no-alternative title
no-alternative title
no-alternative title
no-alternative title

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសដាក់ pre-orders ទៅលើឡានស៊េរីថ្មីរបស់ខ្លួន Galaxy A7 EM-i ដែលជាប្រភេទឡាន sedan នៅថ្ងៃទី 11 ខែកក្កដានេះ ហើយសម្រាប់ការសម្ពោធជាផ្លូវការណ៌ នឹងមកដល់នៅត្រីមាសទី 3 ឆ្នាំ 2025 ខាងមុខនេះ។ A7 គឺជាឡាន sedan របស់ Geely ដែលប្រើប្រាស់នូវស្ថាបត្យកម្មថ្មីរបស់ Geely Electric Architecture (GEA) និងមានការទ្រទ្រង់ជាមួយបច្ចេកវិទ្យា EM-i AI Super Hybrid 2.0 powertrain រួមនិងប្រព័ន្ធបើកបរ Flyme Auto ingenious cockpit ថែមទៀតផង។ ឡានថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់បង្ហាញចេញនៅថ្ងាទី 19 មិថុនា និងមានដាក់តាំងនៅហាងនានា ថ្ងៃទី  23 មិថុនា។

រូបភាពពាណិជ្ជកម្ម
no-alternative title

ឡានអគ្គិសនី Galaxy A7  ថ្មីនេះ មានជម្រើស 6 ពណ៌ រួមមានដូចជា ពណ៌ Enamel Blue, Frost Silver, Ink White, Obsidian Black, Misty Grey និង Sky Grey ហើយនឹងមានតួខ្លួនប្រវែង 4,918mm, ទទឹង 1,905mm និងកំពស់ 1,495mm ព្រមទាំងមានការគម្លាតកង់មុខក្រោយ 2,845mm។ សម្រាប់ខាងក្នុងវិញ គឺមាន 3 ពណ៌ រួមមាន Snow White, Autumn Brown និង Misty Grey។ នៅក្នុងឡាននេះ មានអេក្រង់ទំហំ 15.4-អ៊ីងកម្រិត 2.5K សម្រាប់បង្ហាញព័ត៌មាននានា ខណៈដែលអេក្រង់នៅក្រោយដៃចង្កូតមានទំហំ 12.3-អ៊ីង។ សម្រាប់ដៃចង្កូតមានពីពណ៌។ ចំពោះម៉ូដែល High-spec គឺមានអេក្រង់បង្ហាញព័ត៌មានទំហំ 16.6-អ៊ីង។

ជាមួយគ្នានេះនៅក្នុងឡាននេះក៏មានកន្លែងសាកទូរ័សព្ទ dual wireless កម្លាំង 50W រួមនិងកៅអីក្រោយមានគម្លាត 132mm និងអាចកាច់បានមុំ 120-ដឺក្រ ហើយថែមទាំងមានមុខងារកំដៅ និងម៉ាស្សាផងដែរ។ បន្ថែមពីនេះសម្រាប់ប្រព័ន្ធសម្លេង គឺមានឧបាល័រចំនួន16 គ្រាប់ Flyme Sound speakers ហើយនិងមានជំនួយការបើកបរ G-Pilot H3 របស់ Geely នៅលើម៉ូដែល top trims ទៀតផង។

Galaxy A7 ដំណើរការនៅលើប្រព័ន្ធ Geely’s EM-i AI Super Hybrid 2.0 system ដែលអមដំណើរដោយម៉ាស៊ីនចំណុះ 1.5-litre កម្លាំង 82 kW (110 សេះ) ហើយនិងម៉ូទ័រកម្លាំង 175 kW (235 សេះ)។ សម្រាប់ប្រព័ន្ធ hybrid drivetrain នេះ គឺមានភ្ជាប់មកជាមួយនូវ 11-speed electric drive unit។ A7 មានអាគុយពីរជម្រើសគឺ 8.5kWh និង 18.4kWh អាចរត់ជាមួយអគ្គិសនីសុទ្ធាបាន 70km ទៅ 150km តាមស្តង់ដារ CLTC។ យោងតាម Geely បានបញ្ជាក់ថា A7 អាចរត់បានចាប់ពី 0 ទៅ 100km/h ប្រើពេលត្រឹមតែ 7.1 វិនាទីប៉ុណ្ណោះ។ សម្រាប់ការជិះ 100km ស៊ីសាំង 2.67 L ប៉ុណ្ណោះ។ សម្រាប់ការសាកពេញ និងចាក់សាំងពេញម្តង អាចជិះបាន 2,100km។

Galaxy A7 អាចនឹងមានតម្លៃចាប់ពី 100,000 យ៉ន់ ស្មើរ 13,900 ដុល្លារ ខណៈដែល TOP អាចមានតម្លៃ 150,000 យ៉ន់ស្មផរ20,870 ដុល្លារ។  

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង