no-alternative title
no-alternative title
no-alternative title
no-alternative title

Geely Geome Xingyuan ដែលជាគូរប្រជែងរបស់ BYD Seagull មានការផលិតចេញឈានដល់ 200,000th គ្រឿងហើយ

យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត Geely បានសម្រេចគោលដៅរបស់ខ្លួននៅក្នុងការផលិតរថយន្តអគ្គិសនីម៉ូដែល Geome Xingyuan របស់ខ្លួន ឈានដល់ចំនួន 200,000th គ្រឿងហើយ។ នៅពេលនេះ រថយន្តដែលមានលេខរៀងខាងលើនេះ ក៏ត្រូវបានរំកិលចេញពីសង្វាក់ផលិតកម្មរបស់រោងចក្រក្រុមហ៊ុន Geely ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 Xingyuan គឺជាម៉ាកយីហោមួយ ដែលត្រូវបានគេស្គាល់ថា គឺរថយន្តអគ្គិសនីមានតម្លៃសមរម្យបំផុត ហើយក៏ជាម៉ូដែលមួយដែលនឹងមកប្រជែងជាមួយនិង BYD Seagull ដែលជារថយន្តពេញនិយមជាងគេនៅលើទីផ្សារប្រទេសចិនទៀតផង។ រថយន្តអគ្គិសនីមួយនេះ ក៏បានជាប់ជារថយន្តអគ្គិសនី ដែលលក់ដាច់ខ្លាំងបំផុតមួយផងដែរនៅទីផ្សារប្រទេសចិននាអំឡុងខែមករា កន្លងទៅ។ 

កាលពីខែមករា ឆ្នាំ 2025 នេះ កន្លងមក Geely Geome Xingyuan EV បានវ៉ាដាច់ការលក់នៃម៉ូដែល Wuling Bingo ដែលលក់បានចំនួន 11,746 គ្រឿង និង BYD Dolphine ដែលលក់បានចំនួន 10,157 គ្រឿង ។ បច្ចុប្បន្នរថយន្ត Geely Geome Xingyuan EV កំពុងដាក់លក់នៅលើទីផ្សារដោយមានជម្រើសចំនួន 5 Trim level ជាមួយនឹងការបញ្ចុះតម្លៃក្នុងចំនួនកំនត់ដោយមានតម្លៃខ្ទង់ចាប់ពី $9,600 ដល់ $13,600។ 

រថយន្ត Compact SUV EV មួយនេះបានផលិតឡើងដោយប្រើនូវប្រព័ន្ធគ្រោងឆ្អឹងប្រភេទ GEA platform របស់ Geely ដែលធ្វើឲ្យរថយន្តនេះមានប្រវែងបណ្តោយ 4,135mm/ ទទឹង 1,805mm/ កំពស់ 1,570mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,650mm។ នៅផ្នែកក្បាលខាងមុខរបស់រថយន្តអាចផ្ទុកទំងន់បានចំនុះ 70 លីត្រខណៈគូទឃ្លប់ក្រោយអាចផ្ទុកទំងន់បាន 375 លីត្រ និងដល់ 1,320 លីត្រនៅពេលបត់កៅអីជួរទីពីរចុះ។ Geome Xingyuan EV មានជម្រើសចំនួន 7 ពណ៌ ដែលរួមបញ្ចូលនូវ vanilla rice, basil green, berry pink, និង milky white ជាដើម។

Geely Geome Xingyuan EV ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងក្រោយដែលមានកំលាំងពីរជម្រើសផ្សេងគ្នា គឺកំលាំង 58kW ឬ 78 សេះ និង 85kW ឬ 114 សេះ ហើយនិងភ្ជាប់ជាមួយកញ្ចប់ថ្ម lithium iron phosphate របស់ CATL ដែលមានទំហំ 30.12kWh និង 40.16kW ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 310km និង 410km។

 

 Geome Xingyuan EV អាចជាន់ល្បឿន Top Speed បាន 135km/h និងជាន់ស្ទុះពីកុងទ័រ 0 ដល់ 50km/h ចាយពេលខ្ទង់ 3.9 វិនាទី។ រថយន្តនេះបំពាក់នូវប្រព័ន្ធហ្វ្រាំងដែលមានសមត្ថភាពអាចជាន់បញ្ឈប់ល្បឿនពី 100km/h មកនៅត្រឹម 36.9m/h។ ទៅលើបច្ចេកវិទ្យាសាកភ្លើងវិញ Geely Geome Xingyuan EV គាំទ្រនូវប្រព័ន្ធសាកកម្រិត 1.66C  Fast Charging ដែលសាកភ្លើងចូលពី 30% ទៅ 80% ប្រើពេលប្រមាណ 20 នាំាទី និងសាក 10 នាទីអាចជិះបានចម្ងាយផ្លូវ 120km។

នៅផ្នែកកាប៊ីនរបស់ Geome Xingyuan EV ត្រូវបានដំណើរការដោយប្រតិបត្តិការ Flyme Auto Smart cockpit system ជាមួយការបំពាក់នូវអេក្រង់កម្សាន្តទំហំធំដល់ 14.6-inch និងអេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 8.8-inch។ បន្ថែមពីនេះ រថយន្តអគ្គិសនី Compact SUV នៅមានមុខងារទំនើបដូចជា voice recognition, navigation, mobile phone connection, air conditioning, និង seat heating ជាដើម។ ហើយសម្រាប់ម៉ូដែល Top-trim level របស់ Geome Xingyuan EV មានគាំទ្រនូវប្រព័ន្ធសុវត្ថិភាពបើកបរកម្រិត level 2 advanced driving assistance ដែលរួមបញ្ចូលនូវមុខងារ adaptive cruise control និង traffic light recognition ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន