no-alternative title
no-alternative title
no-alternative title
no-alternative title

Mazda EZ-6 Sport Edition បង្ហាញវត្តមាននៅក្នុងប្រទេសចិន ដោយទីផ្សារសំខាន់ទៅលើអ្នកប្រើប្រាស់ជាយុវវ័យ

ក្រុមហ៊ុន Mazda ជប៉ុនបានធ្វើការប្រកាសចេញរថយន្តម៉ូដែលថ្មី EZ-6 Sport Edition ដែលជាសមត្ថផលរួមគ្នាជាមួយក្រុមហ៊ុន Changan។ រថយន្តម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញរូបរាងឡើងប្រណិតបែបស្ព័រនៅលើគ្រោងឆ្អឹង EPA architecture អភិវឌ្ឍន៍ដោយក្រុមហ៊ុន Changan។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តនេះមានតួរខ្លួនប្រវែង 4,921mm/ ទទឹង 1,890mm/ កំពស់ 1,485mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,895mm។ ផ្នែកខាងមុខរបស់ Mazda EZ-6 Sport Edition មានការឌីស្សាញដូចគ្នានឹងគ្រួសារ EZ-6 ដែរ គ្រាន់តែម៉ូដែល Sport Edition នេះ មានរំលេចជាមួយពណ៌ខ្មៅលើផ្នែកមួយចំនួន និងហ្រ្វាំងពណ៌ក្រហម red brake calliper។

នៅផ្នែកខាងក្នុងត្រូវបានបំពាក់ជាមួយកៅអីពណ៌ខ្មៅដេររំលេចជាមួយអំបោះឆៅពណ៌ក្រហម និងជាប្រភេទកៅអីស្បែក Alcantara seat upholstery។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិរបស់ឡាន Mazda EZ-6 Sport Edition ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេ ប៉ុន្តែ មានការសន្និដ្ឋានថា ម៉ូដែល Sport Edition អាចនឹងមានសមត្ថភាពដូចគ្នានឹងម៉ូដែល EZ-6 បច្ចុប្បន្ននេះដែរ។ ដោយម៉ូដែលបច្ចុប្បន្ន មានកំលាំងពីរជម្រើសផ្សេងគ្នា។

ដោយជម្រើសទីមួយជាប្រភេទ range-extended (EREV) ដែលបំពាក់មកជាមួយម៉ាស៊ីនសាំងចំណុះ 1.5-liter និងមានម៉ូទ័រអគ្គិសនីមួយកំលាំង 160kW ហើយអាចជិះបានចម្ងាយផ្លូវដល់ 1,301km នៅពេលសាកភ្លើង និងចាក់សាំងមួយពេញម្តង។ ហើយសម្រាប់កម្រិតស៊ីសាំងវិញ គឺ 3.6L/100km។

ជម្រើសទីពីរជាប្រភេទប្រើអគ្គិសនីសុទ្ធ (BEV) ដែលមានបំពាក់នូវម៉ូទ័រអគ្គិសនីមួយកំលាំង 190kW ជាមួយជម្រើសកញ្ចប់ថ្មពីរទំហំផ្សេងគ្នា ដែលការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 480km ឬ 600km។ ម៉ូដែល BEV គាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន ដែលសាកពី 30% ទៅ 80% ចាយពេលប្រមាណ 15 នាទីប៉ុណ្ណោះ។

Mazda EZ-6 មានបំពាក់ដោយអេក្រង់កម្សាន្តទំហំធំដល់ 15.6-inch គាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155, មានមុខងារ AR-Head up display ទំហំ 50-inch, ប្រព័ន្ធបំពងសំឡេង Sony Speaker ចំនួន 14 គ្រាប់, ប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient light ចំនួន 64 ពណ៌ និងមានពោងសុវត្ថិភាពចំនួន 9 គ្រាប់។ សម្រាប់ម៉ូដែល Mazdan EZ-6 Sport Edition ក្រុមហ៊ុនមិនទាន់បញ្ជាក់ផ្លូវការណ៍ពីតម្លៃ គុណសម្បត្តិលម្អិត និងកាលបរិច្ឆេទចេញលក់នៅឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម