នៅថ្ងៃនេះ ក្រុមហ៊ុន Mazda បានចេញមកប្រកាសជាផ្លូវការណ៌ថា ការកក់មុនទៅលើឡានអគ្គិសនី Mazda EZ-60 នៅក្នុងប្រទេស ចិន គឺមានការកើនឡើងចំនួនជាង 3 ម៉ឺនគ្រឿងហើយ គិតត្រឹមថ្ងៃទី 11 ខែកក្កដាកន្លងទៅ បន្ទាប់ពីការបង្ហាញខ្លួន នឹងដាក់អោយមានការបញ្ជាទិញមុនជាលើកដំបូងនៅព្រឹត្តិការណ៍ Shanghai Auto Show 2025 កាលពីថ្ងៃទី 23 ខែមេសា។ យោងតាមការបញ្ជាក់នាពេលកន្លងមក បានអោយដឹងថា ក្រុមហ៊ុនជប៉ុនមួយនេះ នឹងមានការដាក់សម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 25 ខែកញ្ញាខាងមុខនេះហើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Mazda បានចាប់ផ្តើមប្រកាសចេញនូវឡានអគ្គីសនី ដែលផលិតនៅក្នុងប្រទេសេចិនមួយនេះ នៅលើទីផ្សារអឺរ៉ុប Mazda 6e ចំនួន 600 គ្រឿង។ កាលពីខែមេសាឆ្នាំ 2025 កន្លងទៅនេះ ក្រុមហ៊ុននេះ បានដឹកចេញពីទីក្រុងសៀងហៃទៅកាន់ទីផ្សារប្រទេសបែលហ្សិក ហើយនឹងបន្តដាក់លក់នៅលើទីផ្សារអឺរ៉ុបនៅខែកញ្ញា។ សម្រាប់ម៉ូដែល EZ-60 SUV វិញ ក៏នឹងមានលក់នៅលើទីផ្សារអឺរ៉ុបផងដែរ ដោយមានការប្តូរឈ្មោះទៅជា Mazda CX-6e ហើយម៉ូដែលនេះ នឹងមានការដឹកជញ្ជូននៅខែកញ្ញាឆ្នាំ 2025 ខាងមុខ។ ម៉ូដែលទាំង 2 គឺត្រូវបានផលិតឡើងដោយមានការចាប់ដៃគ្នារវាង Changan និងMazda។
បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា Mazda EZ-60 នឹងមានលក់ជាផ្លូវការណ៌នៅលើទីផ្សារចិននាចុងខែកញ្ញាខាងមុខនេះ ដោយមានម៉ូដែលអគ្គិសនីសុទ្ធ (BEV) និង (EREV)។
Mazda EZ-60 ត្រូវបានគេបញ្ជាក់ថា គឺជាឡានអគ្គិសនីទី 2 របស់ Mazda ដែលមានវត្តមាននៅលើទីផ្សារប្រទេសចិនជាមួយនិងការឌីស្សាញរូបរាងតាមស្ថាបត្យកម្ម EPA platform របស់ Changan។ សូមជំរាបថា គិតមកដល់ពេលនេះ ឡានអគ្គិសនីជំនាន់ថ្មី Mazda EZ-60 មានការកក់ទុកមុនបានចំនួន 26,000 គ្រឿងហើយបន្ទាប់ពីការដាក់អោយ pre-orders តាំងពីដើមខែមិថុណាមក។ តាមរបាយការណ៌របស់ក្រុមហ៊ុន Mazda បានបង្ហាញថា អតិថិនជន 76% ដែលបានកក់ឡាននេះ គឺមានអាយុចាប់ពី 25 ដល់ 40 ហើយ 71% នៃអ្នកទាំងនោះ គឺមកពីទីក្រុងធំៗ ហើយនិងមានទំនោបែបស៊ីវីល័យ។
សូមជំរាបថា រថយន្តស៊េរីថ្មី Mazda EZ-60 electric SUV នេះ ត្រូវបានរចនាឡើងតាមបរិបទនៃគំរូឌីស្សាញ ARATA concept ដែលផ្តោតទៅលើភាពប្រណិត ទំនើបទាន់សម័យ បច្ចេកវិទ្យាកម្រិតខ្ពស់ និងអនុភាពកំលាំងខ្លាំងក្នុងការបើកបរ។ Mazda EZ-60 SUV នឹងផ្តល់ជូននូវជម្រើស Powertrain ចំនួនពីរកំលាំងផ្សេងគ្នា។ រថយន្តអគ្គិសនី SUV របស់ជប៉ុនមួយនេះមានបណ្តោយ 4,850mm/ទទឹង 1,935mm/ កំពស់ 1,620mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,902mm ជាមួយការឌីស្សាញរូបរាងបែបស្លីមប្រណិត និងលក្ខណៈ Aerodynamic។ All-new EZ-60 SUV មានការរចនាពណ៌ខាងក្រៅជាលក្ខណៈ dual-tone body។
