ាក្រោយរបស់ S26 និង S26+ គឺមានការបំពាក់នូវកាមេរ៉ាដូចៗគ្នា ក្នុងនោះកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយ f/1.8 aperture និងមានការប្រើសិនស័រ 1/1.56" អ៊ីង។ សម្រាប់គ្រាប់ទីពីរមានទំហំ 10MP ហ៊្សូម 3x optical zoom មាន f/2.4 aperture ប្រើប្រាស់សិនស័រ 1/3.94 អ៊ីង ខណៈដែលគ្រាប់ចុងក្រោយទំហំ 12MP ultrawide កម្រិត f/2.2 aperture តែគ្មាន autofocus នោះទេ។

ទៅលើ Galaxy S26 Ultra វិញ គឺមានកាមេរ៉ាគោលទំហំ 200MP គាំទ្រដោយ f/1.4 aperture ខណលដែលកាមេរ៉ាទំហំ 10MP ហ៊្សូម 3x optical zoom និងកាមេរ៉ា 50MP ហ៊្សូម 5x optical zoom periscope telephoto និងមាន f/2.8 aperture គាំទ្រដោយសិនស័រ 1/2.52" អ៊ីង។ សម្រាប់គ្រាប់ចុងក្រោយមានទំហំ 50MP ultrawide ទ្រទ្រង់ដោយ f/1.9 aperture និងប្រើប្រាស់សិនស័រ 1/2.5 អ៊ីង មានមកជាមួយ Autofocus។ 

 

សម្រាប់តម្លៃនៅលើទីផ្សារអឺរ៉ុប! Galaxy S26 នឹងមានតម្លៃ 999 អ៊ឺរ៉ូ និង S26+ មានតម្លៃ 1,269 អ៊ឺរ៉ូ ខណៈដែល Galaxy S26 Ultra មានតម្លៃ 1,469 អ៊ឺរ៉ូ

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

ដោយ ប៉េងលីន
Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

ដោយ ប៉េងលីន