នៅផ្នែកខាងក្នុងរបស់ EZ-60 SUV ត្រូវបានបំពាក់នូវប្រព័ន្ធកាប៊ីន digital-first cabin ដែលមានមកជាមួយនឹងបច្ចេកវិទ្យាអេក្រង់ទំហំធំដល់ទៅ 26.45-inch Ultra-wide display គាំទ្រកម្រិតបង្ហាញដល់ទៅ 5K ដែលអេក្រង់នេះគាំទ្រទាំងមុខងារបង្ហាញព័ត៌មានរថយន្ត ការកម្សាន្ត និងមុខងារគ្រប់គ្រង់ប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងរថយន្តជាដើម។ តាមការបញ្ជាក់ពី Mazda បានឲ្យដឹងថា EZ-60 SUV មានបំពាក់នូវប្រព័ន្ធបំពងសំឡេងដល់ទៅ 23 គ្រាប់ គាំទ្រនូវប្រព័ន្ធសំឡេង 7.1.4-channel Dolby Atmos audio system។
នៅឃ្លប់ខាងក្រោយរបស់ EZ-60 SUV អាចផ្ទុកទំងន់បានចំណុះ 350 លីត្រ និងអាចបានដល់ 2,036 លីត្រនៅពេលបត់កៅអីខាងក្រោយចុះ និងនៅក្បាលរថយន្តអាចដាក់អីវ៉ាន់បានចំណុះ 126 លីត្រផងដែរ។ All-new EZ-60 SUV សហការផលិតរវាង Mazda និង Changan ដោយតួរគ្រោងឆ្អឹងរបស់រថយន្តអគ្គិសនីស៊េរីថ្មីនេះប្រើប្រាស់នូវប្រព័ន្ធ EPA platform របស់ Changan ដែលត្រូវបានប្រើនៅលើម៉ូដែល Deepal S07។
Mazda EZ-60 SUV មានជម្រើស Powertrain ចំនួនពីរផ្សេងគ្នា ក្នុងនោះម៉ូដែល range-extended មានបំពាក់នូវម៉ាស៊ីន 1.5-Liter កំលាំង 72kW ប្រើជាម៉ាស៊ីនភ្លើងសម្រាប់សាកភ្លើងឲ្យកញ្ចប់ថ្មទំហំ 31.73 kWh ជាប្រភេទ lithium-iron-phosphate battery ខណៈប្រព័ន្ធដំណើរការបង្វិលកង់រថយន្តត្រូវពឹងលើម៉ូទ័រអគ្គិសនីកំលាំអ 190kW។ សម្រាប់កញ្ចប់ថ្មទំហំ 31.73kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 160km។ យ៉ាងណាមិញសម្រាប់ម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ (BEV) មិនទាន់មានព័ត៌មានពីលក្ខណៈសម្បត្តិនោះឡើយទេ។
ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Mazda EZ-60 SUV ត្រូវបានក្រុមហ៊ុនបំពាក់នូវពោងសុវត្ថិភាពចំនួន 9 គ្រាប់ និងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិត L2-level driver assistance system ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធសែនស័រកាមេរ៉ាកម្រិត HD ចំនួន 5 គ្រាប់, សែនស័រ millimetre-wave radars ចំនួន 5 គ្រាប់ និងសែនស័រ ultrasonic sensors ចំនួន 12 គ្រាប់ សម្រាប់មុខងារចាប់សញ្ញាកម្រិត 360-ដឺក្រេ។
សម្រាប់ប្រព័ន្ធការពារកញ្ចប់ថ្មវិញ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន CATL និង CALB ដែលរួមបញ្ចូលគ្នានូវស្រទាប់ការពាររហូតដល់ទៅ 8 ស្រទាប់ដែលផ្តល់នូវសុវត្ថិភាពខ្ពស់។ តាមការបញ្ជាក់ពី Changan-Mazda រថយន្តស៊េរីថ្មី EZ-60 SUV នេះ នឹងចេញវាយលុកទីផ្សារសកលដោយប្រើឈ្មោះថា CX-6e ដែលជាម៉ាកយីហោមួយដែលជួយបង្កើនការលក់របស់ Mazda បានយ៉ាងរឹងមាំនៅលើទីផ្សាររថយន្តអគ្គិសនីសកល៕